បងគឹមយ័ញធារ ប្រធានគណៈកម្មការការងាររណសិរ្សភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានមាមីងគោរពរាប់អាន ពីព្រោះគាត់តែងឈានមុខគំរូរបស់បក្ខជន និងអស់ពីចិត្តពីថ្លើមដើម្បីប្រជាជន។
បងគឹមយ័ញធារ បង្ហាញពីទម្រង់ចិញ្ចឹមគោរបស់គ្រួសារគាត់។
ក្រោយរយៈពេលចូលរួមសកម្មភាពនៅតាមសមាគម អង្គការមហាជននានានៅភូមិភាគ ឆ្នាំ ២០១៦ បងគឹមយ័ញធារ បានឧទ្ទេសនាមធ្វើជាប្រធានគណៈកម្មការ ការងាររណសិរ្សភូមិក្បាលទូក។ បងតែងមកវត្តក្បាលទូក ដើម្បីឃោសនា ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ប្រឆាំងឧបាយកល “បម្រែបម្រួលសន្តិភាព” របស់អានុភាពអមិត្ត។ បងធារនៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម និងសន្តិសុខការពារប្រទេសនៅភូមិភាគទៀតផង។ បងបានចូលរួមចលនា ដើម្បីភូមិក្បាលទូកមានគ្រួសារសម្រេចបទដ្ឋាន គ្រួសារវប្បធម៌ជនបទថ្មី ៩៥%; ទេសភាព បរិស្ថានភ្លឺ-បៃតង-ជ្រះ-ស្អាត។ ក្រៅពីនោះ គាត់នៅទាំងចូលរួមអនុវត្តបានល្អនូវការងារសុខុមាលភាពសង្គម គិតគូរដល់អ្នកក្រ ចលនាកសាងផ្ទះមហាសាមគ្គីបាន ១១ ខ្នង។ល។ ក្នុងការធ្វើសកម្មភាព បងគឹមយ័ញធារ តែងស្វះស្វែងរិះរករៀនសូត្របទពិសោធន៍ ធ្វើបានល្អនូវតួនាទីក្នុងនាមជាបក្ខជនមួយរូប។ បងគឹមយ័ញធារ ឱ្យដឹង៖ “ជាបក្ខជន ម្ល៉ោះហើយ ខ្ញុំតែងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច; ត្រូវឆ្លៀតឱកាសដើម្បីប្រកបការងាររកស៊ី គិតគូរជីវភាពរស់នៅ។ ក្រៅពីនោះ ខ្ញុំនៅទាំងសកម្មចលនាមាមីងកសាងផ្លូវជនបទ ឧបត្ថម្ភគ្រួសារក្រីក្រទៀតផង។ មាមីងខ្មែរភាគច្រើនខ្វះដី ផលិតកម្ម ខ្វះដើមទុន មិនសូវយល់ដឹងពីវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីអនុវត្តទៅក្នុងការផលិត។ ព្រោះហេតុនោះ ខ្ញុំត្រូវតែជួយមាមីងឱ្យមានដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ មានការងារធ្វើ ដើម្បីរកបានប្រាក់ចំណូល ទើបសង្ឃឹមថាអាចចាកផុតពីភាពក្រីក្រដោយចីរភាពបាន”។
កម្មាភិបាលនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ និងឃុំឡុងហ៊ីប ពិភាក្សាការងារជាមួយនឹងបងគឹមយ័ញធារ (ពាក់អាវពណ៌ខៀវ)។
បងថាច់គឹមសី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ៊ីប បញ្ជាក់ឱ្យដឹង៖ “លោកគឹមយ័ញធារ តែងសហការបានល្អជាមួយនឹងអង្គការមហាជននានា សកម្មជំរុញការឃោសនា ចលនាប្រជាជនអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស គឺការចលនារៀនសូត្រ និងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ និងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។ លោកធារ ជាអ្នកសកម្មស្វាហាប់ក្នុងការងារ បានប្រជាជនជឿទុកចិត្ត និងឈានមុខក្នុងរាល់ការចលនា។ ពិសេស គាត់តែងឈានមុខក្នុងការចលនាប្រជាជនចូលរួមកសាងជនបទថ្មី។ គ្រួសារលោកធារ បានបរិច្ចាគដីដើម្បីធ្វើផ្លូវ និងដាំឈើលម្អ អនាម័យបរិស្ថាន រួមចំណែកជាមួយនឹងភូមិភាគអនុវត្តសម្រេចនូវលក្ខឋានបរិស្ថានក្នុងការកសាងជនបទថ្មី”៕
សើុងម៉ាល័យ-វិមាន