មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/01/2022 - 07:39

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

លោក​តាំង​ថា​ញ់ត្រាង។​

ជាអ្នក​យល់​ដឹង​ពីធម៌​អាថ៌ ថែម​ទាំង​ជិត​ដិតអស់​ពីចិត្ត​ពីថ្លើ​ម​ជាមួយ​មាមីង​ពុទ្ធ​បរិស័ទ​ ម្ល៉ោះ​ហើយ​ លោក​តាំង​ថាញ់​ត្រាង សមាជិក​គណៈ​កម្ម​ការ​វត្ត​ផ្នោរ​សង្កែ​ថ្មី​ ទីប្រ​ជុំ​ជន​ឌិញ​អាង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ជាច្រើន​ឆ្នាំ​កន្លង        មក។​ល។​

លោក​តាំង​ថាញ់​ត្រាង ខ្នះ​ខ្នែង​ចលនា​មាមីង​ខ្មែរ​ក្នុង​អនុសង្កាត់​ អនុវត្ត​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ក៏​ដូច​ជា​បទ​ប្បញ្ញត្តិ​ និង​ការ​ចលនា​ ដែល​ភូមិ​ភាគ​បំ​ផុស​។​ ដើម្បី​ការ​ចលនា​នាំ​មក​ប្រ​សិទ្ធភាព​ គាត់​គឺ​អ្នក​ឈាន​មុខ​ជានិច្ច​។​ លោក​ត្រាង បាន​បរិច្ចាគ​ដី​ ៤.៥០០ម២ ដើម្បី​ភូមិ​ភាគ​ជីក​ប្រ​ឡាយ​ កសាង​ផ្លូវ​។​ លោក​ត្រា​ង ឱ្យ​ដឹង​៖ “រៀង​រាល់​ខែ ខ្ញុំ​តែង​អញ្ជើញ​មាមីង​ខ្មែរ​មក​ជួប​ជុំ​នៅ​ទីស្នាក់​ការ​គណៈ​កម្ម​ការ​ប្រ​ជា​ជន​អនុ​សង្កាត់​៧ ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​មាមីង​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រំលឹក​មាមីង​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រកស៊ី​ ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​”។​

អា​ស្រ័យ​ភាព​ជាគំ​រូ​និង​ការ​រួម​ចំ​ណែក​របស់​លោក​តាំង​ថាញ់​ត្រាង ក៏​បាន​ទីប្រ​ជុំ​ជន​ស្រុក​ ខេត្ត​ជូន​រង្វាន់​សរ​សើរ​និង​មាមីង​ខ្មែរ​បោះ​ឆ្នោត​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​អនុសង្កាត់​ជា​ច្រើន​ឆ្នាំ​មក​នេះ​។​ លោក​លឺមិញ​កឿង​ ប្រ​ធាន​អនុសង្កាត់​ ៧ ឱ្យ​ដឹង​៖ “ពូត្រា​ង គឺ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​រាល់​យោបល់​ពូលើក​ឡើង​តែង​បាន​មាមីង​គាំ​ទ្រ។​ ស្ទើរ​រាល់​ករណី​វិវាទ​ដី​ធ្លី​ អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​ ប្រាក់​កាស​ជាដើម​ ពូត្រាង​តែង​សម្រុះ​សម្រួល​សម្រេច​ជោគ​ជ័យ​ ជួន​មាន​ករណី​ខ្លះ​មិន​បាច់​ឡើង​ដល់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ទៀត​ផង​”។​

លោក​តាំង​ថាញ់ត្រាង មាន​ប្រ​សាសន៍​ក្នុង​ការ​ប្រ​ជុំ​សម្រុះ​សម្រួល​នៅ​ទីស្នាក់​ការ​អនុសង្កាត់​ ៧ ទីប្រ​ជុំ​ឌិញ​អាង​។​

ក្រៅ​ពីធ្វើ​មាន​សម្រាប់​គ្រួ​សារ​ លោក​តាំង​ថាញ់​ត្រាង នៅ​ទាំង​ផ្ដល់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ខ្ចី​ដី​ផលិត​កម្ម​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​ ក្នុង​នោះ​មាន​គ្រួ​សារ​មីង​ថាច់​ធីពៅ​ និង​គ្រួ​សារ​លោក​ហ្វិញ​វ៉ាន់​ហុង​ជាដើម​។​ មីង​ថាច់​ធីពៅ​ នៅ​អនុសង្កាត់​ ៧ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “ពេល​មាមីង​មាន​កិច្ច​ការ​ត្រូវ​ពឹង​ពាក់​ គឺ​លោក​ត្រាង តែង​ខិត​ខំ​ជួយ​ដោះ​ស្រាយ​ ឧបត្ថម្ភ​បាន​ទាន់​ពេល​។​ អា​ស្រ័យ​បាន​គាត់​ឱ្យ​គ្រួ​សារ​ខ្ញុំ​ខ្ចី​ដី​ ២ កុង​ដាំ​ដំណាំ​រួម​ផ្សំ​ ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​

លោក​តាំង​ថាញ់ត្រា​ង បាន​សមាគម​កសិករ​ខេត្ត​ ជូន​កិត្តិ​នាម​ជា​កសិករ​ផលិត​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត​ ចាប់​ពីឆ្នាំ​ ២០១៣ រហូត​មក​ទល់​ពេល​បច្ចុ​ប្បន្ន​។​ គណៈ​ជន​ជាតិ​ខេត្ត​បាន​ជូន​លិខិត​សរ​សើរ​ជាច្រើន​ពីស្នាដៃ​ “សម្រេច​ឆ្នើម​ភារកិច្ច​ក្នុង​ការ​ងារ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​”៕​

                               សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ