វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ទើបរៀបចំពិធីបូកសរុបឆ្នាំសិក្សា ២០២១-២០២២។
គ្រូបង្រៀនប្រជាជន ឡឹមអែស ជូនលិខិតសរសើរដល់សមណសិស្ស
សម្រេចកិត្តិនាមសិស្សពូកែ។
ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង មានសិស្សរៀន ១៨ បន្ទប់ ដោយមានចំនួនសិស្សសរុប ៦១១ នាក់ ក្នុងនោះ សិស្សសម្រេចនិទ្ទេសគ្រាន់បើ និងពូកែជាង ៨៨%; ក្រៅពីនេះគឺសិស្សសម្រេចនិទ្ទេសមធ្យម គ្មានសិស្សខ្សោយ។ ក្នុងពិធីបូកសរុប សាលានៅទាំងជូនមេដាយអនុស្សាវរីយ៍ព្រោះបុព្វហេតុអប់រំចំនួន ៤ គ្រឿង ជូនប័ណ្ណសរសើររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលចំនួន ៦ ដល់គ្រូបង្រៀនដែលសម្រេចស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង “ផ្លាស់ថ្មី មានគំនិតច្នៃប្រតិដ្ឋក្នុងការគ្រប់គ្រង បង្ហាត់បង្រៀននិងរៀនសូត្រ” និងប័ណ្ណសរសើរជាច្រើនទៀតរបស់គណៈកម្មាធិការប្រជាជនខេត្ត ជូនដល់គ្រូបង្រៀនដែលសម្រេចភារកិច្ចឆ្នើម។
ឆ្នាំសិក្សាកន្លង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង មានសិស្សរៀន ៧ បន្ទប់ ដោយមានចំនួនសិស្សសរុប ២០១ អង្គ នៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ លទ្ធផលមានសមណសិស្សសម្រេចនិទ្ទេសគ្រាន់បើ និងពូកែចំនួន ៦៧%; មានសមណសិស្សជិត ៨៩% គ្រប់លក្ខណៈពិនិត្យបញ្ចប់កម្រិតអនុវិទ្យាល័យ និងសមណសិស្ស ១០០% គ្រប់លក្ខណៈចូលរួមប្រឡងវិទ្យាល័យ។ សមណសិស្ស ១០០% បានទទួលស្គាល់សម្រេចកម្រិតវិជ្ជាភាសាខ្មែរថ្នាក់ទី ៩ ថ្នាក់ទី ១២ និងបញ្ចប់កម្រិតសិក្សាភាសាបាលី-ភាសាខ្មែរ។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត ស្ងើចសរសើរនិងជូនរង្វាន់ដល់សមណសិស្ស ២ អង្គ ដែលសម្រេចបានកិត្តិនាមសិស្សពូកែទូទាំងកម្រិតវិទ្យាល័យ និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ស្ងើចសសើរនិងជូនរង្វាន់ដល់សមណសិស្សដែលសម្រេចកិត្តិនាមសិស្សពូកែ៕
លីធាន-វិមាន