ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2022 - 14:08

ជូន​សញ្ញា​បត្រ​អនុមហា​វិទ្យា​ល័យ​គរុ​កោសល្យ​ភាសា​ខ្មែរ​ដល់​សម​ណនិស្សិត​ - និស្សិត​ ២១ អង្គ​និង​រូប​

សាលា​អនុមហា​វិទ្យា​ល័យ​សហ​គមន៍​សុក​ត្រាំង​ បាន​សហ​ការជា​មួយ​នឹង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ រៀប​ចំ​ពិធី​ជូន​សញ្ញា​បត្រ​អនុមហា​វិទ្យា​ល័យ​គរុកោសល្យ​ភាសា​ខ្មែរ​ ដល់​សម​ណ​និស្សិត​-និស្សិត​ ២១ អង្គ​ និង​រូប​។​ នេះ​ជាវគ្គ​សិក្សា​លើក​ដំបូង​នៃ​ផ្នែក​គរុ​កោសល្យ​ភាសា​ខ្មែរ​ប្រ​ព័ន្ធ​រៀប​រយ​ ឆ្នាំ​សិក្សា​ ២០១៨ - ២០២១ របស់​សាលា​។​

ជូន​រង្វាន់​សរ​សើរ​ដល់​សមណ​និស្សិត​-និស្សិត​ ១៤ អង្គ​និង​រូប​ដែល​មាន​
ស្នាដៃរៀនសូត្រ និងលត់ដំបានល្អ។

វគ្គ​បណ្ដុះ​បណ្ដាល​បាន​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​អប់​រំរបស់​ភូមិ​ភាគ​ ក្នុង​ការ​បង្ហាត់​បង្រៀន​វិញ្ញា​សាភាសា​ខ្មែរ​ - បាលី​ នៅ​តាម​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យា​ល័យ​ ព្រម​ជា​មួយ​នោះ​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ជូន​គ្រូ​បង្រៀន​ព្រះ​សង្ឃ​តាម​នានា​វត្ត​លើ​ភូមិ​សាស្រ្ដ​ខេត្ត​។​

ស្រប​ឱកាស​នេះ​ សាលា​អនុ​មហា​វិទ្យា​ល័យ​សហគមន៍​សុក​ត្រាំង​ជូន​រង្វាន់​ សរ​សើរ​ដល់​សមណ​និស្សិត​-និស្សិត​ ១៤ អង្គ​និង​រូប​ដែល​មាន​ស្នាដៃ​រៀន​សូត្រ​និង​លត់ដំ​បាន​ល្អ​៕​

យ្វីអាញ - ថាច់​ធី ​ 

ចែករំលែកអត្ថបទ