ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/11/2021 - 09:48

រៀប​ចំ​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​

(កឹង​ធើ) កាល​ពី​សប្ដាហ៍​កន្លង​ គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​ថាញភឿក ឃុំ​ថាញភូ ស្រុក​កើ-ដ បាន​រៀប​ចំ​ “ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​” និង​ខួប​អនុស្សាវរីយ៍​ ៩១ ឆ្នាំ​ ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ១៨/១១/១៩៣០ – ១៨/១១/ ២០២១។​ នេះ​ជាចំ​ណុច​ចង្អុល​ការ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កើ-ដ រៀប​ចំ​ទិវា​ជួប​ជុំ​ដើម្បី​ដកពិសោ​ធន៍​។​

 ​ គណៈ​កម្ម​ការ​រណសិរ្ស​ អង្គ​ការ​មហា​ជន​ភូមិ​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​ ២០២២ ។

ក្នុង​ទិវា​ជួប​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រ​វត្តិ​សាស្រ្ត​ ៩១ ឆ្នាំ​ កសាង​និង​អភិ​វឌ្ឍរបស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​; ស្ដាប់​របាយ​ការ​ណ៍​លទ្ធ​ផល​អនុ​វត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​” (ការ​ចលនា​) របស់​ភូមិ​ក្នុង​ឆ្នាំ​ ២០២១។​ យោង​តាម​នោះ​ គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​ថាញ​ភឿក បាន​ចលនា​ប្រ​ជា​ជន​ចង​សម្ព័ន្ធ​ផលិត​កម្ម​ ចូល​រួម​វាល​ស្រែ​ខ្នាត​ធំ​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ផលិត​កម្ម​ រួម​ចំ​ណែក​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ បង្កើន​ប្រាក់​ចំ​ណូល​។​ល។​ ខណៈ​ពេល​ជំងឺ​ COVID – ១៩ ផ្ទុះ​ឡើង​ គណៈ​កម្ម​ការ​រណសិរ្ស​សហការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​រាល់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​; ចលនា​សង្គមូប​នីយ​កម្ម​ជាអង្ករ​ គ្រឿង​ឧបភោគ​បរិភោគ​ តម្លៃ​ជាង​ ៥០ លាន​ដុង​ជំនួយ​ប្រ​ជា​ជន​ ២២៧ លើក​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ដោយ​សារ​រង​ផលប៉ះ​ពាល់​នៃ​ជំងឺ​រាល​ដាល​។​

ស្រប​ឱកាស​នេះ​ មាន​បុគ្គ​លសមូហ​ភាព​លេច​ធ្លោ​ជាច្រើន​របស់​ភូមិ​ថាញ​ភឿក បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​;គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ត្រូវ​បាន​ជូន​អំ​ណោយ​។​ល។​ គណៈ​កម្ម​ការ​រណសិរ្ស​ អង្គ​ការ​មហា​ជន​ភូមិ​បាន​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ អនុវត្ត​ការ​ចលនា​ឆ្នាំ​ ២០២២ ៕​

                                          ថាញ​ធី - ថាច់​ធី

ចែករំលែកអត្ថបទ