23/08/2021 - 07:45

ជួយ​កសិករ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​

កសិករ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មោះ​មុត​ក្នុង​ការ​ផ្លាស់​ប្ដូរ​និង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ម៉្លោះ​ហើយ​បង្កើន​បាន​ទិន្ន​ផលប្រាក់​ចំ​ណូល​ លំ​នឹង​ជីវភាព​។​

 ដំណាំ​ម្ទេស​ គូឆៃ ជួយ​កសិករ​ខ្មែរ​នៅ​ស្រុក​មីស្វៀង​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

ពេល​បាន​ឧប​ត្ថម្ភ​ទុន​អនុ​គ្រោះ​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ បង​ថា​ច់​ហ្វាង​ឌែប នៅ​ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ ជ្រើស​អនុ​វត្ត​ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​ដើម្បី​កែលម្អ​ជីវភាព​។​ ទម្រង់​នេះ​បាន​ជួយ​គ្រួ​សារ​បង​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។​ បង​ឌែប ឱ្យ​ដឹង​៖ “មុន​នេះ​ ខ្ញុំ​បាន​រដ្ឋ​ជំនួយ​សង់​ផ្ទះ​ ព្រម​ទាំង​ឱ្យ​បុល​ទុន​ ៣០ លាន​ដុង​។​ បាន​ដើម​ទុន​នេះ​ ខ្ញុំ​យក​ទៅ​វិនិ​យោគ​ដាំ​ស្ពៃ​ក្តោប​ ពោត ម្រះ ស្ពៃ​ខាត់​ណា។​ល។​ ម៉្លោះ​ហើយ​ រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​។​ អា​ស្រ័យ​ការ​ថែទាំ​ត្រឹម​ត្រូវ​ ជ្រើស​ពូជ​ដំណាំ​សម​ស្រប​នឹង​រដូវ​កាល​ ទើប​ដំណាំ​លូត​លាស់​ល្អ​ បាន​ផល លក់​បាន​ថ្លៃ​ ចំ​ណេញ​ខ្ពស់​បង្គួរ​។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​មាន​ជីវភាព​ធូរ​ធារ សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ និង​ជួល​ដី​ស្រែ​បាន ​៣,៥ កុង​និង​ដី​ចម្ការ​ ១ កុង​ ដើម្បី​ពង្រីក​ការ​បង្ក​បង្កើន​ផល”។​

ចិញ្ចឹមគោសាច់ ជួយ​កសិករ​ខ្មែរ​ជាច្រើន​នៅ​សុក​ត្រាំង​ ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។

លោក​ត្រា​ជឿន​ នៅ​ភូមិ​ត្រឿង​ខាញ់​ ស្រុក​ឡុង​ភូ ជ្រើស​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោសាច់ ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ លោក​ជឿន​ ឱ្យ​ដឹង​៖ “ពេល​ចិញ្ចឹម​គោ ខ្ញុំ​បាន​គិត​គូរ​ច្បាស់​លាស់​ រយៈ​ពេល​ ៣ ​ឆ្នាំ​ដំបូង​ គោកើត​ប៉ុន្មាន​ទុក​ចិញ្ចឹម​ទាំង​អស់​ដើម្បី​ពង្រីក​ហ្វូង​។​ ចាប់​ពីឆ្នាំ​ទី ៤ ឡើង​ទៅ​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​លក់​គោពី ២-៣ ​ក្បាល​ ថ្លៃ​លក់​ក្នុង​មួយ​ក្បាល​តម្លៃ​ពី ១០- ២០ លាន​ដុង​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​។​ អា​ស្រ័យ​ចិញ្ចឹម​គោ​សាច់មាន​ការ​រីក​ចម្រើន​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវភាព​ធូរ​ធារ សង់​បាន​ផ្ទះ​សម​រម្យ​ និង​លោះដី​ស្រែ​ដែល​បញ្ចាំ​ពីមុន​ចំ​នួន​ ៥ ​កុង​ឡើង​វិញ​”។​ តាម​ប្រ​សាសន៍​លោក​ជឿន​ ចិញ្ចឹម​គោសាច់​មិន​លំ​បាក​ទេ គ្រាន់​តែ​អនា​ម័យ​រោង​គោឱ្យ​បាន​ស្អាត​បាត​ ផ្គត់​ផ្គង់​ស្មៅ​និង​ចំ​បើង​ឱ្យ​ស៊ី​គ្រប់​គ្រាន់​ គោនឹង​ឆាប់​ធំ​ធាត់​។​ បច្ចុប្បន្ន​ គាត់​នៅ​ទាំង​ចិញ្ចឹម​ពូជ​គោបារាំង​ ពីព្រោះ​ពូជ​គោ​នេះ​ចិញ្ចឹម​ឆាប់​ធំ​ លក់​បាន​ថ្លៃ​។​ ជាក់​ស្ដែង​នៅ​ពេល​កូន​ៗ​គាត់​ទាំង ​៨ នាក់​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ គាត់​ចែក​គោឱ្យ​ម្នាក់​ ២ ក្បាល​ ដើម្បី​ធ្វើ​ដើម​ទុន​។​ អា​ស្រ័យ​ហេតុ​នេះ​ កូន​ៗ​របស់​គាត់​ក៏​មាន​ជីវភាព​ធូរ​ធារផ្តើម​ពីការ​ចិញ្ចឹម​គោសាច់នេះ​ដែរ​។​

តាម​ប្រ​សាសន៍​លោក​ ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ខេត្ត​បាន​ផ្សព្វ​ផ្សា​យអនុ​វត្ត​នូវ​ទម្រង់​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​សម្រាប់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​ មាមីង​ខ្មែរ​មាន​ដើម​ទុន​ដើម្បី​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ចិញ្ចឹម​គោទឹក​ដោះ​ គោសាច់ ចិញ្ចឹម​មាន់​ ដាំ​ដំណាំ​រួម​ផ្សំ​ ។​ល។​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ប្រ​កប​ដោយ​ចីរភាព​និង​ធ្វើ​មាន​ធ្វើ​បាន​៕​

                                        យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ