គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាកលីវ ទើបនឹងរៀបចំពិធីជួបជុំរំលឹកអនុស្សាវរីយ៍ ២៥ ឆ្នាំ ទិវាបង្កើតខេត្តជាថ្មី (០១/០១/១៩៩៧ - ០១/០១/២០២២)។
ថ្នាក់ដឹកនាំខេត្តបាកលីវ ជូនប័ណ្ណសរសើរដល់បុគ្គល និងសមូហភាព។
បច្ចុប្បន្ន បាកលីវ មាន ១០០% ឃុំសម្រេចបទដ្ឋានជនបទថ្មី មាន ៨ ឃុំសម្រេចបទដ្ឋានជនបទកម្រិតខ្ពស់ មាន ៧៨ ភូមិសម្រេចបទដ្ឋានជនបទថ្មីគំរូ។ បើប្រៀបធៀបនឹងឆ្នាំ ១៩៩៧ ផលិតផលសរុបរបស់ខេត្ត GRDP សម្រេច ៥៤.០០០ ពាន់លានដុង (កើន ២៧ ដង); មធ្យមភាគលើមនុស្សម្នាក់សម្រេច ៥៨.៦៧ លានដុង/ម្នាក់/ឆ្នាំ (កើន ២១ ដង); ចំណូលថវិកាឆ្នាំ ២០២១ សម្រេច ៣.៤៥០ ពាន់លានដុង (កើន ២៧,៦ ដង)...។
ក្នុងឱកាសនេះ មានសមូហភាពចំនួន ៣៣ និងបុគ្គលចំនួន ៤៣២ រូប បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដោយមានស្នាដៃឆ្នើមក្នុងការរួមចំណែកកសាងខេត្តបាកលីវ អស់រយៈកាល ២៥ ឆ្នាំបង្កើតខេត្តឡើងវិញ៕
លីធាន