ភូមិសាស្រ្តបោះទ័ពនៅតំបន់ដៃសមុទ្រ ច្រើនតែរងផលប៉ះពាល់ដោយទឹកជំនោរ ខ្យល់សមុទ្រ ប៉ុន្តែជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ កងទ័ពការពារព្រំដែនខេត្តកាម៉ាវ តែងសម្រេចល្អភារកិច្ចហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ រួមចំណែកកសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ។
អង្គភាពបន្តរក្សាយ៉ាងម៉ឺងម៉ាត់ថ្ងៃបទបញ្ជាកងជួរនៅថ្ងៃព្រហស្បតិ៍រាល់សប្តាហ៍។
វរសេនីយ៍ទោ ទ្រិញវ៉ាន់ឃ្វាំង ប្រធានប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ ឱ្យដឹង៖ មូលដ្ឋានសម្ភារៈ កន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពបានកសាងសមរម្យ រៀបរយ ប៉ុន្តែក្នុងការហ្វឹកហ្វឺនរាល់លើក អង្គភាពនៅជួបការលំបាកខាងទីលានហ្វឹកហ្វឺន។ ថ្វីត្បិតដូច្នោះក្តី តែដោយការអនុវត្តរវៀសរវៃទៅតាមទីតាំង ជាក់ស្តែង រៀងរាល់ឆ្នាំអង្គភាពបានកសាងផែនការ កម្មវិធីហ្វឹកហ្វឺនជាក់ស្តែង ធានាការឯកភាព រៀបរយ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ងាយស្រួលដល់ការគ្រប់គ្រង កែលម្អនិងធ្វើការហ្វឹកហ្វឺនដោយទិសស្លោក “មូលដ្ឋាន-ជាក់ស្តែង-រឹងមាំ”។
តាមប្រសាសន៍វរសេនីយ៍ទោ ទ្រិញវ៉ាន់ឃ្វាំង ដោយវិធានការសហការវាងការហ្វឹកហ្វឺនប្រមូលផ្តុំ រួមនឹងបុគ្គលស្រាវជ្រាវដោយខ្លួនឯង កងជួរកម្មាភិបាលហ្វឹកហ្វឺនក្តាប់ច្បាស់នូវខ្លឹមសារមូលដ្ឋាននៃលក្ខន្តិកៈការងារសេនាធិការប្រតិបត្តិការសឹក; ការងារសេនាធិការហ្វឹកហ្វឺនប្រយុទ្ធ; បទបញ្ជាសេចក្តីសម្រេចចិត្ត សេចក្តីកំណត់អំពីការកសាងអង្គភាពរៀបរយ រឹងមាំគ្រប់ជ្រុងជ្រោយ។ល។ ក្នុងដំណើរការហ្វឹកហ្វឺន គ្រឿងសម្ភារៈ បរិក្ខារ មធ្យោបាយ បានគ្រប់គ្រង ប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព ដាច់ខាតត្រូវធានាសុវត្ថិភាពដល់មនុស្ស គ្រឿងសព្វាវុធដែលបានផ្គត់ផ្គង់ ត្រៀមចល័តប្រយុទ្ធគ្រប់ស្ថានការណ៍។
អនុសេនីយ៍ឯកបម្រុង តូង៉ុកក្វី ប្រធានកងប្រដាប់អាវុធប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ ឱ្យដឹង៖ “ដើម្បីសម្រេចផែនការហ្វឹកហ្វឺន ធានាពាំនាំនូវខ្លឹមសារដែលគប្បីហ្វឹកហ្វឺនដល់កម្មាភិបាល យុទ្ធជន គឺមិនត្រឹមតែអនុវត្តតាមទ្រឹស្តីរត់មាត់ប៉ុណ្ណោះទេ គឺត្រូវមានភាពជាក់ស្តែង មានការសិក្សាស្រាវជ្រាវស្ទាត់ជំនាញ និងម្ចាស់ការធ្វើសេនាធិការស្នើដល់បញ្ជាការអង្គភាព ដើម្បីការហ្វឹកហ្វឺនធានាពេលវេលា ចំនួនទ័ពជាមួយនឹងខ្លឹមសារថ្មី សភាពការណ៍ថ្មី ពិសេសត្រូវតែសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិសាស្រ្តគ្រប់គ្រងរបស់អង្គភាព”។
ទន្ទឹមនឹងការហ្វឹកហ្វឺននោះ ការបង្កបង្កើនផលក៏ជាភារកិច្ចសំខាន់ ដែលប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយបានធ្វើដោយការងារជាក់ស្តែង។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនកងទ័ព បង្កទេសភាពក្នុងបរិស្ថានអង្គភាពបៃតង ជ្រះស្អាត។ អាស្រ័យភូមិសាស្រ្តបោះទ័ពនៅតំបន់ដៃសមុទ្រ ម្ល៉ោះហើយ ការបង្កបង្កើនផលនៅប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយជួបលំបាកច្រើន។ ប៉ុន្តែដោយស្មារតីឆ្លងកាត់លំបាក ពង្រីកលទ្ធភាពផ្ទាល់ខ្លួន កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ បានកសាងមណ្ឌលបង្កបង្កើនផលវិទ្យាសាស្រ្ត ដោយមានចម្ការដាំបន្លែបៃតងលើផ្ទៃដីជិត ១.០០០ ម២ ចម្ការដាំរុក្ខជាតិឱថសបុរាណ ដំណាំឈើហូបផ្លែ ឈើលម្អ ស្រះចិញ្ចឹមត្រី និងប្រព័ន្ធទ្រុង ក្រោលចិញ្ចឹមសត្វ។ បច្ចុប្បន្ន អង្គភាពបានធានាការស្វ័យផ្គត់ផ្គង់ប្រភពបន្លែបៃតង ១០០% និង ៦០% ម្ហូបអាហារពីសាច់សត្វត្រីចិញ្ចឹម។ល។ ច្នៃជាអាហារទទួលទានប្រចាំថ្ងៃជូនដល់កងទ័ពស្មើនឹងតម្លៃ ៣.៥០០ដុង/ម្នាក់/ថ្ងៃ។
ឆ្នាំ ២០២១ ការបង្កបង្កើនផលរបស់អង្គភាពរកបានប្រាក់ជិត ៣០០ លានដុង។ បន្ទាប់ពីវិនិយោគឡើងវិញ ចំនួនប្រាក់ដែលសេសសល់អង្គភាពបានបង្កលក្ខណៈសម្បត្តិដើម្បីសម្ព័ន្ធយុវជនរៀបចំសកម្មភាពវប្បធម៌ កីឡា កម្សាន្តសប្បាយមានប្រយោជន៍ក្នុងម៉ោងសម្រាក ថ្ងៃឈប់សម្រាក ដើម្បីលើកកម្ពស់ជីវភាពស្មារតីដល់កងទ័ព; ចូលរួមជាមួយនឹងយុវវ័យភូមិភាគអនុវត្តនូវកម្មវិធីសុខុមាលភាពសង្គម ដូចចលនាសង់ផ្ទះជូនគ្រួសារក្រីក្របាន ១ ខ្នង ជូនអំណោយនិងចែកជូនម៉ាស់។ល។ ដល់ប្រជាជនលើភូមិសាស្រ្តបោះទ័ព។ ពិសេស ដោយការប្រែប្រួលស្មុគស្មាញនៃជំងឺ COVID -១៩ អង្គភាពបានចាត់កម្មាភិបាល យុទ្ធជនរាប់រយលើកនាក់យាមល្បាត បោះតង់បង្ការ ប្រឆាំងជំងឺរាតត្បាត និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ គ្រប់គ្រងមនុស្ស មធ្យោបាយចេញចូលភូមិសាស្រ្តបានហ្មត់ចត់។ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ នៅទាំងចូលរួមជាមួយនឹងភូមិភាគកន្លែងបោះទ័ព អនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីកសាងជនបទថ្មី; បង្ការប្រឆាំងគ្រោះធម្មជាតិ ជំងឺរាតត្បាត; ឃោសនា ចលនាប្រជាជនរក្សាអនាម័យបរិស្ថានទៀតផង។
“លទ្ធផលសម្រេចបានក្នុងការកសាងអង្គភាពមានបែបបទត្រឹមត្រូវ រៀបរយ បៃតង ជ្រះ ស្អាត គ្រប់គ្រងវិន័យម៉ឺងម៉ាត់នៅប៉ុស្តិ៍ការពារព្រំដែនខាញ់ហោយ ពិតជាបានបង្កនូវផលវិជ្ជមានលើផ្នែកការងារការពារព្រំដែន ទន្ទឹមនឹងនោះ ចូលរួមមានប្រសិទ្ធភាពក្នុងការពង្រឹង និងពង្រីកកសាងមូលដ្ឋាននយោបាយនៅភូមិភាគរឹងមាំ រក្សាលំនឹងអធិបតេយ្យទឹកដី សន្តិសុខព្រំដែន”-វរសេនីយ៍ទោ ទ្រិញវ៉ាន់ឃ្វាំង បានគូសបញ្ជាក់ដូច្នេះ៕
អាញវី-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។