ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានដំណោះស្រាយជាច្រើនដើម្បីជំនួយបណ្តុះបណ្តាលការងារធ្វើ អភិរក្សនិងអភិវឌ្ឍន៍មុខរបរប្រពៃណីដល់មាមីងជនជាតិភាគតិច។
ទម្រង់រូបភាពធ្វើនំកាតុមជួយឱ្យស្រ្តីខ្មែរបង្កើនប្រាក់ចំណូល។
លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង លោកកាវក្វាងលីម បានឲ្យដឹង៖ ស្រុកបានរៀបចំពិធីដោះដូរការងារធ្វើ សំដៅធ្វើពិពិធកម្មទីផ្សារការងារ ចងសម្ព័ន្ធផ្គត់ផ្គង់និងតម្រូវការកម្លាំងពលកម្ម ព្រមទាំងរួមចំណែកដោះស្រាយការងារធ្វើដល់ពល ករនៅភូមិភាគ ពិសេសគឺពលករជនជាតិខ្មែរ។ ដោយឡែកនៅឆ្នាំ ២០២០ ការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុក បានជូនវិញ្ញាបនបត្រដល់សិក្ខាកាមជនជាតិភាគតិចចំនួន ២១៧ រូប ឧបត្ថម្ភពលកររៀនវិជ្ជាជីវៈ កម្រិតឧបត្ថម្ភអតិបរមាគឺ ៣ លានដុង/នាក់/វគ្គ។ល។
ក្រៅពីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ការអភិរក្សនិងអភិវឌ្ឍន៍របរប្រពៃណីដល់តំបន់ជនជាតិភាគតិច ក៏តែងបានស្រុកទ្រីតូងយកចិត្តទុកដាក់វិនិយោគស្ដារនិងអភិវឌ្ឍន៍ដូច៖ របរដាល់អំបុក ផលិតស្ករត្នោត ផលិតឆ្នាំងដី និងចង្រ្កានជាដើម រួមចំណែកដោះស្រាយការងារធ្វើ សំដៅបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច និងកម្លាំងពលកម្មនៅជនបទ។ រហូតមកដល់ពេលនេះ នៅស្រុកទ្រីតូងមាន ១២ គ្រួសារប្រកបរបរដាល់អំបុកនៅឃុំអូរឡឹម មាន ១៥ គ្រួសារប្រកបរបរធ្វើឆ្នាំងដី និងចង្ក្រាននៅឃុំចូវឡាំង មាន ២៤៦ គ្រួសារផលិតស្ករត្នោត ប្រមូលផ្តុំនៅឃុំណូយតូ អាងទឹក ចូលឡាំង ឡេទ្រី លឿងភី អូរឡឹម និងទីប្រជុំជនកូតូ។ សមាគមសហព័ន្ធនារីស្រុកទ្រីតូង ម្ចាស់ការពិនិត្យ ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលនំកាតុមប្រពៃណីរបស់ជនជាតិខ្មែរនៅភូមិភឿកឡុក ឃុំអូរឡឹម តាមរយៈប្រព័ន្ធសមាគម។ ជាមួយគ្នានេះ ក៏បានស្នើឱ្យការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកទ្រីតូង បើកវគ្គបណ្ដុះបណ្ដាលរបរធ្វើនំកាតុមដល់សិក្ខាកាមចំនួន ៣០ នាក់។ មកទល់នឹងពេលនេះ មានសមាជិកចំនួន ១០ នាក់បានចូលរួមធ្វើនំកាតុម រកបានប្រាក់ចំណូលប្រមាណ ៥ លានដុង/ម្នាក់/ខែ។
យោងតាមប្រធានគណៈជនជាតិខេត្តអាងយ៉ាង លោកម៉ែនផល្លី ការផ្គួបបញ្ចូលនិងសហការប្រើប្រាស់ប្រភពធនធាន ដើម្បីអនុវត្តគោលនយោបាយជនជាតិត្រូវបានខេត្តអាងយ៉ាងផ្សព្វផ្សាយអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាព។ តួយ៉ាងដូចការអនុវត្តកម្មវិធី ១៣៥ ជាមួយថវិកាជាង ១២០ ពាន់លានដុង ខេត្តអាងយ៉ាង មានគម្រោងជាច្រើនឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលឃុំនិងប្រជាជន ជួយប្រជាជនកសាងទម្រង់អភិវឌ្ឍផលិតកម្មដូចជាដាំផ្សិតចំបើងក្នុងរោង ចញ្ចឹមអន្ទង់ ចិញ្ចឹមគោ ដាំបន្លែសុវត្ថិភាព រួមចំណែកបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន៕
យោងតាមកាសែតប្រជាជន-បកប្រែ៖ សុផន