នៅក្នុងពិធីបំផុសចលនាឧបត្ថម្ភសង់លំនៅឋានជូនគ្រួសារជួបលំបាកអំពីលំនៅឋានលើកទី ២ ឆ្នាំ ២០២២ អាស្រ័យគណៈកម្មាធិការបក្សខេត្តសុកត្រាំងបំផុសចលនា ដោយមានអង្គភាព អង្គការ បុគ្គល សម្ព័ន្ធក្រុមហ៊ុន អាជីវកម្មចំនួន ២៦ នៅក្នុងនិងក្រៅខេត្ត បានរួមវិភាគទានជាទឹកប្រាក់ជាង ៣៣,៧ ពាន់លានដុង។
គណៈចង្អុលការខេត្តសុកត្រាំង ជូនបណ្ណសរសើរដល់សមូហភាពដែលបានរួមវិភាគទានសាងសង់លំនៅឋានជូនគ្រួសារក្រីក្ររបស់ខេត្ត។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បច្ចុប្បន្ន តម្រូវការឧបត្ថម្ភសាងសង់លំនៅឋានក្នុងឆ្នាំ ២០២២ នេះគឺ ១.៩៧២ គ្រួសារ គិតជាទឹកប្រាក់សរុប ៩៨,៦ ពាន់លានដុង។ បន្ទាប់ពីពិធីបំផុសចលនា ខេត្តរំពឹងថា ស្ថាប័ន អង្គភាព បុគ្គល សម័្ពន្ធក្រុមហ៊ុន អាជីវកម្ម ធនាគារទាំងក្នុងនិងក្រៅខេត្ត បន្តរួមវិភាគទានសាងសង់ជូនអ្នកក្រដែលកង្វល់អំពីលំនៅឋានក្នុងឆ្នាំ ២០២២។
ឆ្នាំ ២០២១ សុកត្រាំងបានសាងសង់និងប្រគល់លំនៅឋានជូនគ្រួសារក្រីក្រចំនួន ១.២៦៨ ខ្នង គិតជាទឹកប្រាក់សរុបជិត ៦៣,៣ ពាន់លានដុង។ មធ្យមភាគលំនៅឋានមួយខ្នងឧបត្ថម្ភ ៥០ លានដុង៕
យ្វីអាញ់-វិមាន