04/04/2022 - 14:32

ផ្ដល់​ជូន​អា​ហា​រូប​ករណ៍​ ១១០ ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិ​ច​ តំ​បន់​កោះ​សមុទ្រ​ខេត្ត​សុក​ត្រាំង​

មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យ៉ិន  និង​ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សាជាទីស្រឡាញ់​” បាន​ធ្វើ​ពិធី​ផ្ដល់​ជូន​អា​ហា​រូប​ករណ៍​វ៉ឺអា​យ៉ិន​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​សិស្ស​នៅ​តំ​បន់​កោះ​សមុទ្រ​ កូន​កម្មា​ភិបាល​- យោធិន​ជំនាញ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​។​ 

គណៈ​កម្ម​ការ​រៀប​ចំ​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​។​

ឆ្លង​តាម​រយៈ​នោះ​ មូល​និធិ​អា​ហា​រូប​ករណ៍​ ”វ៉ឺអា​យ៉ិន” និង​ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទីស្រឡាញ់​” បាន​ប្រ​គល់​ជូន​អា​ហា​រូប​ករណ៍​ “វ៉ឺអា​យ៉ិន” ចំ​នួន​ ៥៥ ចំ​ណែក​ និង​អា​ហា​រូប​ករណ៍​ក្លឹប​ “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” ចំ​នួន​ ៣៥ ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​ក្រី​ក្រ ឆ្លង​កាត់​លំ​បាក​រៀន​ពូកែ​ និង​អា​ហា​រូប​ករណ៍​ចំ​នួន​ ២០ ចំ​ណែក​ដល់​កូន​ចៅ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​។​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ ១​លាន​ដុង​។​

អា​ហា​រូប​ករណ៍​គឺ​ជាអំ​ណោយ​ផ្នែក​ខាង​ស្មារ​តី​ ជាប្រ​ភព​កម្លាំង​លើកទឹ​ក​ចិត្ត​ដ៏​ធំ​ធេង​ដល់​សិស្ស​ដែល​ខិត​ខំ​ឆ្លង​កាត់​ស្ថាន​ភាព​លំ​បាក​ ដើម្បី​បន្ត​ការ​រៀន​សូត្រ​៕​

 យ្វីអា​ញ-វិមាន​

ចែករំលែកអត្ថបទ