គណៈប្រតិបត្តិការសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តត្រាវិញ អាណត្តិកាល ២០១៩ - ២០២៤ បង្ហាញមុខនិងធ្វើប្ដេជ្ញាចិត្តចំពោះមុខមហាសន្និបាត។
ខេត្តត្រាវិញ ទើបរៀបចំជោគជ័យមហាសន្និបាតសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តត្រាវិញ លើកទី ៣ អាណត្តិកាល ២០១៩ - ២០២៤ និងបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិការ រួមមាន ២២ រូប។ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមហាសន្និបាតបោះឆ្នោតតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តត្រាវិញ អាណត្តិកាល ២០១៩ - ២០២៤។ សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្តត្រាវិញ នឹងបន្តធ្វើសេនាធិការ ដាក់សំណើជូនគ្រប់ថ្នាក់ គ្រប់ផ្នែក អាជីវកម្មនិងប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្ត បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅរួមចំណែកបង្កើនចំណងសាមគ្គី មិត្តភាពយូរអង្វែង រវាងប្រជាជនខេត្តត្រាវិញនិងប្រជាជនប្រទេសមិត្តកម្ពុជា។
អាណត្តិកាលកន្លង សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តត្រាវិញ បានផ្សព្វផ្សាយអនុវត្តយ៉ាងល្អនូវភារកិច្ចនយោបាយ ក្នុងសកម្មភាពទំនាក់ទំនងកិច្ចការបរទេសប្រជាជន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា។ សមាគមចាត់ចែងជូនអំណោយដល់គ្រួសារមានស្ថានភាពលំបាកខ្លាំង ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា ៩៦ នាក់ កំពុងរៀននៅសាកលវិទ្យាល័យត្រាវិញ៕
សឺនម៉ាល័យ - ថាច់ធី