29/11/2021 - 08:06

គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​រដ្ឋ​ឧបត្ថម្ភ​ពូជ​សត្វ​ ចំ​ណី​សត្វ​ ថ្នាំ​បសុពេទ្យ​ គ្រាប់​ពូជ​និង​សម្ភារៈ​ចាំ​បាច់​ក្នុង​ការ​ចិញ្ចឹម​សត្វ​។​ល។​ ដើម្បី​អភិ​វឌ្ឍផលិត​កម្ម​ លើក​កម្ពស់​ជីវ​ភាព​។​

កសិករ​នៅ​ភូមិ​តាសឹក​ B ឃុំ​ឡុង​ហ៊ីប បាន​ឧបត្ថម្ភ​ពូជ​មាន់​ពង​។​

អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ៧១២ ចុះ​ថ្ងៃ​ទី១២/៦/២០១៨ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​កម្ម​វិធី​សកម្ម​ភាព​ជាតិ​ “គ្មាន​នៅ​គ្រោះ​អត់​ឃ្លាន​” នៅ​វៀត​ណាម​រហូត​ដល់​ឆ្នាំ​ ២០២៥ ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​សកម្ម​ភាព​ជាតិ​ និង​គម្រោង​គំ​រូ​កសិកម្ម​អា​ហា​រូបត្ថម្ភ​នៅ​ឃុំ​ចំ​នួន ​១៣៥ ចំ​ណុះ​ខេត្ត​ចំ​នួន​ ២៨ ដែល​នៅ​មាន​ស្រុក​ក្រី​ក្រ។​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​គឺ​ជាអង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ទាំង​នោះ​បាន​ទទួល​ផលពីកម្ម​វិធី​នេះ​។​ លោក​ឡេវ៉ាន់​ដុង​ អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “មាន​ភូមិ​ចំ​នួន​ ៣ គឺ​ភូមិ​តាសឹក​ A តាសឹក​B និង​ភូមិ​ផ្សារ​នៃ​ឃុំ​ឡុង​ហ៊ីប​ បាន​ជ្រើស​ដើម្បី​អនុវត្ត​ទម្រង់​កសិកម្ម​អា​ហា​រូបត្ថម្ភ ដូច​៖ ចិញ្ចឹម​មាន់​ ទា និង​ដាំ​ប្រ​ភេទ​បន្លែ​ស្លឹក​។​  ទន្ទឹម​នឹង​នោះ​ នាយក​ដ្ឋាន​សេដ្ឋ​កិច្ច​សហការ​បាន​បែង​ចែក​ថវិកា​ ៤០០ លាន​ដុង​ ដើម្បី​អនុវត្ត​ទម្រង់​”ចិញ្ចឹម​មាន់​ពង​ និង​ដាំ​ប្រ​ភេទ​បន្លែ​ស្លឹក​” ដល់​ឃុំ​តឹង​ហ៊ីប​ទៀត​ផង​។​ ទម្រង់​នេះ​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​សាច់ស៊ុត​ ប្រ​ភេទ​ vitamin ពីបន្លែ​បៃតង​ដល់​ប្រ​ជា​ជន​ បំ​ផុត​គឺ​ស្រ្តី​មាន​គភ៌​ កុមារ​កង្វះ​អា​ហា​រូបត្ថម្ភនៅ​ភូមិ​ភាគ​”។​

អ្នក​មីង​ថាច់​ធី​ចន្ធី ជាគ្រួ​សារ​ក្រី​ក្រនៅ​ភូមិ​តា​សឹក​ B ឃុំ​ឡុង​ហ៊ីប​ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ពូជ​មាន់​ល្អ​ចំ​នួន​ ៥០ ក្បាល​ និង​គ្រាប់​ស្ពៃ​ពូជ​ ដាំ​ជុំ​វិញ​ផ្ទះ​សម្រាប់​ហូប​ចុកប្រ​ចាំ​ថ្ងៃ​។​ ខ្ញុំ​ក៏​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ជារឿយ​ៗ​។​ ហេតុ​នោះ​ គ្រួ​សារ​ខ្ញុំ​ធ្វើ​ការ​រកស៊ី​មាន​ប្រ​សិទ្ធ​ភាព​បង្គួរ​។​ តាំង​ពីចូល​រួម​ទម្រង់​នេះ​ ខ្ញុំ​កាន់​តែមាន​ស្មារ​តី​យក​ចិត្ត​ទុក​ដាក់​អំ​ពី​គុណ​ភាព​នៃ​ការ​ហូប​ចុកប្រ​ចាំ​ថ្ងៃ​ គឺ​គប្បី​មាន​ស៊ុត​ និង​បន្លែ​បៃតង​”។​

បង​គឹមបៃលី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​៖ “ទម្រង់​កសិកម្ម​អា​ហា​រូបត្ថម្ភ​បាន​ឧបត្ថម្ភ​នូវ​មាន់​ពូជ​ចំ​នួន​ ២.៤០០ ក្បាល​ និង​ប្រ​ភេទ​គ្រាប់​ពូជ​បន្លែ​ស្លឹក​សម្រាប់​ដាំ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​ ៥០ នៅ​លើ​ភូមិ​សាស្រ្ត​ភូមិ​ចំ​នួន​ ៣។​ ផ្តើម​ពីទម្រង់​នេះ​ បាន​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​ គុណ​ភាព​នៃ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​គ្រប់​ផ្នែក​”៕

​សើុង​ម៉ាល័យ​-វិមាន​

     ​ 

ចែករំលែកអត្ថបទ