ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2022 - 16:35

ជួប​ជុំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច​

គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ឆ្នាំ​ ២០២២។​

 លោក​ ត្រឹង​ហ្វាង​ញ៉ សមាជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ និង​លោក​ ង្វៀង​វ៉ាន់​ខើយ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ជូន​ទូរ​ស័ព្ទ​ដៃ​ទំ​នើប​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ក្នុង​ពិធី​ជួប​ជុំ​។​

ខេត្ត​កា​ម៉ាវ បច្ចុប្បន្ន​ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច​ ៧៥ នាក់​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​ ៥៣ នាក់​ ជន​ជាតិ​កិញ ១២ នាក់​ ជន​ជាតិ​ចិន​ ១០ នាក់​។​ រយៈ​ពេល​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​កាម៉ាវ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ធានា​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ កសាង​និង​អភិរក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ ខ្នះ​ខ្នែង​កសាង​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន​ ១៣ នាក់​ បាន​គណៈ​ជន​ជាតិ​ខេត្ត​ ជូន​ទូរ​ស័ព្ទ​ដៃ​ទំ​នើប​ម្នាក់​មួយ​គ្រឿង​ តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​មូល​និធិ​ធៀង​តឹម ដើម្បី​បម្រើ​ដល់​សកម្ម​ភាព​ផ្លាស់​ប្តូរ​ឌីជី​ថល ក្នុង​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០៕​

               យោង​៖ កាសែត​កាម៉ាវ-មុនី​

ចែករំលែកអត្ថបទ