ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/05/2022 - 12:39

ប្រ​វត្តិ​សាស្រ្ត​ អត្ថ​ន័យ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ ៣០/៤ និង​ទិវា​ពលកម្ម​អន្តរ​ជាតិ​ ១/៥

ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍​ ៤៧ ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ (៣០/៤/១៩៧៥ - ៣០/៤/ ២០២២) និង​ខួប​អនុ​ស្សាវ​រីយ៍​ ១៣៦ ឆ្នាំ​ ទិវា​ពលកម្ម​អន្តរ​ជាតិ​ (១/៥/១៨៨៦-១/៥/២០២២) យើង​រួម​គ្នា​មក​ស្វែង​យល់​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​ និង​អត្ថ​ន័យ​ដ៏​សំ​ខាន់​ទាំង​ពីរ​នេះ​។​

* ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ ៣០/៤

រថក្រោះរបស់កងទ័ពរំដោះបានវាយចូលវិមានឯករាជ្យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។
(រូបថត៖ភាពយន្តកងទ័ពប្រជាជន)

មុន​នេះ​ ៤៧ ឆ្នាំ​ យុទ្ធនា​ការ​វាយ​ប្រ​ហារ​ទូទៅ​និង​ការ​ក្រោក​ឈរ​ឡើង​នៃ​និទាឃ​រដូវ​ឆ្នាំ​ ១៩៧៥ ដែល​ជាចំ​ណុច​កំ​ពូល​គឺ​យុទ្ធ​នា​ការ​ហូជី​មិញ​ប្រ​វត្តិ​សាស្រ្ត​ បាន​ទទួល​ជោគ​ជ័យ​ទាំង​ស្រុង​។​ វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី ៣០ ខែ​មេសា​ ឆ្នាំ​ ១៩៧៥ ទ្វារ​វិមាន​ឯក​រាជ្យ​ត្រូវ​បាន​បុក​រម្លំ។​ នៅ​ម៉ោង​ ១១ៈ៣០ នាទី​ ទង់​កង​ទ័ព​រំដោះ​បាន​បក់​រវិច​នៅ​ទីស្នាក់​ការ​កណ្ដាល​នៃ​រដ្ឋា​ភិបាល​សៃ​ហ្គង ក្នុង​ក្តី​រីក​រាយ​ស្វា​គមន៍​របស់​ប្រ​ជា​ជន​។​ ចាប់​តាំង​ពីពេល​នោះ​ ភូមិ​ភាគ​ខាង​ត្បូង​បាន​រំដោះ​ទាំង​ស្រុង​ ទឹក​ដី​វៀត​ណាម​ បាន​ឯក​ភាព​តែ​មួយ​។​

ថ្ងៃ​ទី ៣០ ខែមេសា​ ឆ្នាំ​ ១៩៧៥ បាន​កត់​ត្រា​ក្នុង​ប្រវត្តិ​សាស្រ្ដជាតិ​ គឺ​ជាព្រឹត្តិ​ការណ៍​យ៉ាង​ត្រចះ​ត្រចង់​ ដែល​នាំ​ប្រ​ទេស​យើង​ឈាន​ទៅ​រក​យុគៈសម័យ​ថ្មី​ គឺ​សម័យ​ឯក​រាជ្យ​ជន​ជាតិ​និង​លទ្ធិ​សង្គម​និយម​។​ ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​យើង​ ចាប់​តាំង​ពីពេល​នោះ​ បាន​ផ្ដុំ​កម្លាំង​និង​ស្មារតី​ផ្សះ​ផ្សា​ស្លាក​ស្នាម​សង្គ្រាម​ កសាង​ជីវ​ភាព​ថ្មី​; កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម​។​

មហា​ជ័យ​ជម្នះ​និទាឃ​រដូវ​ឆ្នាំ​ ១៩៧៥ ដូច​ជា​ការ​អះ​អាង​របស់​បក្ស​យើង​ គឺ​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​ មាន​កម្រិត​អន្តរ​ជាតិ​ដ៏​មហិមា​និង​មាន​លក្ខណៈ​យុគៈ​សម័យ​យ៉ាង​ជ្រាល​ជ្រៅ​ ធ្វើ​ឱ្យ​រំភើប​ចិត្ត​មិត្ត​ភក្ដិ​និង​ប្រ​ជា​ជន​ ជឿន​លឿន​ទូទាំង​សកល​លោក​។​  របាយ​ការណ៍​នយោ​បាយ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នៅ​ក្នុង​មហា​សន្និ​បាត​លើក​ទី IV បាន​គូស​បញ្ជាក់​៖ “ចំ​ពោះ​ពិភព​លោក​ ភាព​ជោគ​ជ័យ​របស់​ប្រ​ជា​ជន​យើង​បាន​វាយ​កម្ទេច​នូវ​ការ​វាយ​បក​យ៉ាង​ធំ​បំ​ផុត​របស់​ចក្រ​ពត្តិ​និយម​ ដែល​ភ្ជង់​តម្រង់​កង​កម្លាំង​បដិវត្តន៍​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ច្រាន​ថយ​សម​រភូមិ​របស់​ចក្រ​ពត្តិ​និយម​ បើក​ទូលាយ​សម​រភូមិ​របស់​សង្គម​និយម​ ផ្ដាច់​ខ្សែ​ការ​ពារ​មួយ​ដ៏​សំ​ខាន់​របស់​ចក្រ​ពត្តិអា​មេរិក​នៅ​អា​ស៊ី​អា​គ្នេយ៍ ធ្វើ​ឱ្យ​ជ្រួលច្របល់​យុទ្ធ​សាស្រ្ត​ប្រ​ឆាំង​បដិវត្តន៍​ទូទាំង​សកល​លោក​របស់​វា រុញ​ច្រាន​អា​មេរិក​ ធ្លាក់​ក្នុង​សភា​ព​ការណ៍​លំ​បាក​ដែល​ពុំ​ធ្លាប់​មាន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រ​ព័ន្ធ​ចក្រ​ពត្តិ​និយម​ បង្កើន​កម្លាំង​បន្ថែម​និង​ជំហរ​វាយ​ប្រ​ហារ​របស់​ចលនា​បដិវត្តន៍​សម័យ​កាល​នាំ​មកក្ដី​ជំ​នឿ​និង​ក្ដី​រីក​រាយ​ ជូន​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​គ្រប់​ទិស​ទី​លើស​កល​លោក​ ដែល​កំ​ពុង​តស៊ូ​ដើម្បី​បុព្វ​ហេតុ​ឯក​រាជ្យ​ជាតិ​ ប្រ​ជា​ធិប​តេយ្យ​និង​សង្គម​និយម​”។​

ខួប​អនុ​ស្សាវ​រីយ៍​ ៤៧ ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ ក្នុង​ស្ថាន​ភាព​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​ យើង​កំ​ពុង​រួម​ចិត្ត​រួម​ថ្លើម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ យើង​រំលឹក​ឡើង​វិញ​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ដ​ដ៏​ក្លា​ហាន​របស់​ជន​ជាតិ​ ស្វែង​យល់​ឡើង​វិញ​ដំណាក់​ការ​ប្រ​យុទ្ធ​តស៊ូ​ កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ ព្រម​ជា​មួយ​នោះ​ មាន​ការ​យល់​ដឹង​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ តម្លៃ​និង​មេរៀន​បទ​ពិសោធន៍ ត្រូវ​បាន​បូក​សរុប​អំ​ពី​ភាព​ជាក់​ស្ដែង​នៃ​ការ​តស៊ូ​ប្រ​ឆាំង​របស់​ជន​ជាតិ​ ដើម្បី​ជំនួយ​កម្លាំង​ស្មារតី​ក្នុង​ដំណើរ​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម​រឹង​មាំ។​

*ទិវា​ពលកម្ម​អន្តរ​ជាតិ​ ១/៥

ទិវា​ពលកម្ម​អន្តរ​ជាតិ​ឬ​ថ្ងៃ​ទី១ ខែឧសភា​ គឺ​ថ្ងៃ​ខួប​អនុស្សាវ​រីយ៍​និង​ជាថ្ងៃ​សកម្ម​ភាព​នៃ​ការ​ចលនា​របស់​ពលករ​អន្តរ​ជាតិ​និង​របស់​កម្ម​ករ​។​

ឆ្នាំ​ ១៨៨៦ នៅ​ក្រុង​ឧស្សាហ​កម្ម​ធំ​ Chicago មហា​សន្និ​បាត​សម្ព័ន្ធ​ពលកម្ម​អា​មេរិក​ បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​លើក​ឡើង​យ៉ាង​ច្បាស់​៖ “ចាប់​ពីថ្ងៃ​ទី ១ ខែឧសភា​ ឆ្នាំ​ ១៨៨៦ ថ្ងៃ​ពលកម្ម​របស់​កម្ម​ករ​គ្រប់​រូប​គឺ​ ៨ ម៉ោង​”។​ ហេតុ​តែ​ជ្រើស​យក​ថ្ងៃ​ទី ១ ខែឧសភា​ ដ្បិត​អី​នោះ​គឺ​ថ្ងៃ​ចាប់​ផ្ដើម​មួយ​ឆ្នាំ​គណ​នេយ្យ​ សឹង​តែគ្រប់​រោង​ចក្រ​សហគ្រាស​នៅ​អា​មេរិក​។​ ក្នុង​ថ្ងៃ​នេះ​ កិច្ច​សន្យា​ថ្មី​រវាង​កម្ម​ករ​និង​និយោ​ជក​នឹង​ត្រូវ​បាន​ចុះ​ហត្ថ​លេខា។​ មូល​ធន​និយម​អាច​ដឹង​ជា​មុន​ការ​សម្រេច​ចិត្ត​របស់​កម្ម​ករ​ដោយ​ឥត​មាន​លេស​បដិសេធន៍។​

ថ្ងៃ​ទី១ ខែឧសភា​ ឆ្នាំ​ ១៨៨៦ ដោយ​សារ​ការ​ទាម​ទា​ររបស់​កម្មករ​មិន​បាន​បំ​ពេញ​ឱ្យ​បាន​ពេញ​លេញ​ កម្ម​ករ​នៅ​ទូទាំង​សហរដ្ឋ​អា​មេរិក​ បាន​ចូល​រួម​ធ្វើ​កូដ​កម្ម​ ដើម្បី​ដាក់​សម្ពាធ​និយោ​ជក អនុវត្ត​តាម​ការ​ទាម​ទារ​របស់​ពួក​គេ។​ លើក​ដំបូង​គឺ​ការ​ធ្វើ​កូដ​កម្ម​នៅ​ក្រុង​ Chicago។​ មាន​មនុស្ស​ប្រ​ហែល​ ៤០ ពាន់​នាក់​ ធ្វើ​ពហិការ​មិន​ចូល​រោង​ចក្រ​។​ ពួក​គេផ្ដុំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​តាម​ដង​ផ្លូវ​ លើក​បដា “ចាប់​ពីថ្ងៃ​នេះ​តទៅ​ គ្មាន​កម្ម​ករ​ណា​ធ្វើ​ការ​លើស​ពី ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​! ធ្វើ​ការ​ងារ​ ៨ ម៉ោង​ សម្រាក​ ៨ ម៉ោង​ សប្បាយ​កម្សាន្ត​ ៨ ម៉ោង​!”។​ ការ​តស៊ូ​បាន​ទាក់​ទាញ​អ្នក​ចូល​រួម​កាន់​តែច្រើន​ឡើង​។​

ថ្ងៃ​ទី ១ ខែឧសភា​ ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​អប​អរ​សាទរ​ជ័យ​ជម្នះ​ដែល​សម្រេច​បាន​បង្ហាញ​ពីការ​ប្ដេជ្ញា​ចិត្ត​បំ​ពេញ​ភាកិច្ច​ថ្មី​ និង​បង្ហាញ​ពីសាមគ្គី​ភាព​ជា​មួយ​កម្ម​ករ​មក​ពី​ប្រ​ទេស​ផ្សេង​ៗ​។​ ថ្ងៃ​ទី ១ ខែ​ឧសភា​ គឺ​ថ្ងៃ​គោរព​ដល់​កម្លាំង​ពល​ករ​តស៊ូ​ដើម្បី​សន្ដិភាព​ លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ វឌ្ឍនភាព​សង្គម​។​

នៅ​វៀត​ណាម​ ក្រោយ​ពី​បក្ស​កម្មុយ​និស្ដ​ដុង​យឿង​បាន​បង្កើត​ឡើង​ (ឆ្នាំ​១៩៣០) វណ្ណៈ​កម្ម​ករ​វៀត​ណាម​ បាន​យក​ថ្ងៃ​ទី ១ ខែឧសភា​រៀង​រាល់​ឆ្នាំ​ ជាចំ​ណុច​កំ​ពូល​នៃ​ចលនា​តស៊ូ​ប្រ​ឆាំង​អា​ណានិគម​និង​ចក្រ​ពត្តិ​ ដណ្ដើម​ឯក​រាជ្យ​–សេរី​ភាព​–ប្រ​ជា​ធិប​តេយ្យ​ និង​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​សង្គម​។​ ឆ្នាំ​ ១៩៣៦ ដោយ​សារ​ជ័យ​ជម្នះ​របស់​រណសិរ្ស​ប្រ​ជា​ប្រិយ​បារាំង​ និង​រណសិរ្ស​ប្រ​ជា​ធិប​តេយ្យ​ដុង​យឿង ទិវា​ពលកម្ម​អន្តរ​ជាតិ​បាន​ប្រារព្ធ​ឡើង​ជាសា​ធា​រណៈ​លើក​ដំបូង​នៅ​ហា​ណូយ​។​ ជាពិ​សេស​ថ្ងៃ​ទី ១ ខែ​ឧសភា​ ឆ្នាំ​ ១៩៣៨ មាន​បាតុ​កម្ម​ដ៏​ធំ​របស់​ប្រ​ជា​ជន​រាប់​សិប​ពាន់​នាក់​បាន​ធ្វើ​ឡើង​នៅ​មណ្ឌល​ដូវ​សៅ​ ហាណូយ​ ជាមួយ​នឹង​ការ​ចូល​រួម​អំ​ពី​ផ្នែក​មុខ​របរ និង​យេន​ឌ័រ​ ចំ​នួន​ ២៥ គឺ​៖ កម្ម​ករ​រថ​ភ្លើង​ កម្ម​ករ​បោះ​ពុម្ព​ កសិករ ​ស្រ្តី មនុស្ស​ចាស់​ អ្នក​អក្សរ​សាស្រ្ត​ អ្នក​កាសែត​។​ល។​ នេះ​ជាការ​ប្រ​មូល​ផ្ដុំ​ដ៏​ធំ​បំ​ផុត​ក្នុង​សម័យ​ចលនា​ប្រ​ជា​ធិប​តេយ្យ​ (១៩៣៦- ១៩៣៩) ជាការ​បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​កម្ម​ករ​ដឹក​នាំ​ដោយ​បក្ស​។​ វាបង្ហាញ​ពីការ​រីក​ចម្រើន​ គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​សិល្បៈ​រៀប​ចំ​ និង​ដឹក​នាំ​របស់​បក្ស​យើង​។​

សព្វ​ថ្ងៃ​ ទិវា​ពលកម្ម​អន្តរ​ជាតិ​បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ដ៏​អស្ចារ្យ​របស់​វណ្ណៈ​កម្ម​ករ​ និង​ប្រ​ជា​ជន​វៀត​ណាម​៕​

                    កាសែត​កឹង​ធើភាសា​ខ្មែរ​សរុប​ - ប្រែសម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ