ឆ្លងកាត់រយៈពេល ៥ ឆ្នាំអនុវត្តបទបញ្ជា ០៥-CT/TW ចុះថ្ងៃ ១៥ ខែឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ” (ហៅកាត់ថា បទបញ្ជា ០៥ ) គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការបក្សខេត្តសុកត្រាំង បានដឹកនាំចង្អុលការយ៉ាងម៉ឺងម៉ាត់ព្រមៗគ្នា។ ផ្តើមពីនោះ បទបញ្ជា ០៥ រីកសាយភាយដល់កម្មាភិបាល បក្ខជននិងប្រជាជន លេចចេញនូវសមូហភាពនិងបុគ្គលគំរូជាច្រើនរៀនសូត្រតាមគំរូអ៊ំ។
![រីកសាយភាយការចលនារៀនសូត្រនិងធ្វើតាមគំរូអ៊ំ](https://baocantho.com.vn/image/fckeditor/upload/2021/20210719/images/khmer/51.jpg)
សម្ព័ន្ធយុវជនខេត្តសុកត្រាំង ស្ងើចសរសើរយុវជនគំរូឆ្នើម។
ក្នុងរយៈពេល ៥ ឆ្នាំអនុវត្តបទបញ្ជា ០៥ លើភូមិសាស្រ្តខេត្តមាន ៤.៨៤៩ សមូហភាព និងបុគ្គលគំរូជឿនលឿន គំរូឆ្នើម មនុស្សល្អ-ការងារល្អ ទម្រង់ល្អៗ របៀបធ្វើថ្មីលើគ្រប់វិស័យសេដ្ឋកិច្ចសង្គម វប្បធម៌ អប់រំ សុខាភិបាល សាសនាជនជាតិ នយោបាយ និងសន្តិសុខ ការពារប្រទេស។ល។ តួយ៉ាងដូចព្រះតេជព្រះគុណ ឡឹមសឿង ព្រះចៅអធិការវត្តអំពូយារ ឃុំថាញ់ភូ គឺជាគំរូឆ្នើមក្នុងការអនុវត្តបទបញ្ជា ០៥ ត្រូវបានស្រុកមីស្វៀងស្ងើចសរសើរ។ ព្រះតេជព្រះគុណ ឡឹមសឿង មានថេរដីកា៖ “តាមអាត្មាភាព ការរៀនសូត្រតាមអ៊ំនិងប្រតិបត្តិតាមពុទ្ធោវាទ គឺការធ្វើអំពើជាកុសលនិងអំពើល្អសម្រាប់ជីវិតរស់នៅ។ អាស្រ័យហេតុនេះ អាត្មាភាពក៏បានឧបត្ថម្ភមូលនិធិអ្នកក្រ ជំនួយអាហារូបករណ៍ដល់សិស្សក្រីក្រ និងជូនអំណោយដល់អ្នកក្រ។ល។ លើកទឹកចិត្តមាមីងពុទ្ធបរិស័ទធ្វើអំពើល្អ ចិញ្ចឹមកូនរៀនសូត្រ ខិតខំប្រកបការងាររកស៊ីដើម្បីចាកផុតពីភាពក្រីក្រ រួមវិភាគទានទឹកប្រាក់ បរិច្ចាគដីដំណាំ ឈើហូបផ្លែ ដើម្បីកសាងផ្លូវជនបទ សាលារៀន។ល។ ដើម្បីរួមចំណែកកសាងភូមិស្រុកសម្បូរសប្បាយ”។
![រីកសាយភាយការចលនារៀនសូត្រនិងធ្វើតាមគំរូអ៊ំ](https://baocantho.com.vn/image/fckeditor/upload/2021/20210719/images/khmer/52.jpg)
រៀនសូត្រតាមគំរូអ៊ំ សម្ព័ន្ធយុវជនឃុំដាយតឹម រួមវិភាគទានជួយគ្រួសារក្រលំបាកនៅភូមិភាគ។
អនុវត្តបទបញ្ជា ០៥ អ្នកគ្រូត្រឹងធីធ្វីង៉ា នាយិកាអនុវិទ្យាល័យអាងឡាកតី ឃុំអាងឡាកតី ស្រុកកេសាច់ បានធ្វើជាគំរូ ក្នុងនាមជាអ្នកដឹកនាំអង្គភាពដើម្បីមិត្តរួមអាជីពនិងសិស្សានុសិស្សយកតម្រាប់តាម អ្នកគ្រូង៉ា តែងជំរុញទឹកចិត្តកម្មាភិបាល បក្ខជន គ្រូបង្រៀន លើកកម្ពស់ស្មារតីឈានមុខគំរូរៀនសូត្រដោយឥតឈប់ឈរ សិក្សាស្រាវជ្រាវលើកកម្ពស់មុខជំនាញវិជ្ជាជីវៈដើម្បីសម្រេចល្អភារកិច្ច។ អ្នកគ្រូង៉ា ឱ្យដឹង៖ “ក្នុងម៉ោងសមាជពេលគោរពទង់ជាតិ សាលាតែងលើកគំរូរឿងនិទានអំពីអ៊ំ ដើម្បីជួយសិស្សឱ្យចេះសាមគ្គី ឆ្លងកាត់ការលំបាកនិងជួយគ្នាក្នុងការរៀនសូត្រ”។
តាមប្រសាសន៍លោក ឡឹមតឹងហ្វា ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ បានក្លាយជាការងារភ្ញាក់រលឹកដោយខ្លួនឯង និងជាប្រចាំនៅតាមភូមិភាគ ស្ថាប័ន អង្គភាព ជាពិសេសគឺថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស។ ផ្តើមពីនោះ រួមចំណែកខ្នះខ្នែងអនុវត្តភារកិច្ចនយោបាយរបស់ខេត្តសុកត្រាំង ជំរុញដំណាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រីកធ្លុងមហាសាមគ្គីជនជាតិ លើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន៕
យ្វីអាញ-លីសៀ