ច្រកទ្វារអេឡិចត្រូនិករដ្ឋាភិបាល បានរៀបចំកិច្ចសន្ទនាតាមអនឡាញ ក្រោមប្រធានបទ “ធានាតុល្យភាពធំនៃខឿនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
កិច្ចសន្ទនាតាមអនឡាញ ក្រោមបធានបទ “ធានាតុល្យភាពធំនៃខឿនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព” បានដាក់ចេញនូវបញ្ហាជាច្រើនដែលពាក់ព័ន្ធដល់សុខុមាលភាពសង្គម ការរំសាយថវិកាវិនិយោគរបស់រដ្ឋមានប្រសិទ្ធភាព សម្របសម្រួលប្រភពកម្លាំងវិនិយោគដល់តំបន់ជនរួមជាតិភាគតិច។
ដោយសារមូលហេតុជាច្រើនប្រកបដោយសត្យានុម័តិ ដូច្នេះ សេដ្ឋកិច្ចពិភពលោកនាបច្ចុប្បន្ន បានស្តារឡើងវិញក្រោយពីការផ្ទុះរាលដាលនៃជំងឺដ៏កាចសាហាវ ហាក់មានភាពយឺតយ៉ាវ ជាងការរំពឹងទុក។ ពោលគឺក្នុងប្រទេស ខឿនសេដ្ឋកិច្ចត្រូវបានបើកទ្វារតាមគន្លងប្រក្រតីភាពថ្មី។ របាយការណ៍របស់រដ្ឋាភិបាល រាយការណ៍ទៅរដ្ឋសភា បានបញ្ជាក់ច្បាស់៖ ភាគកម្រិតមួយចំនួននៃសេដ្ឋកិច្ច-សង្គម សម្រេចបានខ្ពស់ជាង បើប្រៀបធៀបនឹងតួលេខដែលបានរាយការណ៍ស្នើទៅរដ្ឋសភា។ តួយ៉ាងដូច៖ ចំណូលថវិការដ្ឋកើន ១៦,៨% នៃថវិកាគ្រោងទុក ការនាំចេញសម្រេច ៤ ពាន់លានUSD (តួលេខដែលរាយការណ៍ទៅរដ្ឋសភា គឺការនាំចូលតែ ២ ពាន់លាន USD) ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សង្កេតជាក់ស្ដែងទៅឃើញថា កត្តាមួយចំនួន ដូចជាតម្លៃប្រេងសាំងកើនខ្ពស់ ប្រភពធនធានមនុស្សនៅខ្វះខាត និងការរំសាយថវិកាទុនវិនិយោគសាធារណៈមិនបានលឿនដូចការរំពឹងទុក ក៏ជាផ្នែកមួយធ្វើឱ្យជះឥទ្ធិពលដល់ការអភិវឌ្ឍព្រមៗគ្នានៃខឿនសេដ្ឋកិច្ចផងដែរ។
ក្នុងកិច្ចសន្ទនា រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ចែករំលែកព័ត៌មានអំពីស្ថានភាពផ្សព្វផ្សាយ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I គឺចាប់ពីឆ្នាំ ២០២១-២០២៥។ តាមប្រសាសន៍ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិហូវអាឡឺន មួយក្នុងចំណោមដំណោះស្រាយសំខាន់ៗដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធី គឺជាការផ្សព្វផ្សាយដើម្បីប្រជាជនបានយល់ច្បាស់។ ពីព្រោះកម្មវិធីនេះ មុខសញ្ញារួមមានទាំងឃុំ ភូមិ ក្រុមគ្រួសារនិងប្រជាជន ជាអ្នកក្រ ជនរួមជាតិភាគតិចតំបន់ក្រលំបាកដែលមានកម្រិតវិជ្ជាខុសគ្នា ការយល់ដឹងផ្សេងគ្នា ម្ល៉ោះហើយការផ្សព្វផ្សាយ ចលនាដើម្បីប្រជាជនយល់ច្បាស់នេះគឺជាគោលនយោបាយមួយ និងគោលការណ៍ធំ ដ៏សំខាន់របស់បក្ស រដ្ឋ និងការចូលរួមទទួលខុសត្រូវរបស់ប្រជាជនក្នុងការរៀបចំផ្សព្វផ្សាយកម្មវិធីនេះ គឺជាចំណុចសំខាន់ខ្លាំងណាស់។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយ ចលនាដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ចាប់ពីមជ្ឈិមរហូតដល់មូលដ្ឋាន យល់ច្បាស់ពីកម្មវិធី ហើយព្រួតដៃគ្នាអនុវត្ត។ ពីព្រោះថា ការផ្សព្វផ្សាយអនុវត្តកម្មវិធីនៅតំបន់ដែលមានលក្ខណៈលំបាកខ្លាំង ប្រសិនបើមិនមានការប្តេជ្ញាចិត្ត យល់ច្បាស់និងការទទួលខុសត្រូវខ្ពស់ទេ នោះមិនអាចផ្សព្វផ្សាយអនុវត្តបានទេ។ ព្រមជាមួយនោះ គណៈកម្មាធិការជនជាតិបានយកចិត្តទុកដាក់ ម្ចាស់ការសហការជាមួយនឹងស្ថាប័នព័ត៌មាននានា ដើម្បីធ្វើការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ។
ឆ្លងតាមរយៈកិច្ចសន្ទនាបញ្ជាក់ឱ្យឃើញ៖ សុខុមាលភាពសង្គម ការរំសាយថវិកាវិនិយោគរបស់រដ្ឋមានប្រសិទ្ធភាព សម្របសម្រួលប្រភពកម្លាំងមានតុល្យភាពដល់តំបន់ជនរួមជាតិភាគតិច អភិវឌ្ឍន៍ជាងទៀតលើសន្តិសុខស្បៀងអាហារ និងជាឆ្អឹងខ្នងនៃការនាំចេញដ៏សំខាន់របស់ប្រទេស និងគឺជាដំណោះស្រាយដែលបក្ស រដ្ឋយើងកំពុងឈានឆ្ពោះទៅមុខ៕
យោង៖ baodantoc.vn ប្រែសម្រួល៖ លីសៀ