តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ង្វៀងទ្រុងជិញ ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង អង្គភាពទើបសហការជាមួយនឹងរដ្ឋអំណាចភូមិភាគជូនអំណោយជិត ១.០០០ ចំណែកដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកខ្លាំង មនុស្សវ័យចំណាស់គ្មានទីពឹងដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ នៅលើភូមិសាស្រ្តឃុំវិញហាយ ទីរួមខេត្តវិញចូវ។ អំណោយមួយចំណែកៗតម្លៃ ៣៥០.០០០ ដុង (រួមមានអង្ករ ១០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត) អាស្រ័យអង្គភាពចលនាសប្បុរសជនរួមវិភាគទាន៕
យ្វីអាញ-វិមាន
![ជូនអំណោយជិត ១.០០០ ចំណែកដល់គ្រួសារលំបាកខ្លាំង](https://baocantho.com.vn/image/fckeditor/upload/2021/20210815/images/khmer/73.jpg)
កម្មាភិបាល យុទ្ធជនការពារព្រំដែនមកជូនអំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំវិញហាយ។