ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/09/2021 - 07:36

សកម្ម​ភាព​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំ​ឡុង​ពេល​ជំងឺ​ COVID-១៩

ឃុំ​វិញ​ភូ ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង​ បាន​សហការ​ជា​មួយ​សប្បុរស​ជន​ ចាត់​តាំង​ជើង​រថយន្ត​មេត្តា​ធម៌​ឆ្ពោះ​ទៅ​ក្រុង​ហូជី​មិញ​។​ ក្នុង​នោះ​ រួម​មាន​៖ ក្រូច​ឆ្មារ​ចំ​នួន​ ២,២ តោន​ ស្លឹក​គ្រៃចំ​នួន​ ១,៦ តោន​ អង្ករ​ ៦០០ គីឡូ​ក្រាម​របស់​សប្បុរស​ជន​ និង​មាមីង​កសិករ​ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​ ដែល​កំ​ពុង​ជួប​លំ​បាក​ដោយ​សារ​ជំងឺ​ COVID-១៩។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ង៉ោ​ធីមឹង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​វិញ​ភូ បន្ទាប់​ពី​ជើង​រថ​យន្ត​លើក​នេះ​ ឃុំ​នឹង​បន្ត​ការ​ចលនា​សប្បុរស​ជន​ដើម្បី​ចាត់​តាំង​ជើង​រថ​យន្ត​ជា​បន្ត​បន្ទាប់​។​

នៅ​ខេត្ត​គៀង​យ៉ាង​ផង​ដែរ​នោះ​ មាន​សប្បុរស​ជន​ជា​ច្រើន​បាន​ឧបត្ថម្ភ​អង្ករ​ដល់​ប្រ​ជា​ជន​ជួប​លំ​បាក​នៅ​ក្នុង​តំ​បន់​បិទ​ខ្ទប់​ឃុំ​យ៉ុក​តឿង និង​សង្កាត់​រ៉ាច់​សយ...៕​

                              ហា​ថាញ-មុនី​

សប្បុរស​ជន​ជូន​អង្ករ​ដល់​ប្រ​ជា​ជន​នៅ​សង្កាត់​រ៉ាច់​សយ។​ រូប​ថត​៖ ង៉ុក​ហាញ់

កសិករ​ឃុំ​វិញ​ភូ បេះ​ក្រូច​ឆ្មារ​ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​។​ រូប​ថត​៖ ង៉ោធី​មឹង​
 

 ​ 

ចែករំលែកអត្ថបទ