ជាច្រើនឆ្នាំបន្តបន្ទាប់ បងថាច់រី នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានទទួលស្គាល់ជាកសិករផលិត និងធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។ មិនតែប៉ុណ្ណោះ បងថាច់រី នៅទាំងខ្នះខ្នែងចូលរួមរាល់សកម្មភាពរបស់សមាគមកសិករនៅភូមិភាគទៀតផង។
មូលដ្ឋានបណ្តុះកូនដំណាំរបស់បងថាច់រី។
ពីមុន បងតែងទិញពូជដំណាំពីមូលដ្ឋានបណ្តុះកូនដំណាំមកដាំ។ សង្កេតឃើញប្រភពចំណូលពីរបរបណ្តុះកូនដំណាំ បងថាច់រី ក៏ទៅរៀនពីរបៀបបណ្តុះ ដើម្បីពង្រីកទម្រង់ ចម្ការបណ្តុះកូនដំណាំ។ ស្របឱកាសនេះដែរ បងបានចូលរួមវគ្គហ្វឹកហ្វឺនអំពីចំណេះដឹងកសិកម្មដែលផ្នែកកសិកម្មនិងជលផលនៃសកលវិទ្យាល័យត្រាវិញរៀបចំ។ តាមរយៈនៃវគ្គសិក្សា បងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ។ ឆ្នាំ ២០១៦ បងពង្រីកផ្ទៃដីចម្ការបណ្តុះកូនដំណាំពី ០,៤ ហិកតាឡើង ១,៦ ហិកតា និងកសាងជោគជ័យស្លាកសញ្ញា “ចម្ការបណ្តុះកូនដំណាំសាវរី” ។
បងថាច់រី ឧទ្ទេសនាមពូជម្ទេសដែលបងបណ្តុះ។
បងថាច់រី ឱ្យដឹង៖ “រៀងរាល់ខែ មូលដ្ឋានរបស់ខ្ញុំបណ្តុះកូនដំណាំគ្រប់ប្រភេទប្រមាណ ២ លានដើម។ លក់ក្នុងតម្លៃ ២៨០ ដុង/ដើម ខ្ញុំរកបានប្រាក់ចំណូលប្រមាណ ៥៦០ លានដុង/ខែ។ បន្ទាប់ពីទូទាត់ថ្លៃគ្រាប់ពូជ ថ្លៃកម្មករ ខ្ញុំនៅចំណេញជាង ២០% ។ បច្ចុប្បន្ន ខ្ញុំទទួលកម្មករធ្វើការពី ២០ ដល់ ៣០ នាក់ ប្រាក់ចំណូលពី ១៥០.០០០ ដល់ ២០០.០០០ ដុង/ម្នាក់/ថ្ងៃ។ មូលដ្ឋានបណ្តុះកូនដំណាំដំណើការបានល្អ គឺអាស្រ័យរដ្ឋមានគោលនយោបាយអាទិភាពឱ្យកសិករ ក្នុងនោះ មានគោលនយោបាយអាទិភាពអត្រាការប្រាក់កម្ចី។ ដូច្នេះ ខ្ញុំមិនបង្អង់ ពង្រីកទម្រង់ផលិត ធ្វើអាជីវកម្ម និងបង្កទំនុកចិត្តចំពោះមាមីងកសិករនៅគ្រប់កន្លែងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកថាច់រចនា ប្រធានភូមិសំពោងសក់ធំ ឱ្យដឹង៖ “បងថាច់រី ជាកសិករវ័យក្មេងគំរូ អស់ពីចិត្តជាមួយនឹងការចលនារបស់សមាគម។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ គាត់នៅទាំងជួយណែនាំមាមីងភូមិផងរបងជាមួយពីរបៀបរកស៊ី ពង្រីកសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ថែមទាំងចលនាមាមីងអនុវត្តល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ បងថាច់រី បានបង្ហាញពីឆន្ទៈ ហ៊ានគិត ហ៊ានធ្វើនិងហ៊ានទទួលខុសត្រូវ។ បច្ចុប្បន្ន មូលដ្ឋានបណ្តុះកូនដំណាំសាវរី បានមាមីងកសិករដឹងស្គាល់ច្រើន។ បងថាច់រី ពិតជាគំរូយុវជនខ្មែរឆ្នើម”៕
សើុងម៉ាល័យ-មុនី