ខេត្តហូវយ៉ាង អនុវត្តព្រមៗគា្ននូវគោលនយោបាយវិនិយោគនានាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ម្ល៉ោះហើយជីវភាពប្រជាជនជាសន្សឹមៗមានភាពលំនឹង។
ផ្លូវជនបទចូលភូមិ ៥ ឃុំសាភៀង។
បើតាមគណៈជនជាតិខេត្តហូវយ៉ាង ផ្តើមពីថវិកាជាង ១០០ ពាន់លានដុង នៃកម្មវិធីទិសដៅជាតិ សុខុមាលភាពសង្គម និងវិនិយោគដល់តំបន់សេដ្ឋកិច្ចលំបាកខ្លាំង។ល។ ភូមិភាគបានឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យហេតុនោះ គ្រួសារក្រីក្របានបង្កើនប្រាក់ចំណូល លំនឹងជីវភាព។
សាភៀងជាឃុំលំបាកខ្លាំង បានទទួលផលពីកម្មវិធី ១៣៥ និងគម្រោងកម្មវិធីផ្សេងៗជាច្រើនទៀត ទើបប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ជនបទ ដំណាក់សុខាភិបាល និងសាលារៀន។ល។ ជាសារវ័ន្តបានសម្រេចរួចរាល់ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមក និងការបង្កបង្កើនផលរបស់ប្រជាជន។ លោកផាងហ្វាងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឱ្យដឹង៖ “សព្វថ្ងៃ លក្ខណៈដោះដូរមុខទំនិញ និងការបង្កបង្កើនផលមានភាពងាយស្រួល ម្ល៉ោះហើយមាមីងខ្មែរស្ងប់ចិត្តធ្វើការរកស៊ី ដើម្បីជីវភាពគ្រួសារបានធូរធារនិងសង់ផ្ទះសម្បែងសមរម្យ។ ពិសេស មាមីងខ្មែរមិនអល់អែកក្នុងការអនុវត្តទម្រង់ បង្កបង្កើនផលផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ដូច៖ ចិញ្ចឹមមាន់ ចិញ្ចឹមអន្ទង់មិនប្រើភក់ ចិញ្ចឹមកន្ធាយ និងដាំដំណាំរួមផ្សំ។ល។ រកបានប្រាក់ចំណូលខ្ពស់”។
បងស្រីធីម៉ាញ់ នៅភូមិ ៥ ឃុំសាភៀង ឱ្យដឹង៖ “ដោយបានរដ្ឋឧបត្ថម្ភបុលទុនអនុគ្រោះ និងពូជចិញ្ចឹម ម្ល៉ោះហើយខ្ញុំក៏ចិញ្ចឹមអន្ទង់ ជ្រូក និងចិញ្ចឹមទាពង។ ដោយសារថែទាំបានហ្មត់ចត់ បានជាជ្រូក អន្ទង់ និងទាធាត់បានល្អ លក់ចំណេញបានខ្ពស់ ដូច្នេះជីវភាពធូរធារគ្រាន់បើ។ គ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ សង់បានផ្ទះឥដ្ឋរឹងមាំ”។
លោកង្វៀងហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង អះអាង៖ “អាស្រ័យការផ្សព្វផ្សាយព្រមៗគ្នា ម្ល៉ោះហើយរាល់គោលនយោបាយជនជាតិ កម្មវិធី និងគម្រោង បានពង្រីកប្រសិទ្ធភាពខ្ពស់; ឧបត្ថម្ភបានទាន់ពេល ដើម្បីមាមីងខ្មែរហ៊ានបង្វែររចនាសម្ព័ន្ធឈើដំណាំ សត្វចិញ្ចឹម សមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចត្រូវបានកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ។ ពោលគឺមាមីងខ្មែរកាន់តែជឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ ព្រួតដៃកសាងធ្លុងមហាសាមគ្គីជនជាតិ”៕
យ្វីអាញ-លីសៀ