(កឹងធើ) អាណត្តិកាល ២០១៦-២០២១ វត្តនានាជាចំណុះគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខណ្ឌនិញកេវ អនុវត្តសកម្មភាពសប្បុរសធម៌សង្គម ដូច៖ ចែកជូនអំណោយអង្ករដល់មាមីងក្រីក្រ ជូនអាហារូបករណ៍ សិក្ខូបករណ៍ដល់សិស្សដែលមានស្ថានភាពលំបាក ឧបត្ថម្ភការងារជំរុញការសិក្សាជំរុញបញ្ញាមូលនិធិ“ដើម្បីអ្នកក្រ” រៀបចំចែកជូនអំណោយឧបត្ថម្ភជនរួមជាតិដែលរងប៉ះពាល់ដោយគ្រោះធម្មជាតិ...។
តំណាងគណ:អភិបាលសមាគមពុទ្ធសាសនាវៀតណាមខណ្ឌនិញកេវ
ជូនអំណោយដល់ប្រជាជន។
នៅឆ្នាំ ២០២០ និង ២០២១ ជំងឺ COVID-១៩ ផ្ទុះឡើង គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខណ្ឌនិញកេវ បានបវារណាព្រះសង្ឃ ពុទ្ធបរិស័ទតាមវត្តឧបត្ថម្ភប្រាក់ អំណោយជួយអ្នកក្រ អ្នកលក់ឆ្នោត ពលករបាត់អាជីពលើភូមិសាស្រ្តខណ្ឌ។ ក្រៅពីនោះ នៅតាមវត្តថែមទាំងរៀបចំចែកជូនអង្ករ បន្លែបង្ការ សម្ភារៈប្រើប្រាស់ចាំបាច់ ម៉ាស់ អាល់កុលសម្លាប់មេរោគ ឧបត្ថម្ភមូលនិធិវ៉ាក់សាំងបង្ការ ប្រឆាំងជំងឺ COVID-១៩ ។ល។ សរុបទឹកប្រាក់អនុវត្តការងារសប្បុរសធម៌សង្គមរបស់វត្តនានាជាចំណុះគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខណ្ឌនិញកេវ ក្នុងអាណត្តិកាលនេះ គឺជាង ៣០ ពាន់លានដុង៕
ថាញ់ធី-វ៉ាន់តឹន