សាខាបក្សភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានរៀបចំជោគជ័យមហាសន្និបាតសាខាបក្សលើកទី XIV អាណត្តិកាល ២០២២-២០២៥ ។ នេះគឺជាសាខាបក្ស ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ស្រុកថ្កូវ និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង ជ្រើសរើសរៀបចំមហាសន្និបាតគំរូ ដើម្បីដកបទពិសោធន៍មុនពេលដែលរៀបចំមហាសន្និបាតសាខាបក្សនានា។
គណៈកម្មាធិការនៃសាខាបក្សភូមិស្វាយសៀម អាណត្តិកាល ២០២២-២០២៥ បង្ហាញមុខប្តេជ្ញាចិត្តនៅមហាសន្និបាត។
សាខាបក្សភូមិស្វាយសៀម មានបក្ខជនចំនួន ៣៣ រូប ក្នុងនោះមានបក្ខជនជានារីចំនួន ៩ រូប; បក្ខជនជាជនជាតិខ្មែរ ១១ រូប; បក្ខជនពេញសិទ្ធិមានសមមិត្ត ៣២ រូប និងបក្ខជនបម្រុង ១ រូប។ អាណត្តិកាល ២០២០-២០២២ សាខាបក្ស ភូមិស្វាយសៀម បានពង្រីកតួនាទីក្នុងការដឹកនាំចង្អុលការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេសសន្តិសុខ; គ្រប់សមាគមអង្គការមហាជនរឹងមាំ ជីវភាពប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។
មហាសន្និបាត បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនៃសាខាសាបក្សអាណត្តិថ្មី រួមមានសមាជិក ៥ រូប។ លោកង្វៀងវ៉ាន់ញ៉ាញ់ ជាប់ឆ្នោតសាជាថ្មីជាលេខាសាខាបក្សភូមិ អាណត្តិកាល ២០២២-២០២៥៕
សើុងម៉ាល័យ-លីសៀ