ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/08/2021 - 07:55

សុក​ត្រាំង​ បន្ត​ឧបត្ថម្ភ​កសិផល​ សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​ប្រ​ជា​ជន​ក្រុង​ហូជី​មិញ​

 ​ រថយ​ន្តដឹក​កសិផល​ សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​របស់​ខេត្ត​សុក​ត្រាំង​ ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​។​ 

តាម​ប្រ​សាសន៍​លោក​យឿង​សាខា​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ ទើប​ចលនា​អា​ជីវ​កម្ម​ សហ​ករណ៍​ រួម​ជា​មួយ​នឹង​ស្ថា​ប័ន​ អង្គ​ភាព​ អង្គ​ការ​ បុគ្គល និង​ប្រ​ជា​ជន​ក្នុង​ខេត្ត​ ព្រួត​ដៃ​រួម​វិភាគ​ទាន​មាន​កសិផល​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ចំ​នួន​ ៦០ តោន​ ដូច​ជា​៖ អង្ករ​ មីកញ្ចប់​ នំ បន្លែ​បង្ការ​ ផ្លែ​ឈើ​។​ល។​ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត​ ១ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ឧបត្ថម្ភ​ ៤០០ លាន​ដុង​ពីប្រ​ភព​មូល​និធិ​សង្គ្រោះ​របស់​ខេត្ត​ ដើម្បី​ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​ និង​ប្រ​ជា​ជន​មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​សុក​ត្រាំង​ ដែល​កំ​ពុង​រស់​នៅ​ រៀន​សូត្រ​ និង​ធ្វើ​ការ​នៅ​ក្រុង​ហូជី​មិញ​។​ នេះ​ជា​លើក​ទី​ពីរ ខេត្ត​បាន​ឧបត្ថម្ភ​កសិផល​ សម្ភារៈ​ ប្រើ​ប្រាស់​ចាំ​បាច់​ដល់​ក្រុង​ហូជី​មិញ​៕​

                                លីធាន​-វិមាន

ចែករំលែកអត្ថបទ