ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/08/2021 - 08:31

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ

ចលនា​ឧបត្ថម្ភ​ប្រាក់​ជាង​ ៩០០ លាន​ដុង​ សម្រាប់​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

ព្រះ​តេជ​ព្រះ​គុណ​ លីហ៊ុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ មាន​ថេរ​ដី​កា​៖ តាំង​ពី​ដើម​ឆ្នាំ​ ២០២១ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ បាន​រៀប​ចំ​នូវ​សកម្ម​ភាព​ជាច្រើន​ រួម​ជាមួយ​រដ្ឋ​អំ​ណាច​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រួត​ដៃ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩។​

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ជូន​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​នៅ​ទីទាំង​ត្រួត​ពិនិត្យ​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្រ្ត​ខណ្ឌកៃ​រាំង​។​

តាម​រយៈ​នោះ​ សមាគម​ក៏​បាន​ចលនា​សប្បុរស​ជន​ជំនួយ​សម្ភារៈប្រើ​ប្រាស់​ចាំ​បាច់​ មាន​ដូច​៖ ម៉ាស់ អាល់​កុល​កម្ចាត់​មេ​រោគ​ របាំង​ការ​ពារ​មុខ​ អា​ហារ មីកំ​ប៉ុង​ ទឹក​ដោះ​ស្រស់​ ទឹក​ស៊ី​អុីវ ស្ករ ។​ល។​ ដើម្បី​បម្រើ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​តាម​ទីតាំង​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​រាល​ដាល​លើ​ភូមិ​សាស្រ្ត​ក្រុង​ គិត​ជា​ថវិកា​ជាង​ ៩០០ លាន​ដុង​។​ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ក៏​បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ ចលនា​ដល់​ព្រះ​សង្ឃ​និង​មាមីង​ពុទ្ធ​បរិស័ទ​ អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់​ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID–១៩ ផ្អាក​ពិធី​សាសនា​ និង​កម្ម​វិធី​ផ្សេង​ៗ​បែប​សាសនា​នៅ​តាម​វត្ត​អា​រាម​រហូត​ដល់​មាន​សេច​ក្តី​ប្រ​កាស​ថ្មី​...៕​

                                 ថាញ់​ឡុង​-មុនី​

ចែករំលែកអត្ថបទ