មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/06/2022 - 16:35

ចម្លាក់​ខ្មែរ​តាម​រយៈ​ទឹក​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ព្រះ​សង្ឃ​វ័យ​ក្មេង​

អា​ស្រ័យ​ភាព​ប៉ិន​ប្រ​សប់​និង​ការ​ជក់​ចិត្ត​ដិត​អារម្មណ៍​ដ៏​កម្រ​ ព្រះ​សង្ឃ​វ័យ​ក្មេង​សុឺន​វណ្ណ​ឌេត បង្កើត​បាន​សំ​ណង់​ស្ថាបត្យ​កម្ម​ ឬ​វណ្ណ​កម្ម​ចម្លាក់​ដ៏​ប្រ​ណីត​ ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​ខ្មែរ។​

ក្រៅ​ពី​ចម្លាក់​ក្បូរ​ក្បាច់​និង​សូន្យ​រូប​ព្រះ​តេជ​ព្រះ​គុណ​ សុឺន​វណ្ណ​ឌេត នៅ​ទាំង​មាន​កោសល្យ​ គូរ​ក្បាច់​លើ​ទូក​-ង​ទៀត​ផង​។

ព្រះ​តេជ​ព្រះ​គុណ​ សុឺន​វណ្ណ​ឌេត ឆ្នាំ​នេះ​ព្រះ​ជន្ម ៣០ ឆ្នាំ​ មាន​កំ​ណើត​នៅ​ស្រុក​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​។​ ព្រះ​តេជ​ព្រះ​គុណ​ វណ្ណ​ឌេត សាង​ផ្នួស​តាំង​ពីអា​យុ​ ១៧ ឆ្នាំ​ នៅ​វត្ត​មុនី​វង្សា​បុប្ផា​រាម សង្កាត់​ ១ ក្រុង​កាម៉ាវ។​ ក្រោយ​មក​ ព្រះ​អង្គ​បាន​និមន្ត​ទៅ​សិក្សា​ធម្ម​វិន័យ​ និង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​នៅ​វត្ត​ឃោ​សិតារាមខេត្ត​បាក​លីវ​។​ អា​ស្រ័យ​ស្រឡាញ់​ពេញ​ចិត្ត​ នឹង​ការ​គូរ​គំ​នូរ​ ការ​ចម្លាក់​ក្បាច់​តាំង​ពី​កុមារ​ភាព​ បាន​ជា​ក្នុង​រយៈ​ពេល​បួស​រៀន​នៅ​វត្ត​ឃោ​សិតា​រាម ព្រះ​តេជ​ព្រះ​គុណ​ វណ្ណ​ឌេត បាន​សិក្សា​ស្រាវ​ជ្រាវ​និង​និង​រៀន​គូរ​ឆ្លាក់​តាម​សិប្ប​ករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ខាង​ក្បូរ​ក្បាច់​រចនា​ និង​ការ​សូន​រូប​បដិមា​ក្នុង​វត្ត​អា​រាម​។​

ព្រះ​តេជព្រះ​គុណ​ សុឺន​វណ្ណ​ឌេត មាន​កោសល្យ​ខាង​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ ព្រះ​អង្គ​ចាប់​យក​ផ្នែក​នេះ​បាន​យ៉ាង​ឆាប់​រហ័ស​ ហើយ​បាន​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ទទួល​ស្គាល់​នូវ​ភាព​ឈ្លាស​វៃ​របស់​ព្រះ​អង្គ​។​ បច្ចុប្បន្ន​ ស្នាដៃ​ព្រះ​តេជ​ព្រះ​គុណ​ វណ្ណ​ឌេត ត្រូវ​បាន​គេដឹង​ស្គាល់​ច្រើន​ ហើយ​បាន​និមន្ត​ទៅ​ជួយ​គូរ​ឆ្លាក់​នៅ​វត្ត​អា​រាម​មួយ​ចំ​នួន​ក្នុង​និង​ក្រៅ​ខេត្ត​។​ វណ្ណ​កម្ម​ គំ​នូរ​ពុទ្ធប្ប​វត្តិ​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ​វត្ត​សិរី​មាន​ជ័យ​ ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ ជិត​ ១០០ ផ្ទាំង​ អា​ស្រ័យ​ទឹក​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ព្រះ​តេជ​ព្រះ​គុណ វណ្ណ​ឌេត។​

តាម​ការ​ចែក​រំលែក​របស់​ព្រះ​តេជព្រះ​គុណ​ សុឺន​វណ្ណ​ឌេត ការ​សូនព្រះ​ពុទ្ធ​បដិមា​នៅ​វត្ត​អា​រាម​ គឺ​សិល្បៈ​មួយ​មាន​លក្ខណៈ​សិល្បៈ​ប្រ​ពៃ​ណី​របស់​ខ្មែរ​ណាម​បូ​។​ ក្នុង​ដំណាក់​ការ​សូនរូប​បដិមា​សិប្ប​ករ តែង​យោង​តាម​ដំណាក់​ការ​ប្រ​ជា​ប្រិយ​បុរាណ​ដែល​ស្នង​បន្ត​ពីជំ​នាន់​មួយ​ទៅ​ជំនាន់​មួយ​។​ ចំ​ពោះ​របៀប​សូន​រូប​ដោយ​ផ្ទាល់​ សិប្ប​ករ​យោង​តាម​លក្ខណៈ​ដោយ​ឡែក​នៃ​អា​កាស​ធាតុ​បរិស្ថាន​នៅ​តំ​បន់​នីមួយ​ៗ​ដើម្បី​អនុវត្ត​បច្ចេក​ទេស​លាយ​វត្ថុ​ធាតុ​ដើម​។​ ដំ​ណាក់​ការ​សាង​សូន​រូប​ត្រូវ​បាន​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ដើម្បី​ធានា​រូប​មិន​ប្រេះ រឹង​មាំ ឋិត​ថេរ​បាន​យូរ​។​

ព្រះ​តេជ​ព្រះ​គុណ​ សុឺន​វណ្ណ​ឌេត នៅ​ថែម​ទាំង​ចេះ​ធ្វើមកុដ​ ក្បាំង​មុខ​របាំ​សម្រាប់​សម្ដែង​បម្រើ​ក្នុង​ឱកាស​បុណ្យ​ទាន​ មាន​ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​អក​អំ​បុក​ បុណ្យ​កឋិន​ទាន​ជា​ដើម៕​

          យោង​៖ nguoiduatin.vn-ថាច់​ធី

ចែករំលែកអត្ថបទ