25/10/2021 - 08:57

ឆ្ពោះ​ទៅ​រកប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

មិន​ត្រឹម​តែបំ​ពេញ​ភារ​កិច្ច​ការ​ពារ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​ល្អ​ប៉ុណ្ណោះ​ទេ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ នៅ​ទាំង​បំ​ពេញ​ភារ​កិច្ច​ប្រ​យុទ្ធ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ និង​គិត​គូរ​ដល់​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​បាន​ល្អ​ផង​ដែរ​។​

 ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ជូន​អំ​ណោយ​ដល់​វត្ត​នានា​ ដើម្បី​ជំនួយ​ដល់​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ដោយ​ជំងឺ​ COVID – ១៩។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នានា​បាន​សហការ​ជាមួយ​ភូមិ​ភាគ​ ឃោ​សនាអំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ តាម​ប្រ​ព័ន្ធ​បំ​ពង​សំ​ឡេង​របស់​ភូមិ​ភាគ​ និង​ “សំ​ឡេង​ឧគ្ឃោ​សន​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​” នៅ​តាម​ផ្សារ​និង​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​តាម​ឆ្នេរ​សមុទ្រ​ដោយ​ភាសា​វៀត​ - ខ្មែរ​ - ចិន​។​ ឃោសនា​ជា​ទ្រង់​ទ្រាយ​តូចៗ​ដល់​ប្រ​ជា​ជន​ចំ​នួន​ ២០.១៤៦គ្រួ​សារ​ និង​កប៉ាល់​ចំ​នួន​ ៥.១៤៣ គ្រឿង​ ដោយ​មាន​នា​វិក ៤៦.៣៨១ នាក់​។​ ចែក​ចាយ​ខិត្ត​ប័ណ្ណ​ចំ​នួន​ ១៧.៤២៣ សន្លឹក​; ជូន​ម៉ាស់​ជាង​ ២០.៣០០ ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​កង​កម្លាំង​ភូមិ​ភាគ​ រៀប​ចំ​ល្បាត​បាន​ចំ​នួន​ ៦៦៤ លើក មាន​បណ្តា​សម​មិត្ត​ចូល​រួម​ជាង​ ៤.៩៧៤ នាក់​; ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​ ១៨៨ ករណី​ ដោយ​មាន​មុខ​សញ្ញា​ ១៩៩ នាក់​ប្រ​ព្រឹត្ត​បំ​ពាន​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ លោក​ វរសេនី​យ៍ត្រី​ លីវ៉ាន់​តៀង​ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ មាន​ប្រ​សាសន៍​៖ “កាតព្វ​កិច្ច​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គឺ​បម្រើ​ប្រ​ជា​ជន​និង​ការ​ពារ​តំ​បន់​សមុទ្រ​របស់​ប្រ​ទេស​។​ ដូច្នេះ​ កម្មា​ភិបាល​ យុទ្ធ​ជន​បំ​ពេញ​ភារ​កិច្ច​បណ្ដើរ​ និង​កៀរ​គរ​សប្បុរស​ជន​ចូល​រួម​វិភាគ​ទាន​បណ្ដើរ​ ក្នុង​នោះ​ មាន​អង្ករ​ជាង​ ១៣.៥ តោន​ មី ៤២០ កេះ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ទៀត​ ដើម្បី​ជំនួយ​ដល់​មាមីង​ក្រី​ក្រដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ ​COVID- ១៩។​ នេះ​គឺ​ជាអំ​ណោយ​ដែល​ចេញ​ពីបេះ​ដូង​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ជូន​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​”។​

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​អំ​ណោយ​ដល់​មាមីង​ជួប​ការ​លំ​បាក​។​

វរសេនីយ៍​ឯក​បម្រុង​ ង្វៀង​ត្រុង​ជិញ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ មាន​ប្រ​សាសន៍​៖ “វិញ​ហាយ​ជាចំ​ណុច​ក្តៅ​នៃ​ជំងឺ​រាត​ត្បាត​ ហើយ​ត្រូវ​បិទ​ខ្ទប់​ ម្ល៉ោះ​ហើយ​តួនាទី​របស់​កង​ទ័ព​គឺ​ត្រូវ​ធានា​ឱ្យ​ប្រ​ជា​ជន​មិន​ខ្វះ​ហូប​ ដើម្បី​លំ​នឹង​ចិត្ត​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​រាត​ត្បាត​។​ ហេតុ​នេះ​ អង្គ​ភាព​បាន​កៀរ​គរ​សប្បុរស​ជន​ចូល​រួម​វិភាគ​ទាន​អង្ករ​ជិត​ ៣២ តោន​  មី ១.៥០០ កេះ​ ទឹក​ដោះ​គោ ១.០០០ កំ​ប៉ុង​ ម៉ាស់ចំ​នួន​ ៤០.០០០ ទឹក​លាង​ដៃ​កម្ចាត់​មេរោគ​ ៥០៧ ដប​។​ បន្លែ​ សាច់ត្រី​រាប់​រយ​គីឡូ​ក្រាម​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ជា​ច្រើន​ទៀត​ ដើម្បី​ជំនួយ​ដល់​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ ចូល​រួម​ល្បាត​និង​ត្រួត​ពិនិត្យ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។​ ហេតុ​នេះ​ មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែមាន​ភាព​ជិត​ស្និទ្ធ​ ហើយ​រួម​កម្លាំង​ប្រ​យុទ្ធ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​និង​រក្សា​សន្តិ​សុខ​តំ​បន់​សមុទ្រ​” ។​

យោង​តាម​ប្រ​សាសន៍​ លោក​វរសេនី​យ៍ឯក​ ឡេវ៉ាន់​អាញ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ អង្គ​ភាព​នីមួយ​ៗ​ បាន​បង្កើត​ក្រុម​ឃោសនា​ការ​ចល័ត​ គួប​ផ្សំ​នឹង​សកម្ម​ភាព​ឃោសនា ផ្សព្វ​ផ្សា​យ​អប់រំ​ច្បាប់​និង​ឃោសនា​អំ​ពី​ជំងឺ​ COVID-១៩ ដល់​ប្រ​ជា​ជន​។​ ផ្តើម​ពីនោះ​ ប្រ​ជា​ជន​បាន​បង្កើន​ការ​យល់​ដឹង​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID- ១៩។​ គោរព​យ៉ាង​តឹង​រ៉ឹង​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​; ពង្រីក​កម្លាំង​សាម​គ្គី​ភាព​នៃ​ធ្លុង​មហា​សាមគ្គី​ទូទាំង​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ គ្រប់​គ្រង​និង​ការ​ពារ​បូរណ​ភាព​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​៕

​            លីធាន​- បកប្រែ៖ សុផន

ចែករំលែកអត្ថបទ