មកកាន់អនុសង្កាត់ ១០ សង្កាត់ ៩ ក្រុងត្រាវិញ ខេត្តត្រាវិញ សួររកលោកថាច់ឡេ មាមីងនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគាត់តែងជួយឧបត្ថម្ភគាំពារ និងចលនាប្រជាជននៅភូមិភាគសកម្មក្នុងការផលិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងរួមចំណែកកសាងភូមិស្រុក។
ផ្លូវបេតុងដែលគ្រួសារលោកថាច់ឡេ បរិច្ចាគដីកសាង។
លោកថាច់ឡេ ឱ្យដឹង៖ “ខ្ញុំនិងគ្រួសារតែងខិតខំធ្វើជាគំរូល្អនៅរាល់បញ្ហាក្នុងសង្គម គោរពបានល្អនូវគោលនយោបាយ ច្បាប់របស់រដ្ឋ។ ព្រមជាមួយនោះ ធ្វើគំរូក្នុងការរួមវិភាគទានកម្លាំងពលកម្ម ទ្រព្យសម្បត្តិដើម្បីរួមចំណែកកសាងភូមិស្រុក។ ជាក់ស្ដែង គ្រួសារខ្ញុំឈានមុខក្នុងការបរិច្ចាគដីជាប់ថ្នល់ជាង ១៣២ម២ គិតតម្លៃជាង ៣៥០ លានដុង ដើម្បីរដ្ឋធ្វើផ្លូវគមនាគមន៍”។
លោកថាច់ឡេ ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ គាត់តែងសកម្មចលនាប្រជាជនអនុវត្តការអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធកសិកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច សមស្របជាមួយនឹងលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាព។ ក្រៅពីនោះ លោកថាច់ឡេ នៅទាំងសហការជាមួយនឹងព្រះចៅអធិការវត្តចម្បកមាស (ខឿន) ចលនាផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តទៀតផង។ ព្រមជាមួយនោះ ចលនាប្រជាជន អនុវត្តនូវការចលនាកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ កសាងជនបទថ្មី។ ពិសេសគឺចលនាវត្តនិងមាមីងពុទ្ធបរិស័ទ បង្ការប្រឆាំងជំងឺ COVID-១៩ អនុវត្តសារ ៥K របស់ក្រសួងសុខាភិបាល។ ផ្តើមពីនោះ ស្មារតីយល់ដឹងបង្ការប្រឆាំងជំងឺឆ្លងរាលដាលរបស់មាមីងពុទ្ធបរិស័ទកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គាត់នៅទាំងចលនាវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនរួមវិភាគទានអំណោយជាច្រើនចំណែកជូនដល់ប្រជាជននៅទីតាំងបិទខ្ទប់ និងមណ្ឌលធ្វើចត្តាឡីស័ក។
លោកង្វៀងយ្វីថាវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ៧ បញ្ជាក់ឱ្យដឹង៖ “លោកថាច់ឡេ មិនត្រឹមតែជាគំរូឈានមុខក្នុងការចលនារបស់ភូមិភាគប៉ុណ្ណោះទេ គាត់នៅទាំងសកម្មឃោសនា ចលនាគ្រួសារនិងមាមីងនៅភូមិភាគធ្វើតាមទៀតផង។ គាត់តែងម្ចាស់ការចូលរួមផ្តល់ យោបល់ជាមួយនឹងអង្គការមហាជន និងមានប្រជាប្រិយក្នុងសហគមន៍ តែងបានមាមីងខ្មែរមករកដើម្បីរ៉ាយរាប់ប្រាប់អំពីមតិ គោលបំណង។ គាត់បានចលនាមាមីងបរិច្ចាគដី កម្លាំងពលកម្មកសាងផ្លូវបេតុង រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ”៕
សើុងម៉ាល័យ-វិមាន