យោងតាមធានារ៉ាប់រងសង្គមវៀតណាម អ្នកប្រើប្រាស់អាចចូលទៅកាន់ប្រព័ន្ធកម្មវិធី VssID ដោយប្រើស្នាមក្រយៅដៃឬកំណត់ភិនភាគផ្ទៃមុខ។
វិធីអនុវត្តដើម្បីទទួលបានលេខកូដសម្ងាត់ដែលត្រូវភ្លេច។ រូបភាពជាឧទាហរណ៍
ចំពោះព័ត៌មានដែលអ្នកប្រើប្រាស់ “ត្អូញ ត្អែរ” ពីការបង់ថ្លៃសេវាដើម្បីទទួលបានលេខកូដសម្ងាត់ដែលភ្លេចតាមរយៈកម្មវធី VssID ធានារ៉ាប់រងសង្គមវៀតណាម ឱ្យដឹង៖ ខណៈពេលដំឡើងកម្មវធី VssID ផ្នែកធានារ៉ាប់រងនឹងផ្តល់លេខកូដសម្ងាត់ដោយឥតគិតថ្លៃ តាមរយៈផ្ញើសារទូរស័ព្ទ ឬតាមរយៈ email ផ្តល់ជូនអ្នកប្រើប្រាស់។ ករណីដែលអ្នកប្រើប្រាស់ភ្លេចលេខកូដសម្ងាត់ បញ្ចូលកម្មវិធី VssID អាចនឹងរកឡើងវិញនូវលេខកូដសម្ងាត់ តាមរយៈសារទូរស័ព្ទ ឬ email ដែលមុននោះស្ថាប័នធានារ៉ាប់រងបានផ្ញើឱ្យ។ ប្រសិនបើរកមិនឃើញអ្នកប្រើប្រាស់ត្រូវផ្ញើសារទៅកាន់ប្រព័ន្ធលេខ ៨០៧៩ ដើម្បីទទួលបានលេខកូដសម្ងាត់ និងបង់ថ្លៃសេវា ១.០០០ ដុង/លើក។ ថ្លៃសេវាទាំងនេះ មិនមែនផ្នែកធានារ៉ាប់រងទទួលនោះទេ ប៉ុន្តែ អ្នកប្រើប្រាស់ត្រូវសងទៅឱ្យបណ្តាញប្រព័ន្ធ។
ការដែលផ្សព្វផ្សាយផ្តល់លេខកូដសម្ងាត់ឡើងវិញ មានបង់ថ្លៃសេវាតាមរយៈធានារ៉ាប់រងសង្គមវៀតណាម គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយដល់ប្រព័ន្ធផង ទន្ទឹមនឹងនោះ លើកកម្ពស់ការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ VssID ផង។ “ពីព្រោះរយៈពេលកន្លង ធានារ៉ាប់រងសង្គមវៀតណាម បានធ្វើការកត់សម្គាល់រាប់លានអ្នកប្រើប្រាស់ដែលភ្លេចលេខកូដសម្ងាត់។ គិតពីត្រឹមថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែតុលា ចំនួនអ្នកដែលភ្លេចលេខកូដសម្ងាត់ជិត ២ លាននាក់ ពិសេសមានអ្នកខ្លះក្នុងរយៈពេល ១ ខែ ជូនដំណឹងភ្លេចលេខកូដសម្ងាត់ដល់ទៅជាង ៤០ ដងឯណោះ។ល។” - ធានារ៉ាប់រងសង្គមវៀតណាម បានធ្វើការពន្យល់ដូច្នេះ។
ដើម្បីចៀសវាងការភ្លេចលេខកូដសម្ងាត់ ធានារ៉ាប់រងសង្គមវៀតណាម បានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ ខណៈពេលដែលស្ថាប័នធានារ៉ាប់រងផ្តល់លេខកូដសម្ងាត់ជាលើកដំបូងនោះ គប្បីបញ្ចូលទៅក្នុងកម្មវិធី VssID ដើម្បីផ្លាស់ប្ដូរលេខកូដសម្ងាត់ដែលងាយនឹងចាំ។ ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់អាចនឹងប្រើប្រាស់មុខងារ បញ្ចូលដោយការប្រើស្នាមក្រយៅដៃឬកំណត់ភិនភាគផ្ទៃមុខ ដើម្បីចៀសវាងភ្លេចលេខសម្ងាត់។
មុននោះ មានអ្នកប្រើប្រាស់ VssID មួយចំនួនលើកឡើង VssID គឺជាកម្មវិធីសម្រាប់បម្រើការងារសង្គម ម្ល៉ោះហើយអង្គភាពដែលអភិវឌ្ឍ គប្បីមានគ្រោងការធ្វើការជាមួយភ្នាក់ងារបណ្តាញ ធ្វើយ៉ាងណាដើម្បីឥតគិតថ្លៃឬកាត់បន្ថយតម្លៃសេវាទាំងនេះដូចកាលពីមុន។
បង្ហាញមុខដល់អ្នកប្រើប្រាស់ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ VssID - ធានារ៉ាប់រងសង្គមឌីជីថល គឺជាកម្មវិធីត្រូវបានដំឡើងទៅក្នុងទូរស័ព្ទវៃឆ្លាត តភ្ជាប់គណនីដោះដូរអេឡិចត្រូនិករបស់អ្នកប្រើប្រាស់ជាមួយនឹងស្ថាប័នធានារ៉ាប់រងសង្គម។ ឆ្លងតាមរយៈនោះ អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានជូនដំណឹង ខណៈបណ្ណធានារ៉ាប់រងសុខាភិបាលជិតផុតកំណត់ និងដល់រយៈពេលបង់ប្រាក់ចូលរួមធានារ៉ាប់រងស្ម័គ្រចិត្ត ឬគោលនយោបាយធានារ៉ាប់រងថ្មី៕
យោង៖ កាសែតច្បាប់ក្រុងហូជីមិញ -លីសៀ