ក្រុងបាកលីវ ខេត្តបាកលីវ បាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទទួលស្គាល់ជាក្រុងសម្រេចជនបទថ្មី ជារបត់បង្ហាញនូវជំហានអភិវឌ្ឍន៍លើគ្រប់វិស័យរវាងក្រុងនិងតំបន់ជនបទ។
កសាងក្រុងបាកលីវក្លាយជាក្រុងប្រភេទ I នៅឆ្នាំ ២០២៥។
ក្រោយរយៈពេលជិត ១០ ឆ្នាំកសាងឃុំចំនួន ៣ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ក្រុងបាកលីវ គឺ៖ វិញត្រាច វិញត្រាចដុងនិងហ៊ីបថាញ់ បានសម្រេចបទដ្ឋានជនបទថ្មី។ តាមប្រសាសន៍អ្នកស្រី ឡេគឹមធ្វី ប្រធានគណៈកម្មាធិការប្រជាជនក្រុងបាកលីវ ក្រុងអនុវត្តសម្រេចបទដ្ឋានជនបទថ្មី គឺអាស្រ័យការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយនិងការគាំទ្រយ៉ាងសកម្មអំពីសំណាក់អង្គការ បុគ្គលនិងប្រជាជន។ សរុបប្រភពទុនក្រុងកៀរគរកសាងជនបទថ្មីជាង ២៣៥ ពាន់លានដុង ក្នុងនោះ ទុនចលនាអាជីវកម្ម អង្គការ បុគ្គលនិងប្រជាជនជាង ៤៣ ពាន់លានដុង។ ពិសេស ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗនៅក្រុងសម្រេច ១០៥,៥ លានដុង/នាក់/ឆ្នាំ តំបន់ជនបទគឺ ៦៣,២ លានដុង/នាក់/ឆ្នាំ កើន ៤,១៦ ដង បើប្រៀបនឹងឆ្នាំ២០១១។ អ្នកស្រី ឡេកឹមធ្វី បញ្ជាក់៖ “ចំណុចគួរឱ្យរីករាយក្នុងការកសាងជនបទថ្មី នៅឃុំជនបទទាំង ៣ គឺគ្មាននៅគ្រួសារក្រីក្រតាមលក្ខឋាន និងផ្ទះរបស់ប្រជាជន ជាង ៩០% សម្រេចបទដ្ឋានតាមសេចក្ដីកំណត់; គ្រួសារប្រជាជន ១០០% មានអគ្គិសនីជាតិនិងទឹកស្អាតស្របអនាម័យប្រើប្រាស់។ អត្រាពលករមានការងារធ្វើប្រចាំសម្រេចជាង ៩២%”។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ថេវ សំណូមពរ៖ “ក្រុងបាកលីវ ត្រូវបញ្ជ្រាបស៊ីជម្រៅដល់កម្មាភិបាល បក្ខជននិងប្រជាជនលើភូមិសាស្រ្តអំពីទស្សនៈ ទិសដៅកសាងក្រុងបាកលីវរហូតដល់ឆ្នាំ ២០២៥ ក្លាយជាក្រុងប្រភេទតាមទិសដៅស៊ីវិល័យនិងជាជំហានទំនើប តាមស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ០២ របស់គណៈប្រតិបត្តិការបក្ខភាគខេត្ត នីតិកាល XVI។ ទន្ទឹមនឹងនោះ ក្រុងត្រូវគួបផ្សំព្រមៗគ្នាជាមួយនឹងស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ០៣ របស់គណៈប្រតិបត្តិការបក្ខភាគខេត្ត អំពីបង្កើនការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ ដំណាក់កាល ២០២១ – ២០២៥។ សំខាន់គឺក្នុងការអភិវឌ្ឍក្រុងត្រូវផ្ដុំកម្លាំងអភិវឌ្ឍតំបន់ជនបទ ប្រើប្រាស់សក្ដានុពល ឧត្តមភាពរបស់ឃុំនីមួយៗសម្រាប់អភិវឌ្ឍនិងពង្រីកក្រុង។ ផ្ដុំកម្លាំង ពង្រីកសក្ដានុពលទេសចរណ៍របស់ឃុំហ៊ីបថាញ់ និងឃុំវិញត្រាចដុង ។ ឆ្នាំ ២០២៥ ក្រុងនឹងអភិវឌ្ឍឃុំហ៊ីបថាញ់ឱ្យទៅជាសង្កាត់”៕
លីធាន - ថាច់ធី