មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/09/2021 - 07:36

ព្រះ​តេជព្រះ​គុណ​ថាច់​ឡែ ឧបត្ថម្ភ​គ្រួ​សារ​ជួប​ការ​លំ​បាក​ដោយ​សារ​ជំងឺ​ COVID-១៩

លោក​ថាច់​ឃួន អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ព្រះ​តេជព្រះ​គុណ​ ថាច់​ឡែ ព្រះ​ចៅ​អធិ​ការ​វត្ត​សាល​វ័ន (តា​អោក) ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ បាន​ជូន​អំ​ណោយ​ចំ​នួន​ ១.០០០ ចំ​ណែក​ ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​ដោយ​សារ​ជំងឺ​ COVID- ១៩”។​

ព្រះ​តេជព្រះ​គុណ​ ថាច់​ឡែ ជូន​អំ​ណោយ​ដល់​មាមីង​ជួប​ការ​លំ​បាក​។​ 

ព្រះតេជ​ព្រះ​គុណ​ ថាច់​ឡែ តែង​អស់​ពីព្រះ​ទ័យ​ដើម្បី​ការ​ងារ​សាសនា​និង​សង្គម​។​ ក្នុង​អំ​ឡុង​ពេល​ជំងឺ​ Covid-១៩ ព្រះ​អង្គ​បាន​បវារ​ណា​សប្បុរស​ជន​ជិត​ឆ្ងាយ​សរុប​ទឹក​ប្រាក់​ជាង​ ២០០ លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ទាន់​ពេល​ដល់​អ្នក​មាន​ជីវ​ភាព​ក្រលំ​បាក​នៅ​ភូមិ​ភាគ​។​ មិន​ថា​ភ្លៀង​ ក្តៅ​ឬ​ផ្លូវ​ពិបាក​និមន្ត​ទៅ​មក​នោះ​ទេ ឱ្យ​តែដឹង​ថា​ មាមីង​ពុទ្ធ​បរិស័ទ​ណាខ្វះ​ខាត​អង្ករ​ ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​នោះ​ គឺ​ព្រះ​តេជព្រះ​គុណ​ ថាច់​ឡែ តែង​និមន្ត​ទៅ​ដល់​កន្លែង​ឧបត្ថម្ភ​ជា​និច្ច​។​ ព្រះ​អង្គ​យល់​ច្បាស់​ពីជីវ​ភាព​ក្រលំ​បាក​របស់​អ្នក​ក្រ ដោយ​តាំង​ចិត្ត​ប្រ​កៀក​ស្មា​ជា​មួយ​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​ ភូមិ​ភាគ​ អនុវត្ត​ការ​ងារ​សប្បុរស​ធម៌​និង​ជួយ​ប្រ​ជា​ជន​។​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ឡែ មាន​ថេរ​ដី​កា​៖ “ស្ថិត​ក្នុង​បរិការណ៍​ដែល​ជំងឺ​ឆ្លង​កំ​ពុង​រាល​ដាល​យ៉ាង​ស្មុគ​ស្មាញ​នេះ​ អ្នក​ក្រពិត​ជា​លំ​បាក​ខ្លាំង​ណាស់​ ដូច្នេះ​អា​ត្មា​ភាព​ជួយ​អ្វី​បាន​ គឺ​ចេះ​តែ​ជួយ​ទៅ​។​ ទន្ទឹម​នឹង​នោះ​ អា​ត្មា​ភាព​ក៏​អំ​ពាវ​នាវ​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ បន្ត​ការ​ពង្រីក​ប្រ​វេណី​សាមគ្គី​ក្នុង​សហគមន៍​បណ្តា​ជន​ជាតិ​កិញ ខ្មែរ​ ចិន​ក្នុង​ស្រុក​កូវ​កែ សាមគ្គី​រួម​កម្លាំង​ ឆាប់​បង្ក្រាប​បាន​ជំងឺ​ COVID -១៩”។​

ថ្មី​ៗ​នេះ​ ក្រុម​សប្បុរស​ធម៌​វត្ត​តា​អោក បាន​ចុះ​ទៅ​ឧបត្ថម្ភ​គ្រួ​សារ​អ្នក​មីង​ ថាច់​ធីមី នៅ​ភូមិ​តា​អោក ឃុំ​ចូវ​ដៀង​ផង​ដែរ​។​ គ្រួ​សារ​អ្នក​មីង​ជាគ្រួ​សារ​ក្រ  គ្មាន​ទីពឹង​។​ ពេល​ទទួល​បាន​អំ​ណោយ​ឧបត្ថម្ភ​ អ្នក​មីង​ថាច់​ធីមី រំភើប​ចិត្ត​ ឱ្យ​ដឹង​៖ “ប៉ុន្មាន​ថ្ងៃ​កន្លង​ ប្រ​សិន​បើ​គ្មាន​ការ​ឧបត្ថម្ភ​ស្បៀង​អា​ហា​ររបស់​ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ឡែ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ខ្ញុំ​ពិត​ជាមិន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ទ្រទ្រង់​ជីវ​ភាព​នោះ​ទេ។​ ខ្ញុំ​អរ​គុណ​ចំ​ពោះ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ និង​ព្រះ​សង្ឃ​វត្ត​តាអោក​ខ្លាំង​ណាស់​”៕​

                                 សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ