ចាប់ពីឆ្នាំ ២០០៨ មកទល់នឹងបច្ចុប្បន្ន បងថាច់តឺ នៅភូមិគងមានជ័យ ឃុំទ្រឿង-ថ ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងបានបក្ខជនក្នុងសាខាបក្សទំនុកចិត្តបោះឆ្នោតជ្រើសរើសជាលេខាសាខាបក្សភូមិ រហូតមក។
លេខាសាខាបក្សភូមិថាច់តឺ ជាមួយនឹងលិខិតសរសើរ
ដែលគណៈកម្មាធិការបក្សឃុំទ្រឿង-ថជូន។
តាមប្រសាសន៍បងថាច់តឺ មុនឆ្នាំ ២០១០ ភូមិគងមានជ័យមានអត្រាគ្រួសារក្រីក្រជាង ១៦% ដោយលក្ខណៈផលិតកម្មជួបការលំបាក ក៏ដូចជាចំណេះដឹងខាងផលិតកសិកម្មរបស់មាមីងនៅមានកម្រិត។ល។ កំណត់ច្បាស់បាននូវប្រការទាំងនេះ ភូមិក៏បានឧទ្ទេសនាមឱ្យគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៥០ បានបុលទុនពីធនាគារគោលនយោបាយសង្គមកិច្ចស្រុក ដើម្បីពង្រីកការចិញ្ចឹមសត្វ។ បងថាច់តឺ ស្នើសមាគមកសិករឃុំរៀបចំបើកវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសចិញ្ចឹមគោបាន ២ វគ្គ ទាក់ទាញប្រជាជនចូលរួមបានជាង ៥០ នាក់។ ចាប់តាំងពីពង្រីកការចិញ្ចឹមសត្វ ជីវភាពប្រជាជនបានកែលម្អយ៉ាងច្បាស់។ តាមរយៈនោះ នៅភូមិគងមានជ័យមានគ្រួសារក្រីក្រជាង ៣០ បានឈានឡើងចាកផុតពីភាពក្រីក្រ។ បងថាច់តឺ សំណេះសំណាល៖ “ខ្ញុំមិនត្រឹមតែខិតខំរៀនសូត្រនិងធ្វើតាមគំរូអ៊ំប៉ុណ្ណោះទេ ថែមទាំងបម្រើប្រជាជនដោយអស់ពីចិត្តទៀតផង។ អ្វីមានប្រយោជន៍ដល់ប្រជាជន ខ្ញុំនឹងខិតខំប្រឹងប្រែងស្នើឡើងថ្នាក់លើដើម្បីជួយឧបត្ថម្ភមាមីងឈានឡើងចាកផុតពីភាពក្រីក្រ”។
ដើម្បីកសាងភូមិគងមានជ័យសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មី បងថាច់តឺ ក៏បានចលនាមាមីងក្នុងភូមិរៀបចំផ្ទះសម្បែង ធ្វើបង្គោលទង់ ធ្វើរបងមុខផ្ទះ។ល។ អាស្រ័យហេតុនេះ ភូមិគងមានជ័យមានគ្រួសារប្រជាជនជាង ៩២% បានពិនិត្យទទួលស្គាល់សម្រេចបទដ្ឋានវប្បធម៌ជនបទថ្មី។ លោកត្រឹងវ៉ាន់សើុង លេខាគណៈកម្មាធិការបក្សឃុំទ្រឿង-ថ ឱ្យដឹង៖ “សមមិត្តថាច់តឺតែងអនុវត្តសម្រេចល្អភាកិច្ចដែលគណៈកម្មាធិការបក្សឃុំប្រគល់ឱ្យ។ ជាច្រើនឆ្នាំមកនេះ សាខាបក្សភូមិគងមានជ័យបានទទួលស្គាល់ជាសាខាបក្សភូមិស្អាតស្អំ រឹងមាំ ភូមិបានទទួលស្គាល់សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។ ផ្តើមពីនោះ ជីវភាពប្រជាជនបានកែលម្អជាលំដាប់ ទេសភាពជនបទកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រេចបានសមិទ្ធផលទាំងនេះ ក្នុងនោះក៏មានការរួមចំណែកយ៉ាងច្រើនរបស់សមមិត្តថាច់តឺ”៕
សឺនម៉ាល័យ-មុនី