ថ្មីៗនេះ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានចាប់និងចាត់វិធានការតាមផ្លូវច្បាប់ជាច្រើន ករណីពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនទំនិញខុសច្បាប់តាមផ្លូវសមុទ្រ។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនហ្គាញយ៉ូវ ដើរល្បាតពេលយប់ត្រួតពិនិត្យតាមតំបន់មាត់សមុទ្រលើភូមិសាស្ត្រឃុំហ្គាញ់យ៉ូវ ក្រុងភូក្វឹក។ រូប៖ ទៀងវិញ
យោងតាមលោកវរសេនីយ៍ឯក វ៉វ៉ាន់ស៊ឺ មេបញ្ជាការកងទ័ពការពារព្រំដែនគៀងយ៉ាង រយៈពេលថ្មីៗនេះ សកម្មភាពដឹកជញ្ជូនទំនិញខុសច្បាប់តាមព្រំដែនសមុទ្រ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយមិនទុកឱ្យមាន“ចំណុចក្តៅ” បង្កភាពស្មុគស្មាញដល់សន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ ក៏ប៉ុន្តែ នៅតំបន់មួយចំនួនដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រ មានដូច ច្រកទ្វារព្រំដែនកំពង់ផែយឿងដុង ប្រជុំកោះណាមយូ ឃុំកោះទៀងហាយ ។ល។ ស្ថានភាពដឹកជញ្ជូនទំនិញខុសច្បាប់ក៏កើតមានរប៉េះរប៉ោះនៅពេលយប់។ មុខសញ្ញា “ពួនរកស៊ី” តាមកប៉ាល់ដឹកទំនិញ ឬ”ក្លែងខ្លួន” ជាទូកនេសាទ ដើម្បីអនុវត្តសកម្មភាពដឹកជញ្ជូនទំនិញ រត់ពន្ធ និងទំនិញមិនច្បាស់ប្រភពតាមព្រំដែនសមុទ្រ។
ពិសេស ភាពស្មុគស្មាញកើតមានឡើងក្នុងប៉ុន្មានថ្ងៃជិតៗនេះ គឺការដឹកជញ្ជូនប្រេងឥន្ធនៈខុសច្បាប់ គ្មានវិក្កយបត្រ លិខិតស្នាមច្បាស់លាស់ កើតមានឡើងយ៉ាងពុះពោរ។ ដើម្បីលាក់បាំងកម្លាំងសមត្ថកិច្ច មុខសញ្ញាបានប្រើប្រាស់ឃ្លាំងដាក់ត្រី ធុងដាក់ទឹកកកនៅខាងក្នុងខ្ទង់កប៉ាល់ដើម្បីដាក់ប្រេងសាំង រួចហើយ គ្របបាំងសំណាញ់នេសាទពីលើ។ សកម្មភាព ជួញដូរទំនិញតែងប្រព្រឹត្តឡើងនូវពេលអាកាសធាតុអាក្រក់ ទន្ទឹមនឹងនោះ មុខសញ្ញាទាំងនេះតែងផ្លាស់ប្តូរលេខកប៉ាល់ ប្រើប្រាស់ក្រដាសស្នាមក្លែងក្លាយ ចាត់អ្នកខ្លាំមើលកម្លាំងយាមល្បាតក្នុងពេលចំណុចខ្ពស់។ នៅពេលកម្លាំងសមត្ថកិច្ចពិនិត្យ មុខសញ្ញារកគ្រប់វិធី ដោះសារ ផ្តល់វិក្កយបត្រ លិខិតបញ្ជាក់ និងសំណុំឯកសារក្លែងក្លាយដើម្បីទប់ទល់៘ កត្តាទាំងនេះ បង្កការលំបាកដល់ការងារ តាមប្រកិត ក្តោបក្តាប់ស្ថានការណ៍របស់កម្លាំងសើុបអង្កេត។ ក្រៅពីរត់ពន្ធប្រេងសាំង ស្ថានភាពរត់ពន្ធទំនិញបារីរយៈពេលថ្មីៗនេះ ក៏កើតមានឡើងយ៉ាងស្មុគស្មាញដែរ។ មេឈ្មួញនៅទាំងប្រើវិទ្យុទាក់ទងចល័តដើម្បីដោះដូរព័ត៌មាន ក្នុងដំណាក់កាលដឹកជញ្ជូន។
ប្រឈមនឹងស្ថានភាពខាងលើ គណៈកម្មាធិការបក្សខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានផ្សព្វផ្សាយជ្រួតជ្រាបដល់អង្គភាពនីមួយៗ ត្រូវបង្កើនការត្រួតពិនិត្យសកម្មភាពដឹកជញ្ជូន និងទាញយកផលរបស់កប៉ាល់ នេសាទក្នុងក្របខ័ណ្ឌគ្រប់គ្រង ទន្ទឹមនឹងនោះ ប្រើប្រាស់ល្អនូវវិធានការមុខជំនាញ សហការប្រយុទ្ធយ៉ាងហ្មត់ចត់ជាមួយកម្លាំងជំនាញផ្សេងៗទៀត ប្ដេជ្ញាលុបបំបាត់បទល្មើសរត់ពន្ធ តាមខ្សែបន្ទាត់ព្រំដែន។ មានក្រុមការងារអន្តរផ្នែកជាច្រើនបានចេញទ័ពយាមត្បាត និងត្រួតពិនិត្យនៅតំបន់សំខាន់ៗ តាមរយៈនោះ មានករណីជាច្រើនដែលដឹកជញ្ជូនទំនិញរត់ពន្ធទំនិញមិនច្បាស់ប្រភព ត្រូវបានកម្លាំងសមត្ថកិច្ចប្រទះឃើញនិងចាត់វិធានការបានទាន់ពេល៕
យោង៖កាសែតបៀងផុង-លេងមី