អាស្រ័យដោយការស្របមតិរវាងប្រជាជននិងរដ្ឋអំណាចភូមិភាគ ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២១។
សាលារៀនត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
តាមប្រសាសន៍លោកតាំងទ្រុងបាវ លេខាគណៈកម្មាធិការបក្សឃុំថាមដូង ឃុំមានជនរួមជាតិខ្មែររស់នៅជាង ៧៦% ម៉្លោះហើយការអនុវត្តផ្គួបបញ្ចូលកម្មវិធី គម្រោងគោលនយោបាយអាទិភាពសម្រាប់ជនរួមជាតិខ្មែរ និងកម្មវិធីទិសដៅជាតិកសាងជនបទថ្មី បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ត្រូវបានអាទិភាពអនុវត្ត។ ឆ្លងតាមរយៈការផ្សព្វផ្សាយរបស់ភូមិភាគ ប្រជាជនជំរុញមាំការអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល ដើម្បីសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់បង្កង-ស្រូវ ចីរភាព គួបផ្សំនឹងចិញ្ចឹមជលផលគ្រប់ប្រភេទ ដាំដំណាំតាមភ្លឺប្រឡាយនិងជុំវិញស្រះបង្កង ចិញ្ចឹមគោទឹកដោះ ។ល។ ត្រូវបានរក្សានិងអភិវឌ្ឍ ដូច្នេះប្រជាជនមានប្រាក់ចំណូលបន្ថែម លើកស្ទួយជីវភាព។
ផ្លូវគមនាគមន៍ជនបទនៅឃុំថាមដូង។
លោកថាច់ឌី លេខាសាខាបក្ស ប្រធានភូមិផ្នោរកំបុត ឱ្យដឹង៖ “ពីមុន ភូមិផ្នោរកំបុតជាភូមិក្របំផុតរបស់ឃុំ។ ពេលរដ្ឋឧបត្ថម្ភផ្ទះ ដើមទុន ពូជដំណាំ សត្វចិញ្ចឹម។ល។ មាមីងខ្មែរផ្តុំកម្លាំងពង្រីកផលិតកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការដាំដុះ ចិញ្ចឹមសត្វ។ល។ ពិសេស គឺប្រព័ន្ធផ្លូវគមនាគមន៍ អគ្គិសនីតភ្ជាប់ដល់ជនបទ ដូច្នេះការដឹកជញ្ជូនកសិផល ជួញដូរទំនិញមានភាពងាយស្រួល ជីវភាពមាមីងត្រូវបានលើកស្ទួយ ហេតុនោះ ឥឡូវភូមិនេះគ្មាននៅផ្ទះស្លឹកទៀតឡើយ។ រដ្ឋមានគោលនយោបាយ សមស្រប ទាន់ពេល បង្កទំនុកចិត្តឱ្យប្រជាជនខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបាន ហើយតែងព្រួតដៃជាមួយរដ្ឋអំណាចកសាងតំបន់ជនបទ ភ្លឺ-បៃតង-ជ្រះ-ស្អាត”។
លោកតាំងទ្រុងបាវ ឱ្យដឹងបន្ថែម៖ “ការងារលុបបំបាត់ភាពក្រីក្រ បង្កើនប្រាក់ចំណូលត្រូវបានផ្តោតការយកចិត្តទុកដាក់ចង្អុលការអនុវត្ត ម៉្លោះហើយកម្មវិធី គម្រោងវិនិយោគទាំងអស់ ឃុំសុទ្ធសឹងអាទិភាពឱ្យគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ។ ប្រៀបនឹងឆ្នាំ ២០១៨ អត្រាគ្រួសារក្រីក្រកាត់បន្ថយ ២,៩៦% នៅ ១,១២%; អត្រាពលករមានការងារធ្វើ ឆ្លងតាមរយៈការបណ្តុះបណ្តាលសម្រេច ៦៨,៣០%; ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៥៤,២៤ ដុង/ឆ្នាំ កើន ១,៣១ លានដង។ ពេលជីវភាពបានធូរធារ មាមីងកាន់តែជឿជាក់លើគោលការណ៍ គោលមាគ៌ារបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ ផ្តើមពីនោះ រាល់គោលការណ៍ដែលភូមិភាគផ្សព្វផ្សាយ តែងបានប្រជាជនស្របចិត្ត ស្របគំនិត អនុវត្តសម្រេចលទ្ធផលល្អ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆាប់រហ័ស និងប្រកបដោយចីរភាព”៕
លីធាន-មុនី