មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/06/2022 - 16:35

បាក​លីវ​ ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ ដុំ​ពក​ស្បែក​លើ​សត្វ​គោក្របី​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោក្របី​ បាន​ប្រ​ទះ​ឃើញ​និង​ឆ្លង​រាល​ដាល​នៅ​ភូមិ​ភាគ​ជា​ច្រើន​ ខេត្ត​បាក​លីវ​ បាន​ដាក់​ចេញ​ផែន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោក្របី​ ដំណាក់​កាល​ ២០២២-២០៣០។​ ខេត្ត​កំ​ពុង​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ មិន​ទុក​ឱ្យ​ជំងឺ​ផ្ទុះ​ឡើង​និង​ឆ្លង​រាល​ដាល​នៅ​លើ​ភូមិ​សាស្រ្ត​។​

ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ។​ រូប​៖ សហកា​រី​

ជំងឺ​ដុំ​ពក​ស្បែក​ គឺ​ជាប្រ​ភេទ​ជំងឺ​ឆ្លង​ អា​ស្រ័យ​មេរោគ​អម្បូរ Poxviridae បង្ក​ឡើង​លើ​សត្វ​គោក្របី​។​ ជំងឺ​ឆ្លង​រាល​ដាល​ភាគ​ច្រើន​តាម​រយៈ​សត្វ​ល្អិត​ខាំ មាន​ដូច​ មូស របោម ដង្កែ; ជំងឺ​នេះ​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ដឹក​ជញ្ជូន​គោ​ក្រ្របី​ដែល​មាន​ជំងឺ​ ប្រើ​ប្រាស់​ស្នូក​ទឹក​រួម​ កន្លែង​ឱ្យ​ចំណី​រួម​ ទឹក​ដោះ​ ទឹក​កាម​ និង​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​។​ រោគ​សញ្ញា​នៃ​ជំងឺ​ គឺ​គ្រុន​ក្ដៅ​ខ្លាំង​ មិន​ស៊ី​ចំ​ណី​ មិន​សូវ​មាន​ទឹក​ដោះ​ ស្បែក​និង​ភ្នាស​រំអិល​កើត​ដុំ​ពក​ច្រើន​ មាន​ទំ​ហំ​ពី ២-៥ សង់​ទីម៉ែត្រ នៅ​លើ​ស្បែក​ក​ក្បាល​ ក្បាល​ដោះ​ ប្រ​ដាប់​បន្ត​ពូជ​ និង​បរិវេណ​ចន្លោះ​រន្ធគូទ។​

តាម​ស្ថិតិ​របស់​នាយក​ដ្ឋាន​បសុពេទ្យ​ឆ្នាំ​ ២០២១ ជំងឺ​ដុំ​ពក​ស្បែក​ បាន​កើត​មាន​នៅ​តាម​ឃុំ​ចំ​នួន​ ៤.៣៤៩ នៃ​ខេត្ត​ ក្រុង ​ចំ​នួន​ ៥៥ ។​ ចំ​នួន​បសុ​សត្វ​កើត​ជំងឺ​ ២០៧.៦៨៧ ក្បាល​ ចំ​នួន​បសុសត្វ​ត្រូវ​បំ​ផ្លាញ​ចោល​ ២៩.១៨២ ក្បាល​។​ ចាប់​ពីដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ជំងឺ​ដុំ​ពក​ស្បែក​បាន​កើត​មាន​ឡើង​នៅ​តាម​ឃុំ​ចំ​នួន​ ១៧ នៃ​ខេត្ត​ ក្រុង​ចំ​នួន​ ២ ត្រូវ​បាន​បំ​ផ្លាញ​គោ ក្របី​ចោល​ចំ​នួន​ ១៥ ក្បាល​។​ ដោយ​ឡែក​នៅ​ខេត្ត​បាក​លីវ​ជំងឺ​ដុំ​ពក​ស្បែក​ ចាប់​ផ្តើម​កើត​មាន​កាល​ពី​ឆ្នាំ​ ២០២១ ចំ​នួន​សត្វ​គោ​កើត​ជំងឺ​ សរុប​ ៧ ក្បាល​ នៅ​ឃុំ​វិញ​ហឹង​ A ស្រុក​វិញ​ឡើយ​; ឃុំ​វិញ​ត្រាច់ និង​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​។​ ចំ​នួន​សត្វ​គោ​ទាំង​នេះ​កើត​ជំងឺ​ស្រាល​មិន​ងាប់​ មក​ទល់​ពេល​នេះ​គ្មាន​កើត​សម្បុក​រោគ​ឆ្លង​រាល​ដាល​ថ្មី​ឡើយ​។​

តាម​ប្រ​សាសន៍ ​លោក​ង្វៀង​យ្វី​ហឹង​ ប្រ​ធាន​សាខា​នា​យកដ្ឋាន​ចិញ្ចឹម​សត្វ​និង​បសុពេទ្យ​ខេត្ត​បាក​លីវ​ បច្ចុប្បន្ន​ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ផែន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី​ដល់​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​។​ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដោយ​វិធាន​ការ​ចិញ្ចឹម​សុវត្ថិ​ភាព​ជីវ​សាស្រ្ត​ អនា​ម័យ​បន្សា​បពុល​កម្ចាត់​មេរោគ​ កម្ចាត់​សត្វ​ល្អិត​បណ្តាល​ឱ្យ​ឆ្លង​ជំងឺ​; បង្កើន​ការ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោក្របី​។​ បំ​ផុត​គឺ​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​ ជួញ​ដូរ​ ការ​កាប់​សម្លាប់​គោក្របី​ និង​ត្រួត​ពិនិត្យ​អនា​ម័យ​បសុពេទ្យ​ ដើម្បី​ប្រ​ទះ​ឃើញ​បាន​ទាន់​ពេល​ និង​កំ​ណត់​តំ​បន់​ឆ្លង​រោគ​បំ​ផ្លាញ​ចោល​ មិន​ទុក​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ពាស​ពេញ​ឡើយ​៕​

                                    យ្វី​អាញ់-វិមាន​

ចែករំលែកអត្ថបទ