សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ទើបបានសហការជាមួយនឹងគណៈកម្មាធិការប្រជាជន ឃុំង៉ាយស្វៀង ចាប់ផ្តើមដំណើរការកសាងស្ពានជនបទលេខ ៦៥ នៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ។
ទិដ្ឋភាពនៃពិធីផ្តើមដំណើរការកសាងស្ពានជនបទលេខ ៦៥ ។
ស្ពានបានកសាងដោយបេតុងសរសៃដែក បណ្តោយ ៤០ ម៉ែត្រ ទទឹង ៣,២ ម៉ែត្រ សរុបថវិកាជិត ៥០០ លានដុង។ ថវិកាកសាងស្ពានអាស្រ័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ រួមជាមួយនឹងព្រះតេជព្រះគុណ ថិតមិញទ្រី ព្រះចៅអធិការវត្តឡុងបឺវ ឃុំញ៉ីឡុង ស្រុកកាងឡុង ខេត្តត្រាវិញ ចលនាសមាគមកសាងស្ពានចាញ់កៀង ក្រុងហូជីមិញ និងពុទ្ធបរិស័ទនៅភូមិភាគ រួមវិភាគទានជាទឹកប្រាក់និងកម្លាំងពលកម្ម។
ស្ពានជនបទលេខ ៦៥ តភ្ជាប់ឃុំចំនួន ២ គឺឃុំង៉ាយស្វៀងនិងតឹបសើុង ជួយដល់ប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផល និងសិស្សានុសិស្សទៅសាលារៀន មានភាពងាយស្រួល៕
សើុងម៉ាល័យ-វិមាន