មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/12/2021 - 08:30

អស់​ពីចិត្ត​ជាមួយ​អា​ជីព​

លោក​គ្រូ​ ឡៀង​ហៀង​សឺ នាយក​រង​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​។​ ពិសេស​ ក្នុង​ការ​បង្រៀន​លោក​គ្រូ​បាន​បំ​ផុស​គំ​និត​ ធ្វើ​ឱ្យ​មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍ ដូច្នេះ​ហើយ​ ថ្នាក់​រៀន​តែង​តែ​មាន​ភាព​សកម្ម​ជួយ​ឱ្យ​សិស្សា​នុ​សិស្ស​ឆាប់​យល់​មេរៀន​។​

  លោក​គ្រូ​ឡៀងហៀងសឺ។​

កាល​នៅ​ក្មេង​ លោក​គ្រូ​មាន​ក្ដី​ប្រាថ្នា​ធ្វើ​ជាគ្រូ​បង្រៀន​ ដើម្បី​មាន​ឱកាស​បាន​បង្រៀន​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​។​ បញ្ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​ លោក​គ្រូ​ចុះ​ឈ្មោះ​ប្រ​ឡង​ជាប់​ចូល​រៀន​មហា​វិទ្យា​ល័យ​គរុ​កោសល្យ​ជីវ​វិទ្យា​សាកល​វិទ្យា​ល័យ​កឹង​ធើ។​ ឆ្នាំ​ ២០០៤ បញ្ចប់​បរិញ្ញា​បត្រ​គរុកោ​សល្យ​ បាន​ចាត់​មក​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ គឺ​ជាសាលា​ដែល​មាន​សិស្ស​ជាកូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រៀន​ ១០០% ។​ លោក​គ្រូ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ធ្លាប់​មាន​ក្ដី​ប្រាថ្នា​បង្រៀន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ដូច្នេះ​ ពេល​បាន​ចាត់​មក​បង្រៀន​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ និង​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ ដើម្បី​ជួយ​ប្អូន​ៗ​សិស្សា​នុសិស្ស​ឆាប់​យល់​មេរៀន​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​តែង​ណែនាំ​ប្អូន​ៗ​ឱ្យ​យល់​ពីរបៀប​រស់​នៅ​ខ្លួន​ទីពឹង​ខ្លួន​ និង​សម្រប​ខ្លួន​ជាមួយ​មិត្ត​ភក្តិ​ដើម្បី​សុាំ​នឹង​បរិស្ថាន​អន្តេ​វា​សិក​ដ្ឋាន​”។​

ក្នុង​ការ​បង្រៀន​ លោក​គ្រូ​ប្រើ​ភាសា​វៀត​- ខ្មែរ​និង​មាន​វិធី​សាស្រ្ត​បង្រៀន​សកម្ម​។​ លោក​គ្រូ​តែង​លើក​ទឹក​ចិត្ត​ បង្ក​ជា​កម្លាំង​ចលករ​ដល់​សិស្សា​នុ​សិស្ស​អាច​ប្តូរ​យោ​យល់​ជាមួយ​មិត្ត​ភក្តិ​ដោយ​សេរី​ ជួយ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​ចំ​ណេះ​ដឹង​។​ លោក​គ្រូ​សឺ ឱ្យ​ដឹង​៖ “ខ្ញុំ​បង្រៀន​វិញ្ញា​សា​ជីវ​វិទ្យា​និង​អប់​រំមូល​ដ្ឋាន​ (ផ្គួប​បញ្ចូល​វិញ្ញា​សាប្រ​វត្តិ​វិទ្យា​ ភូមិ​វិទ្យា​និង​វប្ប​ធម៌​)។​ នេះ​គឺ​ជាវិញ្ញា​សាថ្មី​យក​ចូល​បង្រៀន​នៅ​ឆមាស​ទី ២ ឆ្នាំ​សិក្សា​ ២០២១ -២០២២ ដូច្នេះ​ខ្ញុំ​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ជាក់​ស្តែង​របស់​ភូមិ​ភាគ​និង​ក្នុង​ប្រ​ទេស​ជាប្រ​ចាំ​ ដើម្បី​បង្រៀន​ដល់​សិស្សា​នុ​សិស្ស​”។​

ដោយ​ការ​ខ្នះ​ខ្នែង​គិត​គូរ​ដល់​សិស្សា​នុ​សិស្ស​ និង​អស់​ពីចិត្ត​ជួយ​ឧបត្ថម្ភ​មិត្ត​រួម​អា​ជីព​ ឆ្នាំ​ ២០០៨ លោក​គ្រូ​ បាន​សមូហ​ភាព​ទំ​នុក​ចិត្ត​ បោះ​ឆ្នោត​ជាប្រ​ធាន​សហជីព​របស់​សាលា​ ឆ្នាំ​ ២០១២ បន្ត​បាន​សមូហ​ភាព​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​ជា​នាយក​រង​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​។​ ពិសេស​ លោក​គ្រូ​តែង​លើកទឹ​ក​ចិត្ត​ គ្រូ​បង្រៀន​ រៀន​សូត្រ​បង្កើន​កម្រិត​វិជ្ជា​ជីវៈ។​ អា​ស្រ័យ​ហេតុ​នោះ​ មក​ទល់​នឹង​បច្ចុប្បន្ន​ កម្រិត​វិជ្ជា​គ្រូ​បង្រៀន​របស់​សាលា​សម្រេច​បទ​ដ្ឋាន​ ១០០% ក្នុង​នោះ​ លើ​សបទ​ដ្ឋាន​ជាង​ ១៦%។​ លោក​គ្រូ​ ហ្វិញ​មិញ​ទ្រី ជាគ្រូ​បង្រៀន​វិញ្ញា​សា​គណិត​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ “លោក​គ្រូ​សឺ មាន​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ​ ជួយ​ឱ្សសិស្ស​មាន​ភាព​ស្វា​ហាប់​និង​ឆាប់​យល់​មេរៀន​។​ ជាពិសេស​ វិធី​សាស្រ្ត​បង្រៀន​របស់​គាត់​ សំ​ខាន់​គឺ​លក្ខណៈ​ប្តូរ​យោបល់​ ដូច្នេះ​សិស្ស​ចាប់​អា​រម្មណ៍​និង​ងាយ​យល់​។​ ចំ​ណែក​ក្នុង​តួនាទី​ជាអ្នក​គ្រប់​គ្រង​ លោក​គ្រូ​តែង​លើក​ទឹក​ចិត្ត​មិត្ត​រួម​អា​ជីព​និង​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជាទីស្រឡាញ់​ រួម​គ្នា​ជម្នះ​លំ​បាក​ដើម្បី​អនុវត្ត​ល្អ​ភារកិច្ច​។​ លោក​គ្រូ​តែង​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​ដើម្បី​គ្រូ​បង្រៀន​រៀន​សូត្រ​បង្កើន​កម្រិត​វិជ្ជា​ជីវៈ”៕​

                                     យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ