ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2022 - 16:35

ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​រវាង​វៀត​ណាម​-កម្ពុជា​

សាកល​វិទ្យា​ល័យ​កឹង​ធើ សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ក្រុង​កឹង​ធើ បាន​សហការ​ជា​មួយ​អគ្គ​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សមាគម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ ប្រ​ចាំ​នៅ​ក្រុង​កឹង​ធើ  រួម​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ ទើប​ចាត់​តាំង​យ៉ាង​មហោ​ឡារិក​ពិធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​រវាង​វៀត​ណាម​-កម្ពុជា​ (ថ្ងៃ​ទី ២៤ មិថុនា​ ១៩៦៧- ថ្ងៃ​ទី ២៤ មិថុនា​ ២០២២)។​

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​ និង​វត្ថុ​អនុស្សាវ​រីយ៍​ដល់​លោក​ សុខ​ ដារ៉េត អគ្គ​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ប្រ​ចាំ​នៅ​ក្រុង​ហូជីមិញ​និង​ភរិយា​។​

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​ លោក​ង្វៀង​ធឹក​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គូស​បញ្ជាក់​៖ វៀត​ណាម​-កម្ពុជា​ គឺ​ជាប្រ​ទេស​ជិត​ខាង​ដ៏​ជិត​ស្និទ្ធ​ និង​មាន​ទំ​នាក់​ទំ​នង​សាម​គ្គី​ មិត្ត​ភាព​ជាប្រ​ពៃណី​ដ៏​យូរ​អង្វែង​។​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ទោះ​បីរង​ផល​ប៉ះ​ពាល់​ជា​ច្រើន​ពីជំងឺ​រាត​ត្បាត​ COVID-១៩ ក៏​ដោយ​ ប៉ុន្តែ​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​នៅ​តែ​បន្ត​រក្សា​បាន​នូវ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​វិស័យ​ជា​ច្រើន​។​ ចែក​រំលែក​ និង​គាំ​ទ្រទៅ​វិញ​ទៅ​មក​ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​។​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​កំ​ណត់​ច្បាស់​ ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​ពៃណី​ និង​សាមគ្គី​ភាព​ជា​មួយ​ប្រ​ជា​ជន​កម្ពុជា​ ជា​កត្តា​កិច្ច​ការ​បរទេស​ដ៏​សំ​ខាន់​។​ កម្ម​វិធី​ជួប​ជុំ​រំលឹក​ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​រវាង​វៀត​ណាម​-កម្ពុជា​ សំ​ដៅ​ជំរុញ​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព​ មិត្ត​ភាព​ជិត​ដិត​រវាង​វៀត​ណាម​-កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនា​គត​។​

លោក ​សុខ​ ដា​រ៉េត អគ្គ​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រ​ចាំ​នៅ​ក្រុង​ហូជី​មិញ​ បាន​សម្តែង​នូវ​មោទន​ភាព​ចំ​ពោះ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​និរន្តរ​ភាព​ និង​កាន់​តែខ្លាំង​ឡើង​ក្នុង​កិច្ច​សហប្រតិ​បត្តិ​ការ​ និង​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ។​ ជំនួស​មុខ​រាជ​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​កម្ពុជា​ លោក​ សុខ​ ដា​រ៉េត បាន​ជូន​ពរ​ឱ្យ​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​កម្ពុជា​-វៀត​ណាម​ កាន់​តែ​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ រីក​ចម្រើន​ រុងរឿង​ និង​ប្រ​កប​ដោយ​ចីរ​ភាព​។​ លោក​ សុខ ​ដា​រ៉េត គូស​បញ្ជាក់​៖ សកម្ម​ភាព​អប​អរ​សាទរ​ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​នៃ​ប្រ​ទេស​ទាំង​ពីរ គឺ​ជា​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ រួម​ចំ​ណែក​ជំរុញ​និង​លើក​កម្ពស់​ទំ​នាក់​ទំ​នង​សហប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ឡើង​មួយ​កម្រិត​ទៀត​៕​

ហ៊ុងវ៉ឹង-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ