មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/07/2022 - 15:37

យុទ្ធ​ជន​ពិ​ការ​ថាច់​ឃីម ឆ្លង​កាត់​ការ​លំ​បាក​

លោក​ថាច់​ឃីម កើត​ឆ្នាំ​ ១៩៥១ (យុទ្ធ​ជន​ពិ​ការ​ ៣/៤) នៅ​ភូមិ​កៃ​រ៉ង ឃុំ​ផុង​ថាញ់ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ ជាគំ​រូ​លេច​ធ្លោ​មួយ​រូប​ក្នុង​ចំ​ណោម​គំ​រូ​លេច​ធ្លោ​អំ​ពី​យុទ្ធ​ជន​ពិ​ការ​ ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។​

លោក​ថាច់​ឃីម លើក​បង្ហាញ​ប័ណ្ណ​សរ​សើរ​ដែល​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​។​

ជា​មួយ​នឹង​ផ្ទៃ​ដី​ ៣ កុង​ដែល​ឪ​ពុក​ម្ដាយ​ចែក​ឱ្យ​លោក​ថាច់​ឃីម បាន​ធ្វើ​ស្រែ​ និង​ដាំ​ឈើ​ហូប​ផ្លែ​ ជីក​ស្រះ​ចិញ្ចឹម​ ត្រីឡា​ព្យា​ ត្រី​ទី​ឡា​ព្យា​ក្រហម​ ត្រី​ប្រា។​ល។​ ព្រម​ជា​មួយ​នោះ​ សង់​រោង​ចិញ្ចឹម​គោ។​ បច្ចុប្បន្ន​ គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​ថាច់​ឃីម មាន​គោមេ ៥ ក្បាល​ឋិត​ក្នុង​ដំណាក់​កាល​បង្កើត​កូន​។​ ផ្ដើម​ពី​ទម្រង់​ចិញ្ចឹម​សត្វ​ គ្រួ​សារ​លោក​ថាច់​ឃីម រកបាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៦០ លាន​ដុង​/ឆ្នាំ​។​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​បន្តិច​ម្តង​ៗ​ ប្ដី​ប្រ​ពន្ធ​លោក​ថាច់​ឃីម សន្សែ​សន្សំ​ប្រាក់​ទិញ​បន្ថែម​បាន​ដី​ស្រែ​ ២ កុង​។​ អា​ស្រ័យ​ខិត​ខំ​ធ្វើ​ការ​រកស៊ី​ ទើប​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​ថាច់​ឃីម មាន​ជីវ​ភាព​លំ​នឹង​។​

ផ្លូវ​បេតុង​នៅ​ភូមិ​កៃ​រ៉ង ដែល​គ្រួ​សារ​លោក​ថាច់​ឃីម​ចូល​រួម​បរិច្ចាគ​ដី​កសាង​។​

លោក​ថាច់​ឃីម ឱ្យ​ដឹង​៖ “ក្រោយ​ពី​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា​ឆ្នាំ​ ១៩៨៥ ខ្ញុំ​វិល​មក​រួម​រស់​ជា​មួយ​នឹង​គ្រួ​សារ​។​ ឆ្នាំ​ ១៩៩២ ខ្ញុំ​បាន​ចូល​រួម​ជា​សមាជិក​សមាគម​អតីត​យុទ្ធ​ជន​ ហើយ​សកម្ម​ភាព​នៅ​សាខា​សមា​គម​ភូមិ​។​  អា​ស្រ័យ​ចូល​រួម​ចលនា​សមា​គម​ក៏​ទទួល​បាន​ផល​ប្រ​យោជន៍​ជា​ច្រើន​ ពិសេស​គឺ​បាន​បុល​ទុន​អនុគ្រោះ​ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ងារ​រក​ស៊ី​របស់​គ្រួ​សារ​ខ្ញុំ​ក៏​កាក់​កបពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ក្រៅ​ពីខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ខ្ញុំ​និង​គ្រួ​សារ​ខ្នះ​ខ្នែង​បង្កើត​ទំ​នាក់​ទំ​នង​សាម​គ្គី​ ផ្សារ​ភ្ជាប់​ចំ​ណង​មិត្ត​ភាព​រវាង​ភូមិ​ផង​របង​ជា​មួយ​ អស់​ពី​ចិត្ត​ពីថ្លើម​ចូល​រួម​ចលនា​នៅ​ភូមិ​ភាគ​”។​

ជា​អ្នក​ធ្លាប់​បំ​ពេញ​ការ​ងារ​ក្នុង​បរិស្ថាន​ហ្វឹក​ហ្វឺន​ល្អ​ខាង​សីល​ធម៌​ ផ្នត់​រស់​នៅ​ លើក​កម្ពស់​ស្មារតី​ស្នេហា​មាតុ​ភូមិ​ ផ្សារ​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជន​ លោក​ថាច់​ឃីម តែង​បង្ហាញ​នូវ​ស្មារតី​ស្រ​ឡាញ់​ប្រ​ជា​ជន​ ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ តែង​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ចលនា​នៅ​ភូមិ​ភាគ​។​

លោក​ឡឹម​ថាញ​ត្វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ផុង​ថាញ់ ឱ្យ​ដឹង​៖ “យុទ្ធ​ជន​ពិ​ការ​ ថាច់​ឃីម មាន​កិត្តិ​យស​បាន​រដ្ឋ​ប្រ​ទាន​មេដាយ​តស៊ូ​ប្រ​ឆាំង​អា​មេរិក​សង្រ្គោះ​ជាតិ​ ចំ​ណាត់​ថ្នាក់​ លេខ​ ១ ។​ ក្រោយ​ពីរំសាយ​ពីជួរ​ទ័ព​ គាត់​គឺ​គំ​រូ​ឆ្លង​កាត់​ការ​លំ​បាក​ កសាង​គ្រួ​សារ​សុខ​ដុម​រមនា សុភ​មង្គល​។​ លោក​ថាច់​ឃីម ខ្នះ​ខ្នែង​ចូល​រួម​និង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​សាមគ្គី​ចូល​រួម​រាល់​ចលនា​បដិវត្តន៍ កសាង​ជន​បទ​ថ្មី​។​ ថ្មី​ៗ​នេះ​ គ្រួ​សារ​គាត់​ជា​គំ​រូ​ក្នុង​ការ​បរិច្ចាគ​ដី​ ដំ​ណាំ​សម្រាប់​កសាង​ផ្លូវ​បេតុង​ប្រ​វែង​ ៣០០ ម៉ែ​ត្រ និង​ចំ​នួន​ទឹក​ប្រាក់​ ១ លាន​ដុង​”៕​

                             សឺន​ម៉ា​ល័យ​-ថាច់​ធី

ចែករំលែកអត្ថបទ