16/08/2021 - 08:00

អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-19

ក្រុម​អ្នក​ស្រាវ​ជ្រាវ​រួម​មា​ន៖ សាស្រ្តាចារ្យ​ បណ្ឌិត​ ត្រឹង​វ៉ាន់​តិន សម្ព័ន្ធ​ក្រុម​ហ៊ុន​យុវ​ជន​វៀត​ណាម​ បណ្ឌិត​ ហូ​ថាញ​តឹម នាយក​រង​សាលា​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ រួម​ជា​មួយ​សហ​កា​រី​ ទើប​ផលិត​ម៉ា​ស៊ីន​បង្កើត​អីុយ៉ុង​អវិជ្ជមាន​ កម្ចាត់​វីរុស (ម៉ា​ស៊ីន​ CV19) ជួយ​ដល់​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-19។​

លោក​បណ្ឌិត​ហូថា​ញតឹម (ឆ្វេង​ដៃ​) បញ្ជា​ម៉ាស៊ីន​ CV19។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ឱ្យ​ដឹង​ ម៉ាស៊ីន​ CV19 ជាប្រ​ភេទ​ម៉ាស៊ីន​បាន​ស្រាវ​ជ្រាវ​ផលិត​ដំបូង​ ដោយ​អនុ​វត្ត​បច្ចេក​វិទ្យា​ជីវ​សាស្រ្ត​ គួប​ផ្សំ​នឹង​បច្ចេក​វិទ្យា​ Plasma  បង្កើត​អីុយ៉ុងអវិជ្ជ​មាន​ មាន​មុខ​ងារ​ធ្វើ​ឱ្យ​អព្យា​ក្រឹតប​រិមាណ​អគ្គិ​សនី​ក្នុង​បរិស្ថាន​ បង្ការ​និង​កម្ចាត់​បាក់​តេរី​វីរុស យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​ ម៉ា​ស៊ីន​ CV19 មាន​ទំ​ហំ​ ៣៨X៩​០X២៨ mm ធ្ងន់​ ១០០ ក្រាម​ កម្លាំង​វ៉ុល ២២០V-២៤០ V (ពលានុ​ភាព​ ៧​W) អាច​ដំឡើង​បាន​គ្រប់​ទី​កន្លែង​ ពេល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​។​ ម៉ា​ស៊ីន​ CV19 ត្រូវ​បាន​ដំឡើង​ភ្ជាប់​លើ​ផ្ទៃ​កង្ហា​ខ្យល់​ម៉ា​ស៊ីន​មួយ​គ្រឿង​អាច​គ្រប់​ដណ្ដប់​បរិយា​កាស​ប្រ​មាណ​ ២៧ ​ម៉ែត្រ​គុប មាន​បន្ទាត់​កាំមិន​លើស​ ៣ ​ម៉ែ​ត្រ។​ ម៉ាស៊ីន​ CV 19 ជួយ​ទប់​ស្កាត់​ និង​បង្ការ​ប្រ​ឆាំង​វីរុស​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ដល់​ទៅ​ ៩៩%។​ ម៉ា​ស៊ី​ន​អាច​ផលិត​និង​បញ្ចេញ​បរិមាណ​អីុយ៉ុង​អវិជ្ជ​មាន​ OH- ដោយ​លទ្ធ​ភាព​ ៥០ លាន​អីុយ៉ុង​អវិជ្ជ​មាន /១ សង់​ ទីម៉ែត្រ​គុប​ក្នុង​មួយ​វិនាទី​ អីុយ៉ុង​អវិជ្ជ​មាន​អាច​ទាម​ជាប់​កោ​សិកា ស្រ​ទាប់​ប្រូតេ​អ៊ីន​របស់​បាក់​តេរី​វីរុស ធូលី​ផ្សិតក្នុង​បរិយា​កាស​ធ្វើ​ឱ្យ​វាមិន​អាច​ស្រូប​ខ្យល់​ និង​សារ​ធាតុ​ចិញ្ចឹម​បាន​ OH- នឹង​ប៊ឺត​យក​ Hydro ពីប្រូតេ​អីុន​របស់​បាក់​តេរី វីរុស ធ្វើ​ឱ្យ​ចុះ​ខ្សោយ​និង​ងាប់​បន្តិច​ម្ដង​ៗ​។​ ក្រៅ​ពីនោះ​ OH- គួប​ផ្សំ​ជា​មួយ​នឹង​ H បង្កើត​បាន​ជា​ម៉ូលេ​គុល​ទឹក​ H2O ធ្វើ​ឱ្យ​ខ្យល់​អា​កាស​កាន់​តែត្រ​ជាក់​។​ លោក​បណ្ឌិត​ ហូថាញ​តឹម ឱ្យ​ដឹង​៖ “ម៉ា​ស៊ីន​ថែម​ទាំង​ជួយ​ព្យា​បាល​អ្នក​ជំងឺ​រំញោច​ដើម្បី​បង្កើន​ប្រ​ព័ន្ធ​ភាព​សាំុកាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​កោ​សិកា​ដែល​បង្ក​ជំងឺ​ កោ​សិកាម​ហា​រីក​  ជួយ​ឱ្យ​អា​រម្មណ៍​ស្រស់​ស្រាយ​ ធ្វើ​ឱ្យ​ឈាម​ចលនា​ឡើង​ខួរ​ក្បាល​ ដេក​លក់​បាន​ស្កប់​ស្កល់​ ក៏​ដូច​ជា​ជួយ​ដល់​ការ​ព្យា​បាល​អា​ការៈ​ចុក​រោយ​កញ្ចឹង​ក។​ អីុយ៉ុង Plasma ថែម​ទាំង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេ​រោគ​ និង​ជួយ​ឱ្យ​របួស​ឆាប់​ជា​សះ​ស្បើយ បំ​បែក​សមាស​ធាតុ​សរីរាង្គ​ងាយ​បំ​ភាយ​ចំ​ហាយ​”។​

បច្ចុ​ប្បន្ន​ ផលិត​ផល​ម៉ាស៊ីន ​CV19 ត្រូវ​បាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Eco-G9 - សាខា​កឹង​ធើ ផលិត​ចេញ​នឹង​ដាក់​លក់​លើទីផ្សារ​ ដោយ​តម្លៃ​ក្នុង​មួយ​គ្រឿង​ (គិត​ទាំង​កង្ហានិ​ង​ម៉ាស៊ីន​បង្កើត​អីុយ៉ុង) គឺ ៩៥០.០០០ ដុង​ បើ​តែ​ម៉ាស៊ីន​បង្កើត​អីុយ៉ុង គឺ​តម្លៃ​ ៦០០.០០០ ដុង​ក្នុង​មួយ​គ្រឿង​។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ឯក​ទេស​ I ត្រឹង​ត្រឿង​ជិញ នា​យក​រង​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ក្រុង​កឹង​ធើ ការ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ និង​សហកា​រី​បាន​ជូន​ម៉ាស៊ីន ​CV19 ដល់​ផ្នែក​សុខា​ភិបាល​ក្រុង​កឹង​ធើ បាន​ព្រួត​ដៃ​រួម​កម្លាំង​ដល់​ដំ​ណើរ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​របស់​ក្រុង​ ក៏​ដូច​ជា​ក្នុង​ការ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​ ផ្នែក​សុខា​ភិបាល​នឹង​ប្រើ​ម៉ា​ស៊ី​ន​នេះ​ក្នុង​ដំ​ណើរ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​លើ​ភូមិ​សាស្រ្ត​ ក៏​ដូច​ជា​បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ក្រុង​កឹង​ធើ ដឹង​ឮ​និង​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ CV19 នេះ​៕​

                         បិត​ង៉ុក​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ