10/01/2022 - 08:55

សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវ​ជន​ដ៏​មាន​អត្ថ​ន័យ ​ទាក់​ទាញ​សម​ណសិស្ស​

គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ តែង​ផ្លាស់​ថ្មី​វិធី​សកម្ម​ភាព​ដើម្បី​ទាក់​ទាញ​សម​ណសិស្ស​ចូល​រួម​ចលនា​សម្ព័ន្ធ​យុវ​ជន​។​

សមាជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ប្រ​ឡង​ស្វែង​យល់​ច្បាប់​ អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​ សាលា​បំ​ផុស​ចលនា ​(រូប​ថត​ខណៈ​ជំងឺ​ COVID-១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

សមាជិក​សម្ព័ន្ធ​យុវជន​សាលា​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ( រូប​ថត​ខណៈ​ជំងឺ​ COVID-១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

តាម​ប្រ​សាសន៍​អ្នក​គ្រូ​លីធី​អ៊ុក​ក្វៀង​ លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ បច្ចុប្បន្ន​ សាលា​មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​ ៦២ អង្គ​និង​រូប​ សកម្ម​ភាព​នៅ​ ៥ សាខា​សម្ព័ន្ធ​យុវ​ជន​។​ ជា​អង្គ​ភាព​ពិសេស​ដោយ​ឡែក​ ម្ល៉ោះ​ហើយ​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​ តែង​ផ្តោត​ទៅ​លើ​ការ​អប់​រំនយោ​បាយ​សតិ​អា​រម្មណ៍​ដល់​សម្ព័ន្ធ​យុវ​ជន​ ដើម្បី​នឹង​នរសតិ​អា​រម្មណ៍ មិន​ងាក​រេទិស​ដៅ​ ឧត្តម​គតិ​របស់​បក្ស​ មិន​ញាប់​ញ័រចំ​ពោះ​ឧបាយ​កល “ប្រែប្រួល​សន្តិ​ភាព​” របស់​អា​នុភាព​អមិត្ត​ពីខាង​ក្រៅ​; មូល​អា​រម្មណ៍​បម្រើ​ការ​ងារ​រៀន​សូត្រ​បាន​ល្អ​និង​សម្រេច​ភារកិច្ច​។​ ខ្លឹម​សារ​ ឯក​សារ​ប្រ​ជុំ​សាខា​សម្ព័ន្ធ​យុវ​ជន​ តែង​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ជា​រឿយ​ៗ​ មាន​ការ​ផ្លាស់​ថ្មី​សម​ស្រប​ដើម្បី​អប់រំ​យុវ​ជន​មាន​ការ​រស់​នៅ​ល្អ​ មាន​ឧត្តម​គតិ​បដិវត្តន៍ គោល​ជំហរ​នយោ​បាយ​រឹង​ប៉ឹង​និង​ពោរ​ពេញដោយ​ទឹក​ចិត្ត​ស្នេហា​ជាតិ​។​ ជាក់​ស្តែង​ដូច​៖ ពិធី​ប្រ​ឡង​និទាន​អំ​ពី​អ៊ំហូ ចំ​ណាប់​អា​រម្មណ៍​អំ​ពី​លោក​គ្រូ​អ្នក​គ្រូ​ អំ​ពី​សាលា​រៀន​; ប្រ​ឡង​សរ​សេរ​អំ​ពី​ “គំ​រូ​ឆ្នើម​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​”; ស្វែង​យល់​អំ​ពី​ទិវា​បង្កើត​សម្ព័ន្ធ​យុវ​ជន​; ប្រ​ជុំ​ពីបធាន​បទ​តម្រង់​ទិស​អា​ជីព​៘ ម្ល៉ោះ​ហើយ​តែង​ទាក់​ទាញ​សម​ណសិស្ស​ចូល​រួម​”។​ ទន្ទឹម​នឹង​នោះ​ គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​សាលា​ បាន​សហការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ពិសេស​គឺ​ផ្សព្វ​ផ្សាយ​ពីច្បាប់​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​; ច្បាប់​ចរាចរណ៍ផ្លូវ​គោក​; បញ្ហា​ហិង្សា​ក្នុង​សាលា​; ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ចំ​ពោះ​យុវ​ជន​ តស៊ូ​ទប់ស្កាត់​និង​បដិសេធ​រាល់​ដំណឹង​ចចាម​អា​រ៉ាម​លើ​បណ្តា​ញ​សង្គម​៘ ឆ្លង​តាម​រយៈ​នោះ​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ដឹង​របៀប​ដោះ​ស្រាយ​រាល់​ព័ត៌​មាន​អវិជ្ជមាន​ ច្រាន​ចោល​នូវ​ទស្សនៈ​ខុស​ឆ្គង​ មួលបង្កាច់​ជាដើម​។​ ព្រម​ជា​មួយ​នោះ​ កំ​ណត់​ទិស​ដៅ​សម្រាប់​សម​ណសិស្ស​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ឱ្យ​បាន​សម​ស្រប​ ដើម្បី​ធានា​ពេល​វេលា​រៀន​សូត្រ​និង​សកម្ម​ភាព​។​ ក្រៅ​ពីនេះ​ គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​សាលា​ ថែម​ទាំង​បំ​ផុស​ចលនា​រួម​វិភាគ​ទាន​គាំ​ទ្រ​ជន​រួម​ជាតិ​រង​គ្រោះ​ទឹក​ជំនន់​នៅ​ភូមិ​ភាគ​កណ្ដាល​ពីសមាជិក​សម្ព័ន្ធ​យុវ​ជន​ បាន​ទឹក​ប្រាក់​សរុប​ជិត​ ១២ លាន​ដុង​។​

លោក​គ្រូ​ថាច់​ឫទ្ធិ នាយក​រង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង​៖ “រាល់​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​ ជួយ​ឱ្យ​សម​ណៈ​សិស្ស​ កកើត​នូវ​ឧត្តម​គតិ​បដិវត្តន៍ សីល​ធម៌​ល្អ​ប្រ​សើរ​ ផ្នត់​រស់​នៅ​មនោ​សញ្ចេត​នា​ គោរព​ច្បាប់​ ជាជំហាន​ៗ​លត់ដំ​ចរិយា​សម្បត្តិ​។​ ផ្តើម​ពីប្រ​សិ​ទ្ធ​ភាព​នោះ​ សម្ព័ន្ធ​យុវ​ជន​សាលា​ ៣ ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​កិត្តិ​នាម​ជា​សម្ព័ន្ធ​យុវ​ជន​រឹង​មាំ​ឆ្នើម​”៕​                                   

                                  យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ