ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/03/2022 - 14:35

គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ជំនួប​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​

លោក​ Y Thanh Ha Nie Kdam សមាជិក​មជ្ឈិម​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ដឹក​នាំ​គណៈ​ប្រតិភូ​ ទើប​មាន​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​។​ កិច្ច​ជំនួប​ធ្វើ​ការ​បាន​ពិភាក្សា​លើ​បញ្ហា​ដូច​ជា​៖ ការ​ស្ទង់​មតិ​និង​វាយ​តម្លៃ​ពីផលប៉ះ​ពាល់​នៃ​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ-TTg ឆ្នាំ​ ២០២១ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​អនុ​ម័ត​បញ្ជី​ឈ្មោះ​ឃុំ​តំ​បន់​ III តំ​បន់​ II និង​តំ​បន់​ I នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០២៥ និង​សេចក្តី​សម្រេច​លេខ​ ៦១២/QĐ-UBDT ឆ្នាំ​ ២០២១ របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្តីពី​ការ​ផ្តល់​សច្ចា​ប័នលើ​បញ្ជី​ភូមិ​លំ​បាក​ខ្លាំង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០២៥។​

​ គណៈ​ប្រ​តិភូ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ជំនួប​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​។​

ក្នុង​កិច្ច​ជំនួប​ធ្វើ​ការ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ បណ្តា​ភូមិ​ភាគ​ មន្ទីរ​ គណៈ​ ផ្នែក​ក្នុង​ខេត្ត​ ក៏​បាន​លើក​ឡើង​ពីផល​បះ​ពាលនៃ​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ-TTg បាន​ជះ​ឥទ្ធិ​ពល​ដល់​ការ​អនុវត្ត​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ ការ​ជំនួយ​គ្រួ​សារ​ក្រី​ក្រ និង​សិស្ស​ និស្សិត​បុល​ប្រាក់​ ដើម្បី​រៀន​សូត្រ​និង​បង្ក​បង្កើន​ផល; ពិសេស​ ដោយ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​ COVID-១៩ ប្រែប្រួល​ស្មុគ​ស្មាញ​ បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​ គ្រួ​សារ​ក្រ និង​គ្រួ​សារ​កៀក​បន្ទាត់​ក្រ។​ អា​ស្រ័យ​ហេតុ​នេះ​ មាន​មតិ​សំ​ណូម​ពរ និង​សំ​ណើ​ជាច្រើន​ សង្ឃឹម​ថា​ គណៈ​ប្រតិភូ​ ពិនិត្យ​ពិច័យ​ និង​លើក​ជា​សំ​ណើ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ដើម្បី​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បាន​ទទួល​ផល​ពីគោល​នយោ​បាយ​ជំនួយ​។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ លោក​ត្រឹង​វ៉ាន់​លូវ បាន​ស្នើ​ដល់​គណៈ​ប្រ​តិភូ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ លើក​ជា​សំ​ណើ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ពិនិត្យ​ពិច័យ​ពន្យារ​ពេល​អនុវត្ត​បណ្តា​សេច​ក្តី​សម្រេច​ អាចទុក​អនុវត្ត​នៅ​ដំណាក់​កាល​ក្រោយ​ ព្រោះ​បច្ចុប្បន្ន​ ជំងឺ​ COVID-១៩ បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ និង​សិស្សា​នុសិស្ស​។​ ទន្ទឹម​នឹង​នោះ​ បាន​ស្នើ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ពិនិត្យ​ពិច័យ​ឱ្យ​អនុវត្ត​បន្ត​គោល​នយោ​បាយ​ជំនួយ​ដំណាក់​កាល​ ២០២១-២០២៥ ដល់​មុខ​សញ្ញា​ដែល​លែង​បាន​ទទួល​ផល ដោយ​ផលប៉ះ​ពាល់​នៃ​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ-TTg និង​សេចក្តី​សម្រេច​លេខ​ ៦១២/QĐ-UBDT ដូច​ជា​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ គោល​នយោ​បាយ​អភិវឌ្ឍន៍​ការ​អប់​រំមតេ្តយ្យ​ គោល​នយោ​បាយ​ឥណ​ទាន​អនុគ្រោះ​។​ល។​

ជំនួស​មុខ​គណៈ​ប្រតិភូ​ លោក​ Y Thanh Ha Nie Kdam បាន​កត់​សម្គាល់​នូវ​មតិ​យោ​បល់​ និង​សំ​ណើ​របស់​ខេត្ត​ បណ្តា​ភូមិ​ភាគ​ មន្ទីរ​ គណៈ​ ផ្នែក​ ហើយ​បាន​មាន​ប្រ​សាសន៍​ថា​ នឹង​ធ្វើ​ការ​បូក​សរុប​ ដើម្បី​រាយ​ការណ៍​ជូន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពិនិត្យ​ពិច័យ​។​

ក្នុង​ដំណើរ​ជំនួប​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​ គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ក៏​បាន​ធ្វើ​ការ​ស្ទង់​មតិ​នៅ​ស្រុក​ត្រឹង​ដេ ស្តីពី​ការ​វាយ​តម្លៃ​ ផល​បះ​ពាល់​នៃ​សេចក្តី​សម្រេច​លេខ​ ៨៦១/QĐ​-TTg និង​សេចក្តី​សម្រេច​លេខ​ ៦១២/QĐ-UBDT។​ គណៈ​ប្រតិភូ​បាន​កត់​សម្គាល់​នូវ​សំ​ណើ​ជាក់​ស្តែង​ពីមូល​ដ្ឋាន​៕​

ប្រ​ភព​៖ TTXVN - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ