ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/07/2022 - 15:43

សុក​ត្រាំង​ បង្កើត​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ក្នុង​ខេត្ត​

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ក្នុង​ខេត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ក្នុង​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​សមាជិក​ ១៥ រូប​។​ លោក​ ឡឹម​វ៉ាន់​ម៉ឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ធ្វើ​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​។​

លោក​ ឡឹម​វ៉ាន់​ម៉ឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ក្នុង​ខេត្ត​។​

ថ្លែង​ក្នុង​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​ លោក​ឡឹម​វ៉ាន់​ម៉ឹង គូស​បញ្ជាក់​៖ ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​គណៈ​ចង្អុល​ការ​ដំណើរ​ការ​ សកម្ម​ភាព​ត្រូវ​តែ​បន្ត​ការ​ជំរុញ​ការ​ងារ​ពុះ​ពារ បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​អសកម្ម​ក្នុង​ទូទាំង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ខេត្ត​។​ ពិសេស​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ ស្ថាប័ន​ អង្គ​ភាព​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ជំរុញ​ល្បឿន​ដំណើរ​ការ​នាំ​ចេញ​កាត់ក្តី​បាន​ទាន់​ពេល​ តឹង​រ៉ឹង គ្រប់​រឿង​ក្តី​នៃ​អំ​ពើ​ពុក​រលួយ​ និង​សេដ្ឋ​កិច្ច​ស្មុគ​ស្មាញ​ដែល​មតិ​ប្រ​ជា​ជន​ យក​ចិត្ដ​ទុក​ដាក់​ចាប់​អា​រម្មណ៍​យោង​តាម​លក្ខខ័ណ្ឌ​ “គ្មាន​ដែន​ហាម​ប្រាម​ គ្មាន​ដែន​កំ​ណត់​ ទោះ​អ្នក​នោះ​ ជា​អ្នក​ណា​ក៏​ដោយ​” ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​បក្ស​ រដ្ឋ​ និង​ការ​ចង់​បាន​របស់​ប្រ​ជា​ជន​៕​

                                      យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ