ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/07/2022 - 15:37

សុក​ត្រាំង​ សាង​សង់​លំ​នៅ​ឋាន​ ៣.៤៩៦ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ

គណៈ​ចង្អុល​ការ​ចលនា​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​នៅ​ខេត្ត​សុក​ត្រាំង​ (ហៅ​កាត់​ថា​ គណៈ​ចង្អុល​ការ​) ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ លើកទី ២ ឆ្នាំ​ ២០២២។​ តាម​រយៈ​នោះ​ គណៈ​ចង្អុល​ការ​ បាន​បែង​ចែក​ឱ្យ​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​១.៦៦៣ខ្នង​ លើក​ទី២ ឆ្នាំ​ ២០២២ សរុប​ថវិកា​ជាង​ ៨៣ ពាន់​លាន​ដុង​ តាម​រយៈ​ប្រ​ភព​សង្គមូបនីយកម្ម​។​ មធ្យម​ភាគ​ ផ្ទះ​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់​ ៥០ លាន​ដុង​។​

គណៈ​ចង្អុល​ការ​ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ដល់​សមូហ​ភាព​និង​បុគ្គ​ល ដែល​រួម​វិភាគ​ទាន​ក្នុង​ការ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ។

តាំង​ពីឆ្នាំ​ ២០២១ មក​ទល់​បច្ចុប្បន្ន​ គណៈ​ចង្អុល​ការ​បាន​ចលនា​សាង​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្របាន​ ៣.៤៩៥ ខ្នង​ សរុប​ថវិកា​ជាង​ ១៤៧ ពាន់​លាន​ដុង​ តាម​រយៈ​ការ​រួម​វិភាគ​ទាន​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​សេដ្ឋ​កិច្ច​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ ធានា​គារ​ពាណិជ្ជ​កម្ម​ អង្គ​ការ​បុគ្គ​លក្នុង​និង​ក្រៅ​ខេត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រឆាប់​មាន​ផ្ទះ​សម្បែង​ស្រួល​បួល ស្ងប់​អា​រម្មណ៍ប្រ​កប​ការ​ងារ​រក​ស៊ី​ ពង្រីក​សេដ្ឋ​កិច្ច​ ជាសន្សឹម​ៗ​លើក​កម្ពស់​កម្រិត​ជីវ​ភាព​រស់​នៅ​ និង​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​៕​

    លីធាន​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ