អនុវត្តគម្រោងកសាងសាលានិងបន្ទប់រៀនរឹងមាំ ខេត្តសុកត្រាំង បានវិនិយោគជាង១.០០០ពាន់លានដុង ដើម្បីកសាងសំណង់សាលារៀន និងបន្ទប់រៀនថ្មី។
សាលាបឋមសិក្សាដាយអឹង ២A ស្រុកត្រឹងដេ បានកសាងធំទូលាយ។
បន្ទប់រៀនថ្មី ភាគច្រើនត្រូវបានកសាងតាមរចនាប្លង់គំរូរបស់ក្រសួងសំណង់ ឆ្លើយតបតម្រូវការរឹងមាំ យូរអង្វែង និងត្រូវតាមស្ដង់ដារពីផ្ទៃ ពន្លឺតាមសេចក្តីកំណត់ បង្កលក្ខណៈឱ្យសាលាសម្រេចស្តង់ដារជាតិ។ បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំងមានសាលារដ្ឋសម្រេចស្តង់ដារជាតិចំនួន៣១៣/៤៧០ ស្រូបអត្រាជាង ៧៤%។ អត្រាកៀរគរសិស្សក្នុងកម្រិតអាយុចូលរៀននៅគ្រប់កម្រិតសិក្សា៖ មត្តេយ្យជាង៨៥% បឋមសិក្សាជាង១០២% អនុវិទ្យាល័យជាង៩៩% និងវិទ្យាល័យជិត ៩៦%។
អាស្រ័យមានគម្រោងកសាងសាលានិងបន្ទប់រៀនរឹងមាំ ឃុំថាញ់ភូ ស្រុកមីស្វៀង មានសាលារៀនចំនួន ៧ សម្រេចស្តង់ដារជាតិពីមត្តេយ្យដល់វិទ្យាល័យ។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ លោកគ្រូលីខេន នាយកសាលាបឋមសិក្សាថាញ់ភូ៣ ឱ្យដឹង៖ “បន្ទប់រៀនធំទូលាយនិងបំពាក់ឧបករណ៍បង្រៀនគ្រប់សព្វ ដូច្នេះលោកគ្រូអ្នកគ្រូលំនឹងចិត្តបង្ហាត់បង្រៀននិងជំរុញទឹកចិត្តសិស្សចូលរៀន។ ប៉ុន្មានឆ្នាំមកនេះ អត្រាកៀរគរសិស្សចូលរៀនរបស់សាលាសម្រេចលើសភាគកម្រិត និងគុណភាពអប់រំត្រូវបានលើកកម្ពស់”។ លោកគ្រូវិញត្រឿង នាយកសាលាបឋមសិក្សានិងអនុវិទ្យាល័យភូមី ស្រុកមីទូ មានប្រសាសន៍៖ “សាលាមានសិស្សខ្មែរជាង ៩៨% ហើយត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជាតិឆ្នាំ ២០១៨។ ផ្ដើមពីនោះ គ្រូបង្រៀនងាយស្រួលក្នុងការបង្រៀន ពិសេសអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្រៀន ម៉្លោះហើយសាលាមានសិស្សរៀនគ្រាន់បើ ពូកែជាង ៣០% និងសិស្សជាង ៩០% បានឡើងថ្នាក់”។
យោងតាមប្រសាសន៍លោកចូវត្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង គម្រោងកសាងសាលានិងបន្ទប់រៀនរឹងមាំ មានឥទ្ធិពលយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំតំបន់ជនបទ។ ផ្នែកអប់រំខេត្ត កំពុងកសាងគម្រោងធានាមូលដ្ឋានសម្ភារៈ សម្រាប់កម្មវិធីអប់រំមត្តេយ្យនិងចំណេះទូទៅ ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី ដោយថវិកាប្រមាណ ៦.០០០ ពាន់លានដុង។ បើគម្រោងនេះបានផ្តល់សច្ចានុម័ត ទូទាំងខេត្តនឹងមានសាលារៀនសម្រេចស្តង់ដារជាតិ ៨៥% នៅឆ្នាំ ២០២៥ តាមសេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ៕
យ៉ីអាញ-ទីទុយ