កីឡា - ទេសចរណ៍ ទេសចរណ៍

10/01/2022 - 08:55

ក្រុង​អេកូ​ផុង​ដៀង

ក្រោយ​រយៈ​ពេល​ ៥ ឆ្នាំ​អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ០៧-NQ/TU របស់​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​កឹង​ធើ ស្ដី​ពីការ​កសាង​និង​អភិវឌ្ឍន៍​ស្រុក​ផុងដៀង ក្លាយ​ជាក្រុង​អេកូ តំ​បន់​ជន​បទ​ផុងដៀង មាន​ភាព​រីក​ចម្រើន​។​

ភ្ញៀវ​ទេស​ចរ​សាក​ល្ប​ងដើរ​ឆ្លង​ស្ពាន​ស្នួនៅ​ផ្លូវ​អ៊ុង​ឡាង។​

ដោយ​ឧត្ដម​ភាព​ជាតំ​បន់​ដាំ​ឈើ​ហូប​ផ្លែ​ពិសេស​ជាប្រ​ពៃណី​ ក្នុង​នោះ​មាន​ផ្លែ​ឈើ​ជាច្រើន​ប្រ​ភេទ​មាន​ឱជា​រស​ឆ្ងាញ់​ ល្បី​ឈ្មោះ​។​ មុន​នេះ​  ស្រុក​ផុងដៀង​ធ្លាប់​ផ្គត់​ផ្គង់​ក្រូច​ពោធិ៍​សាត់​នៅ​គ្រប់​ទិស​ទី​ តាំង​ពីនៅ​ភូមិ​ភាគ​ខាង​ត្បូង​រហូត​ដល់​ភូមិ​ភាគ​ខាង​ជើង​និង​ប្រ​ទេស​កម្ពុជា​ តែសព្វ​ថ្ងៃ​ប្រ​ភេទ​ផ្លែ​ឈើ​សំ​ខាន់​របស់​ស្រុក​ផុងដៀងគឺ​ផ្លែ​ផ្ញៀវ​ហា​ចូវ​ ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង ទុរេនRi៦។​ ផ្ដើម​ពីវត្ថុ​ធាតុ​ដើម​សម្បូរ​បែប​ ប្រ​ជា​ជន​នៅ​ស្រុក​ផុងដៀង​បាន​ច្នៃ​មុខ​ម្ហូប​ឆ្ងាញ់​ៗ​ជាច្រើន​ មាន​ដូច​៖ នំបាញ​ហយ​ម៉ាក​វ៉ង មាន់​ចំ​ហុយ​ផ្លែ​ផ្ញៀវ​ហាចូវ​ ជាពិសេស​មាន​នំបង្អែម​បែប​ស្រុក​ស្រែ​ ដូច​៖  នំចាក់​ចាន់​ នំស្លឹក​ នំពង​មាន់​ នំពុម្ព​ នំក្បុង​ ។​ល។​ ត្រូវ​បាន​ផលិត​តាម​របៀប​ប្រ​ពៃណី​ មាន​រស​ជាតិ​ឆ្ងាញ់​អស្ចារ្យ​ ដោយ​មាន​មុខ​នៅ​តាម​ចម្ការ​អ៊ុក​សាត់​ ជិញ​ហុង​ជាដើម​។​ នេះ​ជាអ្នក​ចម្ការ​គំ​រូ​ ជាកសិករ​សកម្ម​ តាម​ទាន់​និន្នា​ការ​អភិវឌ្ឍ​រួម​។​  ពួក​គាត់​បាន​កែប្រែ​ចម្ការ​ចាស់​របស់​គ្រួ​សារ​ ក្លាយ​ជាមណ្ឌល​អេកូទេស​ចរណ៍ ដ៏​ទាក់​ទាញ​។​ ហើយ​ស្ត្រី​ក្នុង​គ្រួ​សារ​ក្លាយ​ជា​ចុង​ភៅ​ ចម្អិន​ម្ហូប​អា​ហា​របែប​សាម​ញ្ញ​ៗ​ ប៉ុន្តែ​ មាន​រសជាតិ​ឆ្ងាញ់​ពិសា​។​  

 តាម​ស្ថិតិ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ផុងដៀង ទូទាំង​ស្រុក​សព្វ​ថ្ងៃ​មាន​ទីតាំង​ទេស​ចរណ៍ចំ​នួន​ ៦៤ កន្លែង​ ដោយ​មាន​ផលិត​ផល​ទេស​ចរណ៍​គួប​ផ្សំ​នឹង​ពាណិជ្ជ​កម្ម​ សេវា​កម្ម​ - ទេស​ចរណ៍។​ រាល់​ផលិត​ផលទេស​ចរណ៍​របស់​ស្រុក​ផុងដៀង បាន​បង្ក​នូវ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដោយ​តំ​បន់​ព្រែក​ទន្លេ​ចម្ការ​ដំណាំ​។​  លក្ខណៈ​នេះ​មាន​នៅ​តាម​ដំណើរ​ទេស​ចរណ៍​សហគមន៍ សម្រាក​លម្ហែកាយ​ អេកូទេស​ចរណ៍​គួប​ផ្សំ​នឹង​អភិវឌ្ឍ​កសិកម្ម​ ឈើ​ហូប​ផ្លែ​។​ល។​ ដើម្បី​បង្ក​លក្ខណៈ​ជូន​ប្រ​ជា​ជន​ធ្វើ​ទេស​ចរណ៍ រយៈ​ពេល​ ៥ ឆ្នាំ​កន្លង​ ស្រុក​ផុង​ដៀង​បាន​វិនិ​យោគ​ទុន ​២.០៨៩,៦ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ទុន​ចលនា​សង្គមូបនីយ​កម្ម​និង​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​គឺ​ ២៣២,៨ ពាន់​លាន​ដុង​។​

ទម្រង់​ប្រ​ជា​ជន​ធ្វើ​ទេស​ចរណ៍ បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​នៅ​ស្រុក​ផុងដៀង។​ ផ្ដើម​ពីការ​ឧបត្ថម្ភ​របស់​រដ្ឋ​ ប្រ​ជា​ជន​ បាន​កសាង​មណ្ឌល​ទេស​ចរណ៍​យ៉ាង​ពិសេស​ដោយ​ឡែក​ មាន​ដូច​៖ មណ្ឌល​ទេស​ចរណ៍ មីខាញ អុង​ដេ អ៊ុក​សាត់​ ជិនហុង​។​ល។​ និង​ផ្លូវ​អ៊ុង​ឡាង ភូមិ​គ្រឹះ​ឡាង​តៀង​ កំ​ពុង​លេច​ឡើង​ជា​រូប​រាងនៅ​ឃុំ​យ៉ាយ​ស្វឹង​។​ កន្លែង​ដែល​កំ​ពុង​តែទាក់​ទាញ​យុវ​វ័យ​មក​លេង​ដើម្បី​ថត​រូប​កម្សាន្ត​៕​

                                ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ