គណៈជនជាតិ នគរបាលខេត្តត្រាវិញ បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនស្រុកថ្កូវ រៀបចំសន្និបាតឃោសនា ផ្សព្វផ្សាយនូវគោលនយោបាយច្បាប់ ក្នុងតំបន់ជនជាតិភាគតិចឆ្នាំ ២០២២ ដល់អ្នកតំណាងចូលរួមជិត ១០០ រូប តំណាងឱ្យព្រះសង្ឃ និងគណៈកម្មការវត្តខ្មែរនានានៅលើភូមិសាស្រ្តស្រុកថ្កូវ។
លោក ហាថាញសើុង អនុប្រធានគណៈជនជាតិខេត្តត្រាវិញ ថ្លែងក្នុងសន្និបាតហ្វឹកហ្វឺនឃោសនា ផ្សព្វផ្សាយ គោលនយោបាយច្បាប់។
ព្រះសង្ឃ និងគណៈកម្មការវត្តខ្មែរនានានៅស្រុកថ្កូវ បានស្តាប់ការលើកឡើងនូវប្រធានបទចំនួន ២ រួមមាន៖ ការងារជនជាតិ និងគោលនយោបាយជនជាតិ; ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ ជួយឱ្យអ្នកតំណាងដែលចូលរួមហ្វឹកហ្វឺន ធ្វើបច្ចុប្បន្នភាពព័ត៌មានបានទាន់ពេល ដើម្បីឃោសនា ផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលសកម្មភាពរបស់ឧក្រិដ្ឋកម្ម អានុភាពអមិត្ត។ ទន្ទឹមនឹងនោះ សកម្មចូលរួមរកឃើញ ថ្កោលទោស តស៊ូ បង្ការប្រឆាំងឧក្រិដ្ឋកម្ម៕
សើុងម៉ាល័យ-វិមាន