09/08/2021 - 08:12

ឱកាស​សិក្សា​មាន​ច្រើន​សម្រាប់​បេក្ខ​សិស្ស​

យោង​តាម​ការ​ប្រ​កាស​ទិន្ន​ន័យ​របស់​ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ពិន្ទុ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​ ២០២០។​ ហេតុ​នេះ​ ពិន្ទុ​ជម្រើស​សិស្ស​នៅ​តាម​សា​កល​វិទ្យា​ល័យ​ប៉ាន់​ស្មាន​នឹង​ខ្ពស់​ជាង​មុន​។​

សា​កល​វិទ្យា​ល័យ​កឹង​ធើ ត្រូវ​បាន​បេក្ខ​សិស្ស​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ចុះ​ឈ្មោះ​ច្រើន​។

ជា​សា​កល​វិទ្យា​ល័យ​ដ៍សំ​ខាន់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​ប្រ​កាស​ពិន្ទុ​ជម្រើស​ដោយ​វិធី​ពិនិត្យ​ពិន្ទុ​តាម​រយៈ​សិក្ខា​គា​រិក​ឆ្នាំ​សិក្សា​ ២០២១ ខ្ពស់​ជាង​ជម្រើស​ឆ្នាំ​ ២០២០ ទាំង​ ៩៩ មុខ​វិជ្ជា​សិក្សា​។​ ពិន្ទុ​ជម្រើស​ខ្ពស់​បំ​ផុត​គឺ​ផ្នែក​គរុកោ​សល្យ​គណិត​វិទ្យា​ ពិន្ទុ​ជាប់​ជម្រើស​សិក្ខា​គា​រិក​គឺ​ ២៩,២៥ ពិន្ទុ​ និង​ផ្នែក​សិក្សា​បន្ទាប់​ចំ​នួន​ ៣ មាន​ពិន្ទុ​ជម្រើស​សិក្ខា​គារិក ២៩ ពិន្ទុ​ នោះ​គឺ​ផ្នែក​គរុ​កោ​សល្យ​គីមី​វិទ្យា​ ផ្នែក​ Marketing និង​ផ្នែក​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​។​ ពិន្ទុ​ពិនិត្យ​ជម្រើស​សិក្ខា​គា​រិក​ទាប​បំ​ផុត​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ១៩,៥ ពិន្ទុ​។​ ពិន្ទុ​ជម្រើស​សិក្ខា​គា​រិក​និង​ពិន្ទុ​ប្រ​ឡង​ជម្រើស​ឆ្នាំ​ ២០២០ នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​មិន​លើស​គ្នា​ច្រើន​។​ ហេតុ​នេះ​ បន្ទាប់​ពី​សា​កល​វិទ្យា​ល័យ​កឹង​ធើ ប្រ​កាស​ពិន្ទុ​កំ​ណត់​ជាប់​ បេក្ខ​សិស្ស​គប្បី​តាម​ដាន​ដើម្បី​កែ​ស​ម្រួល​គោល​បំ​ណង​សិក្សា​ឱ្យ​បាន​សម​ស្រប​។​ បេក្ខ​សិស្ស​ ឡឹម​ក្វឹកអាញ នៅ​ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ប្រៀប​នឹង​ពិន្ទុ​ជម្រើស​ឆ្នាំ​ ២០២០ ពិន្ទុ​ប្រ​ឡង​សមា​យោគ D01 (គណិត​វិទ្យា ​អក្សរ​សាស្រ្ត​ អង់​គ្លេស​) របស់​ប្អូន​មិន​ជាប់​ជម្រើស​ព្រោះ​ខ្វះ​ ១ ពិន្ទុ​។​ ប្អូន​កំ​ពុង​រង់​ចាំ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ប្រ​កាស​ពិន្ទុ​កំ​ណត់​ជាប់​ដើម្បី​កែ​សម្រួល​គោល​បំ​ណង​សិក្សា​”។​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​បាន​កំ​ណត់​ថា​ សា​លា​នីមួយ​ៗ​គប្បី​ប្រ​កាស​ពិន្ទុ​កំ​ណត់​ត្រូវ​ជាប់​មុន​ថ្ងៃ​ ៥/៨/២០២១ និង​កំ​ណត់​ពេល​កែ​សម្រួល​គោល​បំ​ណង​សិក្សា​ចាប់​ពី​ថ្ងៃ​ ៧ ខែ​សីហា​ដល់​ថ្ងៃ​ ១៧ ខែសីហា​ ឆ្នាំ​ ២០២១។​ នេះ​គឺ​រយៈ​ពេល​ល្មម​ដើម្បី​បេក្ខ​សិស្ស​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​សម​ស្រប​។​ ហើយ​បើ​សិន​មិន​ជាប់​ជម្រើស​ បេក្ខ​សិស្ស​នៅ​តែ​មាន​ឱកាស​សិក្សា​ជា​ច្រើន​នៅ​តាម​សា​កល​វិទ្យា​ល័យ​ឯក​ជន​ អនុ​មហា​វិទ្យា​ល័យ​ មធ្យម​សិក្សា​វិជ្ជា​ជីវៈ​។​

បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ជម្រើស​ចូល​រៀន​សាលា​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ។​

បេក្ខ​សិស្ស​ តូ​ង៉ុក​ហឹង​ នៅ​ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ដោយ​សារ​កំ​ណត់​ជ្រើស​រើស​ផ្នែក​សិក្សា​គរុកោ​សល្យ​មត្តេយ្យ​តាំង​ពីដំ​បូង​ ដូច្នេះ​ ប្អូន​មិន​រង​សម្ពាធ​ធ្ងន់​ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​កន្លង​ហើយ​។​ ឆ្នាំ​នេះ​ សា​កល​វិទ្យា​ល័យ​កឹង​ធើ មិន​ជម្រើស​សិស្ស​ផ្នែក​គរុកោ​សល្យ​មត្តេយ្យ ទើប​ប្អូន​ធ្វើ​សំ​ណុំ​បែប​បទ​ដាក់​ពាក្យ​ជម្រើស​ចូល​រៀន​នៅ​សាលា​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ”។​ អ្នក​រួម​ស្រុក​កំ​ណើត​នឹង​ប្អូន​ តូ​ង៉ុក​ហឹង​ គឺ​ប្អូន​ង្វៀង​ថាយ​យ្វី ក៏​បាន​សម្រេច​ចិត្ត​រៀន​អនុ​មហា​វិទ្យា​ល័យ​។​ យ្វី​ឱ្យ​ដឹង​៖ “តាម​ពិត​ ឱកាស​រៀន​មហា​វិទ្យា​ល័យ​របស់​ប្អូន​ក៏​មាន​សង្ឃឹម​ ព្រោះ​ប្អូន​ជាប់​និទ្ទេស​គ្រាន់​បើ​ ប៉ុន្តែ​ប្អូន​នឹក​គិត​ថា​ រៀន​អនុ​មហា​វិទ្យា​ល័យ​ឆាប់​ចេញ​សាលា​ តិច​បង់​ខាត​ដល់​គ្រួ​សារ​ ទើប​ប្អូន​សម្រេច​ចិត្ត​រៀន​អនុ​មហា​វិទ្យា​ល័យ​។​ ពេល​ប្អូន​ចេញ​ទៅ​ធ្វើ​ការ​ បើ​សិន​នៅ​មាន​បំ​ណង​បង្កើន​ចំ​ណេះ​ដឹង​ ប្អូន​អាច​នឹង​ទៅ​បន្ត​ការ​សិក្សា​មហា​វិទ្យា​ល័យ​ (ប្រ​ព័ន្ធ​រៀន​បណ្តើរ​ ធ្វើ​ការ​បណ្តើរ​)”៕​                       

                                       ហាថា​ញ-មុនី​

ចែករំលែកអត្ថបទ