ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/04/2022 - 14:32

សម​ណសិស្ស​និង​សិស្ស​ ៩៧ អង្គ​និង​រូប​ ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​បាលី​រង​

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ សហការ​ជា​មួយ​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​មីស្វៀង​ ទើប​រៀប​ចំ​ពិធី​ប្រ​ឡង​សញ្ញា​បត្រ​បាលី​រង​ឆ្នាំ​សិក្សា​ ២០២១- ២០២២ នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ព្រែក​ត្រកួន​ និង​ធ្វើ​ពិធី​ប្រ​កាស​លទ្ធ​ផល​និង​ជូន​រង្វាន់​ដល់​សមណ​សិស្ស​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​។​

សម​ណសិស្ស​ និង​សិស្ស​ចូល​រួម​ប្រ​ឡង​ថ្នាក់​បាលី​រង​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ព្រែក​ត្រកួន​។​

សម​ណសិស្ស​ប្រ​ឡង​ថ្នាក់​បាលី​រង​រួម​មាន​ ៧ វិញ្ញា​សា៖ គណិត​វិទ្យា​ ភាសា​វៀត​ ធម្ម​បទ​ វេយ្យា​ករណ៍​បាលី​ សរ​សេរ​តាម​អាន វេយ្យា​ករណ៍​ខ្មែរ​ ពុទ្ធ​ប្រ​វត្តិ​ និង​ព្រះ​វិន័យ​។​ លទ្ធ​ផល​សម​ណសិស្ស​ប្រ​ឡង​ថ្នាក់​បាលី​រង​ជាប់​ ៩១/៩៧ អង្គ​/រូប​។​ គណៈ​មេប្រ​យោគ​ជូន​រង្វាន់​ដល់​សមណ​សិស្ស​ចំ​នួន​ ១០ អង្គ​ ដែល​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​។​

នេះ​គឺ​សម័យ​ប្រ​ឡង​ដើម្បី​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​សម​ណសិស្ស​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​មូល​ដ្ឋាន​ដើម្បី​ជម្រើស​សិស្ស​ចូល​រៀន​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ នៅ​ឆ្នាំ​សិក្សា​ខា​ង​មុខ​៕​

                                    យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ