ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/05/2022 - 15:10

ចុះកិច្ចសន្យាលើកម្មវិធីសហការអនុវត្តការងារជនជាតិ ដំណាក់កាល ២០២១-២០២៥

គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ និង​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​គណៈ​ជន​ជាតិ​ក្រុង​លើ​កម្ម​វិធី​សហការ​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០២៥។​

តំណាង​ស្ថាប័ន​នា​នា​ចុះ​កិច្ច​សន្យា​លើក​ម្មវិធី​សហការ​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល ២០២១-២០២៥។​

តំ​ណាង​ស្ថាប័ន​នា​នា​ចុះ​កិច្ច​សន្យា​លើ​កម្ម​វិធី​សហការ​ដោយ​មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​៖ ស្រាវ​ជ្រាវ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ ដំ​ណោះ​ស្រាយ​អំ​ពី​ការ​ងារ​ជន​ជាតិ​ ការ​ងារ​ប្រ​ជា​ចលនា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​; ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស​ គោ​លនយោ​បាយ​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ស្ដី​ពី​ជន​ជាតិ​ និង​គោលនយោ​បាយ​ជន​ជាតិ​; ផ្សព្វ​ផ្សាយ​រៀប​ចំ​អនុវត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រសម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​; រៀប​ចំ​ចលនា​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​ រាល់​ការ​ចលនា​ដើម្បី​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​សាម​គ្គី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី​ កសាង​ជីវ​ភាព​វប្បធម៌​ ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ល។​ ទន្ទឹម​នឹង​នោះ​ សហការ​រៀប​ចំ​អនុវត្ត​ធ្វើ​ការ​ពិនិត្យ​ពិច័យ​ អង្កេត​មើល​ជាក់​ស្តែង​ វាយ​តម្លៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ខ្លឹម​សារ​នៃ​កម្ម​វិធី​ គម្រោង​ដែល​ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ និង​គោ​លនយោ​បាយ​ជន​ជាតិ​; ស្រាវ​ជ្រាវ​ការ​រៀប​ចំ​សន្និ​សីទ សិក្ខា​សាលា​នូវ​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ស្រ្តី កុមារ​ គ្រួ​សារ​ និង​យេន​ឌ័រ​នៅ​លើ​ភូមិ​សាស្រ្ត​ ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ដើម្បី​ស្នើ​សុំ​គោ​ល​នយោ​បាយ​សមស្រប​។​ល។​៕

​                                    ថាញធី- លីសៀ

ចែករំលែកអត្ថបទ